
ព្រឺរោម!! បុរសម្នាក់ប្រើ DRONE ថតសួនទឹកដែលគេបោះបង់ចោល មិនឃើញមានអីប្លែក តែមើលទៅព្រឺឆ្អឹងខ្នងខ្ញាក
នៅពេលយើងនិយាយពីសួនទឹកយើងតែងតែគិតថាកូនក្មេងកំពុងតែលេងដោយស្នាមញញឹមនៅលើមុខរបស់ពួកគេដូចជាលេងសំរ៉ូតលើផ្លូវទឹកសម្រាប់ជិះគ្រឿងរំអិលគ្រប់យ៉ាង និងការសើចសប្បាយគ្រប់ទីកន្លែង។ ទោះជាយ៉ាងណាក៏ដោយសួនទឹកដែលបោះបង់ចោល វាគ្រាន់តែផ្តល់ឱ្យយើងនូវភាពសោកសង្រែងនៅពេលដែលបានឃើញទិដ្ឋភាពនោះ!

ឥឡូវនេះវាគ្របដណ្តប់ទៅដោយគំនូរស្ទើរគ្រប់កន្លែង ធុងសំរាមនៅរាយប៉ាយ និងកញ្ចក់ត្រូវបានបែកបាក់គ្មានសល់ វាអាចជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ខ្សែភាពយន្តភ័យរន្ធត់។ កង់ឡាននិងកន្លែងវាយកូនហ្គោលរបស់សួនទឹកនេះត្រូវបានគ្របដណ្តប់ដោយស្មៅស្ទើរតែទាំងស្រុង។

សម្រាប់មនុស្សដែលចូលចិត្តចូលទៅកន្លែងដែលគួរអោយភ័យខ្លាច និងគួរឱ្យរន្ធត់នោះ សួនទឹកដែលបោះបង់ចោលនេះនឹងក្លាយជាទីកន្លែងល្អបំផុតសម្រាប់ចូលទស្សនាកម្សាន្ត៕

ប្រភព LPTKHMER
0 comments:
Post a Comment