
បរទេស៖ បុរសជនជាតិអូស្ត្រាលីម្នាក់ ស្រាប់តែសង្ស័យថា នៅក្នុងផ្ទះរបស់ខ្លួន កំពុងមានវិញ្ញាណខ្មោចរស់នៅ ដោយសារតែមិនទុកចិត្តទើបបុរសរូបនេះ បានបង្កប់កាមេរ៉ា ដើម្បីចង់ដឹងការពិតថា តើក្នុងផ្ទះមានខ្មោច ឬអត់ ប៉ុន្តែអ្វីដែលគាត់ទទួលបានពីកាមេរ៉ាដែលបង្កប់នោះ គឺជាសកម្មភាពដ៏គួរឱ្យខ្លាចជាងខ្មោចទៅទៀត ។

បុរសមិនបង្ហាញឈ្មោះខាងលើ បានឱ្យដឹងថា ខណៈដែលខ្លួន បង្កប់កាមេរ៉ាដើម្បីចង់បានសកម្មភាពខ្មោចនោះ ថ្ងៃមួយលោកក៏បានយកវាមកមើល ស្រាប់តែឃើញ សម្មភាពមិត្តស្រីអាយុ ២៨ឆ្នាំ របស់ខ្លួន រួមភេទជាមួយកូនប្រុសបង្កើតរបស់ខ្លួន ដែលធ្វើឱ្យលោក មានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ។

បុរសខាងលើបន្តថា គាត់បានស្រឡាញ់ និងរួមរស់ជាមួយមិត្តស្រីរបស់គាត់ម្នាក់នេះ រយៈពេល ១១ឆ្នាំមកហើយ ដោយមិនមានអាពាហ៍ពិពាហ៍ឡើយ ហើយនាងក៏ដូចជាម្ដាយបង្កើតរបស់កូនប្រុស ដែលជាសាហាយស្មន់របស់នាងដែរ ព្រោះតែបានចិញ្ចឹម បីបាច់គេតាំងពីតូចរហូតដល់បច្ចុប្បន្ន អាយុ ១៦ឆ្នាំហើយ ។

លោកមិនដឹកស្មានទេថា រយៈពេល ២-៣ ឆ្នាំមកហើយ ដែលកូនប្រុស និងមិត្តស្រីរបស់ខ្លួន លួចទាក់ទងគ្នា ហើយបន្ទាប់ពីបានដឹងរឿងគ្រប់យ៉ាង គាត់ក៏បានដាក់ពាក្យប្ដឹងមិត្តស្រី ដោយតុលាកា បានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៦ខែ ពីបទរំលោភសន្ថវៈក្មេងអាយុក្រោម ១៨ឆ្នាំ ។

តាមសម្ដីសារភាពរបស់នារីខាងលើ បានឱ្យដឹងថា នាងពិតជាបានរួមភេទជាមួយកូនប្រុសបង្កើតរបស់មិត្តប្រុសនាង ពិតប្រាកដមែន ដោយសារកើតឡើងពីភាពស្និទ្ធស្នាលរវាងគ្នា និងគ្នា ។

នារីដដែលបន្តថា នាងទើបតែបានរួមភេទ ជាមួយក្មេងប្រុសខាងលើចំនួនប្រហែល ៣ដងប៉ុណ្ណោះ ដែលដំបូងឡើយ គឺដោយសារនាងបង្រៀនបើករថយន្តដល់គេ ហើយក៏ចាប់ផ្ដើមមានអារម្មណ៍ផ្លូវភេទតែម្ដង ហើយនាងក៏ព្រមទទួលទោស និងមិនចង់បែកបាក់ជាមួយមិត្តប្រុសឡើយ៕

0 comments:
Post a Comment