Thursday, February 22, 2018

យីដល់កភ្ញៀវបាត់បង់ម្ចាស់ការក៏នាំគ្នាចាប់ស្រាតកូនក្រមុំនៅនឹងមុខកូនកំលោះ



ចិន៖ ថ្វីត្បិតប្រជាជនចិនមានគំនិតអភិរក្សនិយមបន្តិចមែន ទាក់ទងនឹងការបញ្ចេញភាពផ្អែមល្ហែម និងមនោសញ្ចេតនាផ្សេងៗ ប៉ុន្តែចំពោះល្បែងអាពាហ៍ពិពាហ៍របស់ពួកគេវិញ ហាក់បីដូចជាបើកចំហរបន្តិច ដោយមានរឿងនឹកស្មានមិនដល់ជាច្រើនធ្លាប់កើតឡើង។




 



ជាក់ស្តែងដូចករណីមួយនេះអីចឹង ភ្ញៀវប្រុសៗជាច្រើនក្រុម បាត់បង់ម្ចាស់ការ នាំគ្នាមកចាប់សម្រាតកូនក្រមុំដែលទើបរៀបការថ្មីថ្មោង នៅនឹងមុខកូនកំលោះតែម្តង ខណៈពួកគេទាំង២បានត្រឹមរើបំរាស់ការពារខ្លួន មិនហ៊ានខឹងរករឿងក្រុមភ្ញៀវទាំងនោះ។ នេះបើយោងតាមវីដេអូមួយខ្សែដែលបានបង្ហោះចូលក្នុងបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ដោយម្ចាស់គណនីម្នាក់ឈ្មោះ jin lun fa wang 1209′.។



 



ជាមួយគ្នានេះដែរ បើយោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា គូស្វាមីភរិយាដែលទើបរៀបការថ្មីថ្មោងនេះ បានអង្គុយលើគ្រែដោយស្លៀកពាក់ត្រឹមតែអាវទ្រនាប់ និងខោខ្លីជាប់ខ្លួន រៀបនឹងផ្សំដំណេកហើយ ប៉ុន្តែត្រូវបានក្រុមភ្ញៀវទាំងនោះចូលមកអុកឡុកតែម្តង។







ចំពោះទិដ្ឋភាពក្នុងវីដេអូវិញបានឲ្យឃើញថា គូស្វាមីភរិយាថ្មីថ្មោងនេះបានព្យាយាមយកភួយជ័យពណ៌ក្រហមរបស់ខ្លួនយកមកបិទបាំង នៅពេលដែលក្រុមភ្ញៀវទាំងនោះបានព្យាយាមចាប់សម្រាតអាវទ្រនាប់ និងខោខ្លីរបស់កូនក្រមុំ។ ក្រុមភ្ញៀវទាំងនោះបានព្យាយាមជាច្រើនលើកជាច្រើនសា ប៉ុន្តែមិនបានសម្រេចដូចបំណង ដោយសារមានការការពារពីខាងស្វាមីផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយ ទង្វើបែបនេះក៏បានធ្វើឲ្យបុរសជាស្វាមីអន់ចិត្តបន្តិចដែរ ដោយបានត្រឹមនិយាយឲ្យឈប់ តែមិនហ៊ានខឹងសម្បារនឹងក្រុមភ្ញៀវទាំងនោះ។



 



គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយានេះ ត្រូវបានអ្នកលេងបណ្តាញសង្គមស្គាល់ថា មកពីខេត្ត Henan ដែលស្ថិតក្នុងតំបន់ភូមិភាគកណ្តាលរបស់ប្រទេសចិន។ ហើយចំពោះវីដេអូដែលបានបង្ហោះចូលក្នុងបណ្តាញសង្គមនេះដែរ មានអ្នកចូលមើលរហូតដល់ជាង ៥០មឺុនដង និងមានការចែករំលែកតៗគ្នាជាច្រើនទៀតផង ។



 



ទាក់ទងនឹងវីដេអូនេះ ក៏មានការរិះគន់មិនសំចៃពីសំណាក់មហាជនដែលលេងបណ្តាញសង្គមផងដែរ ចំពោះទង្វើដ៏ហួសហេតុមួយនេះ។ ក្នុងនោះ មានមហាជនមួយចំនួនបាននាំគ្នារិះគន់ថា «នេះគឺជារឿងដ៏អាក្រក់មួយ ហើយវាពិតជាហួសហេតុខ្លាំងណាស់» ខ្លះទៀត «ល្បែងអាពាហ៍ពិពាហ៍មួយនេះ គឺរកពាក្យអ្វីនិយាយមិនចេញតែម្តង» និងមួយចំនួនទៀតលើកឡើងថា «តើមិត្តភក្កិរបៀបនេះជាមនុស្សប្រភេទណា? ហេតុអ្វីបានជាកូនកំលោះមិនខឹងសោះ នៅពេលដែលគេធ្វើចឹងដាក់ប្រពន្ធ?» ៕



 



 



 



សូមទស្សនាវីដេអូដូចខាងក្រោម៖



0 comments:

Post a Comment