
កាលខ្ញុំនៅក្មេង ខ្ញុំស្រលាញ់ម៉ូតូ Honda Dream នេះណាស់ ខ្ញុំក៏បានសុំម៉ាក់ថា ម៉ាក់ទិញម៉ូតូអោយខ្ញុំមួយមក ខ្ញុំនឹងខិតខំរៀនអោយពូកែ ប៉ុន្តែអ្វីដែលខ្ញុំគិតគ្រាន់តែជាក្តីស្រម៉ៃ ។ ម៉ាក់តបមកវិញថា ម៉ាក់មិនទាន់មានលុយទេកូន ចាំបន្តិចសិនទៅ ចាំម៉ាក់មានលុយ ចាំម៉ាក់ទិញអោយ ។ ចាំហើយ ចាំទៀត មិនឃើញម៉ាក់ទិញអោយ ខ្ញុំក៏ចាំផ្តើមអន់ចិត្ត ខ្មាស់មិត្តភក្តិ ថែមទាំងខឹងម៉ាក់ខ្ញុំទៀត ហើយថែមទាំងស្តីអោយគាត់ថា " មិនបាច់ទិញអោយខ្ញុំទេ ខ្ញុំឈប់រៀនហើយ " ។ នៅពេលដែលម្តាយ លឺពាក្យបែបនោះ 😞ទឹកភ្នែករបស់ម្តាយក៏ស្រក់😞ហើយនិយាយទៅកាន់កូនថា ម៉ាក់មិនអោយកូនឈប់រៀនទេ ម៉ាក់ស៊ូលះបង់អ្វីគ្រប់យ៉ាងអោយតែកូនរៀនបានចប់ គាត់ក៏បានទៅខ្ចីលុយបងប្អូនគ្រប់គ្នា ដើម្បីទិញម៉ូតូមួយនេះអោយកូន ។

ប៉ុន្តែកូនម្នាក់នេះមិនដែលដឹងអំពីសុខទុក្ខរបស់អ្នកម្តាយទេ បែរជាសប្បាយចិត្តបានម៉ូតូថ្មី ដើម្បីទៅបង្អួតមិត្តភក្តិ ។ ចុងក្រោយទើបខ្ញុំដឹងរឿងគ្រប់យ៉ាងថា គឺម៉ាក់ចង់ឃើញកូនរៀនបានខ្ពង់ខ្ពស់🎓ហើយគាត់បានផ្តាំខ្ញុំថា ម៉ូតូចង់ទិញពេលណាក៏បាន ប៉ុន្តែការសិក្សារបស់កូនមិនអាចទិញពេលណាតាមចិត្តនោះទេ ប្រសិនបើកូនឈប់រៀនហើយ ទោះជាទិញឡានអោយកូនជិះ ក៏កូនមិនចេះថែរក្សាដែរ ។ នៅពេលនោះទើបខ្ញុំដឹងថា ការពិតខ្ញុំជិះម៉ូតូមួយនេះ ដូចកំពុងហែលនៅក្នុងទឹកភ្នែកម្តាយខ្លួនឯងចឹង ដូច្នេះហើយរបស់អ្វីក៏ដោយកុំចេះតែចង់បានហួសពីសមត្ថភាពរបស់យើង និងជីវភាពគ្រួសារយើង ។ សុំទោស 🙏🏻🙏🏻🙏🏻អ្នកម្តាយ🙏🏻🙏🏻🙏🏻 កូនមិនធ្វើអោយម្តាយស្រក់ទឹកភ្នែកដោយសារកូនម្តងទៀតឡើយ ។ រឿងពិត របស់ខ្ញុំ 😔😔😔
សុំទោស🙏🏻🙏🏻🙏🏻បើខ្ញុំនិយាយប៉ះពាល់ទៅលើមិត្តភក្តិណាម្នាក់
ប្រភព៖ HEA SO




អានព័ត៌មានថ្មីៗ
រន្ធត់!! រត់ជាន់ជើងគ្នាពេញរោងការ នៅពេលដែលកូនកំលោះស្រែកថាជួយខ្ញុំផង កូនក្រមុំចង់សម្លាប់ខ្ញុំ…(មានវីដេអូ)
មានហេតុការណ៍ដ៏រន្ធត់មួយបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្ដាញសង្គម ដោយយោងតាមគណនីហ្វេសប៊ុកមួយ បានបង្ហោះវីដេអូនិងរូបភាពជាច្រើនសន្លឹកព្រមទាំងសរសេរថា៖ "ងៃនេះមកថតការ ប៉ះកូនក្រមុំត្រូវខ្មោចចូល" កូនក្រមុំដែលត្រូវខ្មោចចូលនៅក្នុងថ្ងៃពិធីរៀបមង្គលការរបស់ខ្លួន ធ្វើឲ្យនាងនិយាយរវើរវាយ មិនដឹងអ្វីឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាច់ញាតិទាំងសងខាង។



បន្ទាប់ពីបានបន់ស្រន់មិនបានប៉ុន្មានផង កូនក្រមុំក៏មានសភាពដូចធម្មតាវិញនេះហើយជាជំនឿដែលយើងមិនអាចខ្វះបានព្រោះស្ដែងៗអីចឹង បន្ទាប់ពីរឿងរ៉ាវនេះស្ងប់ស្ងាត់ដូចធម្មតាវិញពិធីមង្គលការក៏បានប្រារព្ធបន្តរហូតដល់ចប់ចុងចប់ដើម។ភ្លាមៗនោះដែរ សាច់ញាតិបងប្អូនបានរត់ទៅហៅគ្រូអាចារ្យ មកជួយនិយាយបែរបន់ខ្មោចកុំឲ្យមកបៀតបៀនកូនចៅតទៅទៀត សូមឲ្យកូនចៅបានសប្បាយខុសទាស់យ៉ាងណាកូនចៅព្រមសែនព្រេនជូន៕

0 comments:
Post a Comment