
នេះជារឿងរ៉ាវរបស់អ្នកជំនួញម្នាក់ ដែលគាត់បានជួបប្រទះ ហើយពេលថ្មីៗនេះបានយកមកសរសេរក្នុងបណ្ដាញសង្គមដោយរៀបរាប់ថា ៖

១៥ឆ្នាំមុន ខ្ញុំបានចុះទុនធ្វើជំនួញ ដូច្នេះខ្ញុំត្រូវធ្វើដំណើរទៅមើលការងារនៅតាមជនបទ ក្រោយពីពិភាក្សាពីជំនួញរួច ខ្ញុំក៏ទៅទិញវត្ថុអនុស្សាវរីយ៍នៅក្នុងហាងមួយ។
រាល់លើកដែលខ្ញុំដើរទៅទិញវត្ថុអនុស្សាវរីយ៍ ខ្ញុំចូលចិត្តប្រមូលកាក់ដាកទៅជាមួយ ព្រោះនៅតាមផ្លូវទៅទៅនោះ មានអ្នកសុំទានជាច្រើន ខ្ញុំតែងតែអោយពួកគេ ម្នាក់២កាក់ បានធ្វើបែបនេះខ្ញុំមានអារម្មណ៍ថាមានក្ដីសុខក្នុងចិត្តហើយថ្ងៃនេះក៏ដូចគ្នា ក្នុងហោប៉ៅខ្ញុំមានកាក់ល្មមអោយអ្នកសុំទានបានច្រើននាក់។
បន្ទាប់ពីខ្ញុំទិញឥវ៉ាន់រួច ដើរចេញមកវិញសុខៗ ខ្ញុំក៏ក្រលេកឃើញក្មេងស្រីម្នាក់ ក្នុងដៃរបស់នាងកាន់របស់ម្យ៉ាង ហើយភនែកសំលឹងមករកខ្ញុំ ខ្ញុំក៏ដើរតំរង់ទៅរកនាង ក្មេងនោះមានអាយុប្រហែល ១៣ ទៅ ១៤ ឆ្នាំ តែមើលទៅការរៀបចំខ្លួនគឺស្អាតបាតរៀបរយ សក់ក៏សិតត្រឹមត្រូវ ខុសពីក្មេងដទៃទៀត នោះគឺ នាងកាន់ប៉ាយមួយដែលមានសរសេរថា «ខ្ញុំចង់បានឧបករណ៍ខាត់ស្បែកជើង »និងមានរូបក្មេងខាត់ស្បែកជើង នៅពីក្រោមផង ។

