
ភ្ញៀវទេសចរពោរពេញដោយភាពតក់ស្លុតក្នុងប្រទេសចិន បានអះអាងថា ពួកគេបានឃើញកូនឆ្កែត្រូវគេបោះធ្វើជាចំណីពស់ទាំងរស់។

សាក្សីមួយរូបបានប្រាប់ទៅវេបសាយ DailyMail ថា នាងបានឃើញកូនឆ្កែមួយក្បាលត្រូវបានលេបទាំងមូលដោយពស់ថ្លាន់ពណ៌មាសមួយក្បាល ខណៈដែលនាងបានទៅទស្សនាឧទ្យាន្តរដ្ឋ Hebin Park ស្ថិតនៅកណ្តាលទីក្រុង Pingdingshan ប្រទេសចិន។

សាក្សីរូបនេះបាននិយាយថា នាងបានឃើញកូនឆ្កែមានជីវិតពីរក្បាលបានស្ថិតនៅក្នុងបន្ទប់ចំនួនពីរផ្សេងគ្នាកាលពីពេលថ្មីៗនេះ។

អ្នកថែសួនសត្វត្រូវបានគេរាយការណ៍ថា បានបញ្ឈប់ផ្តល់ចំណីពស់នូវកូនឆ្កែមានជិវិត បន្ទាប់ពីព័ត៌មាននេះបណ្តាលឱ្យមានកំហឹងជាខ្លាំងនៅក្នុងប្រទេសចិន៕
ប្រភព khmeread
0 comments:
Post a Comment