
អ្នកជិតខាងនៅផ្លូវ Choa Chu Kang North 7 មានការភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញគូស្នេហ៍វ័យក្មេងរួមភេទកណ្ដាលវាលនៅកន្លែងចតរថយន្តកំពូលអគារកាលពីថ្ងៃទី ២៩ មករា។

អ្នកកាសែត Stomp លោក HarryTom គឺជាអ្នកជិតខាងម្នាក់នៅទីនោះ ដែលបានចាប់រូបភាពរបស់គូស្នេហ៍ធ្វើរឿងអាសគ្រាមឱ្យសារធារណជនមើលឃើញទាំងអស់។

អ្នកកាសែតនោះរាយរាប់ថា ខាងស្រីបានស្រាតសំពត់ខ្លីរបស់ខ្លួន ហើយខាងបុរសក៏បានចាប់ជើងទាំងសងខាងរបស់នាង។
HarryTom និយាយថា "កន្លែងចតរថយន្តនៅផ្លូវប្លុកទីបីមានមនុស្សរស់នៅ ហើយគូស្នេហ៍នោះបានធ្វើរឿងអាសគ្រាមកណ្ដាលកន្លែងចតរថយន្ត ធ្វើឱ្យអ្នកជិតខាងពិបាកភ្នែកគ្រប់គ្នានូវអ្វីដែលពួកគេកំពុងធ្វើ"។

គាត់បន្ថែមថា គូស្នេហ៍នោះបានមើលទៅគឺនៅវ័យជំទង់ ហើយទីបំផុតក៏បានចាកចេញនៅពេលអ្នកជិតខាងម្នាក់ស្រែក "អេ…!" ដាក់ពួកគេ៕




0 comments:
Post a Comment