
បអាពាហ៍ពិពាហ៍វាពិតជាមានសារៈសំខាន់ណាស់សំរាប់កូនក្រមុំគ្រប់រូប។ ហើយរ៉ូបអាពាហ៍ពិពាហ៍គឺគេបានច្នៃទ្បើងយ៉ាងប្រណិតសំរាប់កូនក្រមុំនីមួយៗហើយមានម៉ូតខុសគ្នាទៅតាមតម្លៃ ។តែទោះជាយ៉ាងណានំអាពាហ៍ពិពាហ៍ក៏វាជាផ្នែកមួយដែលមិនអាចខ្វះបានសំរាប់ថ្ងៃពិសេសរបស់ពួកគេ។

ខាងក្រោមនេះគឺជានំអាពាហ៍ពិពាហ៍ ដែលរចនាជារូបកូនក្រមុំស្លៀករ៉ូបដែលគេហៅថា "នារីរាប់លានដុល្លារ" ឬក៏គេហៅឈ្មោះនារីនំអាពាហ៍ពិពាហ៍នេះថា (Lulwa) ដែលមានទំងន់រហូតដល់ 120 គីឡូក្រាមដែលមានរូបរាងដូចជាកូនក្រមុំអារ៉ាប់។ ហើយនំអាពាហ៍ពិពាហ៍នេះបានបង្កើតឡើងដោយ Debbie Wingham ដែលជាអ្នករចនាម៉ូដថ្លៃបំផុតនៅលើពិភពលោក។

ហើយវាត្រូវបានដាក់បង្ហាញនៅឯកម្មវិធី "Dubai Bride Show 2018" នៅអារ៉ាប់រួម ។កាលពីមុននាងបានរចនាម៉ូតស្បែកជើងដែលមានតម្លៃ 500 លានបាតឬសំលៀកបំពាក់ដែលមានតម្លៃ 150 លានបាតហើយថែមទាំងបានរចនានំដែលមានតំលៃថ្លៃបំផុតនៅក្នុងពិភពលោកដែលមានតម្លៃ 2.100 លានបាត។
ហើយចំពោះនំអាពាហ៍ពិពាហ៍រូបកូនក្រមុំដែលមានឈ្មោះ Lulwa មានតម្លៃត្រឹមតែ 30 លានដុល្លារយើងអាចនិយាយថាវាគ្រាន់តែជាតម្លៃតិចតួចប៉ុណ្ណោះសម្រាប់នាង។ ប៉ុន្តែសម្រាប់មនុស្សសាមញ្ញវាមានប្រាក់ច្រើនលើសលុបទៅហើយ។

Lulwa គឺជាភាសាអារ៉ាប់ ដែលមានន័យថាគុជខ្យង ដែលរចនាបែបកូនក្រមុំអារ៉ាប់បែបប្រពៃណី។ នំដែលនាងច្នៃម៉ូតនោះត្រូវបានគេផលិតទ្បើងពីនំអេប៉ុងនឹងស្ករសូកូឡា 25 គីឡូក្រាមនិងប្រើថ្នាំម៉ាស្សា 50 គីឡូក្រាមវាមានទម្ងន់ 120 គីឡូក្រាមហើយនំនេះត្រូវបានផលិតទ្បើងយ៉ាងតិចអស់មនុស្ស 6 នាក់។

Debbie បាននិយាយថា "គ្មាននរណាម្នាក់ជឿទេថានេះគឺជានំនោះទេ នំនេះបើមើលមួយភ្លេតគឺស្មានតែមនុស្សមែនទែនទៅហើយ ព្រោះវាពិតរចនាទ្បើងដោយប្រុងប្រយ្នត័បំផុតសម្រាប់ការធ្វើនំអាពាហ៍ពិពាហ៍នេះ។
នាងពិតជារំភើបណាស់ព្រោះវាជាការងារដែលនាងស្រលាញ់ចូលចិត្ត ហើយសំលៀកបំពាក់លើនំអាពាហ៍ពិពាហ៍នេះត្រូវបានធ្វើឡើងពីផ្លែសន្ទូចពណ៌សអស់ប្រមាណជាង 5.000 គ្រាប់ នឹងធ្វើពីគុជអស់ 10.000 គ្រាប់គុជ។
ប៉ុន្តែនំនោះគឺមានបន្ថែមពេជ្រធំៗចំនួន 5 គ្រាប់នៅក្នុងសម្លៀកបំពាក់និងក្រណាត់នៃក្បាលរបស់កូនក្រមុំនំខេត។ នំនេះក៏ត្រូវការកាឌឺសាញពីប្រពន្ធកុំព្យូទ័រខ្លះៗដែរហើយបន្ទះនីមួយៗវាមានតម្លៃ 200,000 ដុល្លារឬ 6,3 លានដុល្លារដែលរាប់បញ្ចូលទាំងកូនជាងប្រាំនាក់។
កូនក្រមុំ ឈ្មោះហៅក្រៅរបស់នាង Lulwa នឹងត្រូវបានបង្ហាញនៅក្នុងកម្មវិធី Dubai Bride Show ឆ្នាំ 2018 ហើយក្រោយមកត្រូវបានគេកាត់យកទៅបម្រើភ្ញៀវពិសារ ៕
ជិវិតនិងសង្គម
0 comments:
Post a Comment