នាងលូកដៃចូលក្នុងហោប៉ៅ«មាន ៣០ កាក់ ខ្វះ ១០០ទៀត»
ខ្ញុំដកលុយ១០០កាក់ចេញមក ហើយប្រាប់គេថា « លុយ ១០០កាក់នេះ ពូអោយក្មួយ តែត្រូវគិតថាពូចូលហ៊ុនជមួយក្មួយទៅចុះ ពេលណាដែលក្មួយរកចំណូលបាន ត្រូវតែកាត់លុយមកសងពូ ពូស្នាក់នៅទីនេះចំនួន ៥ថ្ងៃទៀត ក្នុង ៥ថ្ងៃនេះក្មួយត្រូវតែសងលុយពូអោយគ្រប់ ហើយត្រូវមានថ្លៃការប្រាក់ ១កាក់ផង បើក្មួយយល់ព្រមតាមលក្ខ័ណលុយនេះនឹងជារបស់ក្មួយ!»
ក្មេងស្រីស្រែក «យ៉េ ! »រួចនាងបានគោរពអគុណ ហើយយល់ព្រមតាមគ្រប់លក្ខ័ណ ហើយរៀបរាប់អោយខ្ញុំស្ដាប់ថា នាងរៀនថ្នាក់ទី ៦ តែមួយអាទិត្យបានទៅសាលាតែ ៣ថ្ងៃទេ នៅសល់ប៉ុន្មានគឺនាងទៅជួយម្ដាយចិញ្ចឹមគោ និងធ្វើស្រែ ។នាងនៅអួតប្រាបទៀតថា នាងរៀនមិនដែលជាប់លេខលើសទីលេខ ៣ ទេ ហើយនាងជាក្មេងដែលពូកែខ្លាំងណាស់ ខ្ញុំក៏សួរថា ហេតុអ្វីនាងត្រូវការទិញឧបករន៍ខាត់ស្បែកជើងនាងប្រាប់ថា «ផ្ទះខ្ញុំក្រ ហើយពេលនេះជាពេលសាលាសំរាក ខ្ញុំក៏សុំម៉ែមកផ្សារ ដើម្បីរកលុយសំរាប់ពេលចូលរៀនខាងមុខរបស់ខ្ញុំ »។
ខ្ញុំមើលមខនាង ដោយគិតពិចារណារួចក៏បានដើរទៅទិញឧបករណ៍ខាត់ស្បែកជើងជាមួយនាង ទិញរួចនាងស្ពាយឧបករណ៍ចេញមកពីហាង ហើយដើរទៅកន្លែងដែលនាងឈរមុននេះ។
ខ្ញុំបានហៅនាងរួចប្រាប់ថា «ក្នុងនាមខ្ញុំបានរួមហ៊ុនជាមួយក្មួយហើយ ពូសូមណែនាំក្មួយ ក្មួយមិនគួរឈរនៅត្រង់នេះទេ ព្រោះក្នុងហាងនេះមានបំរើការខាត់ស្បែកជើងហ្វ្រ៊ី ហើយអ្នកដែលដើរកាត់ទីនេះក៏ដឹងថាក្នុងហាងគេខាត់ស្បែកជើងមិនយកលុយដែ »
«បើអ៊ីចឹង ខ្ញុំទៅឈរនៅមុខសណ្ឋាគារល្អទេពូ »នាងសួរ «ក៏គំនិតល្អណា ព្រោះនៅទីនោះអ្នកដើរកំសាន្ត និងអ្នកជំនួញស្នាក់នៅច្រើន ពេលគេឃើញក្មួយទៅខាត់ស្បែកជើង គេនឹងមកខាត់ ក្មួយក៏យល់ពីការធ្វើជំនួញច្រើនដែរតើ !»ខ្ញុំនិយាយព្រមទាំងលើកមេដៃអោយនាង ។

ទៅដល់មុខសណ្ឋាគារ នាងអង្គុយចាំភ្នែកមើលចុះឡើង រួចសំលឹងមកខ្ញុំនិយាយថា «ហេតអ្វីពូមិនអោយខ្ញុំសងថ្លៃការប្រាក់មុន ព្រោះពូនឹងបានដឹងថាខ្ញុំធ្វើបានល្អប៉ុន្នា ?»ខ្ញុំបានលឺ ចាប់ផ្ដើមសរសើរពីភាពវៃឆ្លាតរបស់នាង ព្រោះនាងចង់សងការប្រាក់ ១កាក់ដោយខាត់ស្បែកជើងអោយខ្ញុំ ។ខ្ញុំានអង្គុយចុះលើកៅអី អោយនាងខាត់ស្បែកជើងអោយ។
នាងអោនមុខខាត់ស្បែកជើងអោយខ្ញុំ ហើយសរសើរខ្លួនឯងថា « ពូដឹងទេ ខ្ញុំហាត់ខាត់ស្បែកជើងនៅផ្ទះមួយខែមកហើយ »មិនបានប៉នុមាននាទី នាងខាតស្បែកជើងអោយខ្ញុំរួច ខ្ញុំពេញចិត្តនឹងថ្វីដៃរបស់នាងណាស់ ហើយបានយកបន្តោងរូបខ្លាឃ្មុំនិងសរសេរថា «ពូកែណាស់»ហុចអោយ នាងទទួលយកដោយសប្បាយចិត្ត។
មួយសន្ទុះ មានឡានអ្នកទេសចរណ៍មកដល់ នាងរត់ទៅសួរ«ខាត់ស្បែកជើងទេពូមីង ខ្ញុំអាចខាត់ស្បែកជើងពូមីងអោយស្អាត់ដូចថ្មី »ហើយក៏មានភ្ញៀវម្នាក់អោយនាងខាត់ស្បែកជើងអោយ។

ស្អែកពេលព្រឹក ខ្ញុំទៅមើលនាងនៅមុខសណ្ឋាការ ឃើញខ្ញុំនាងនិយាយដោយសប្បាយចិត្តថា «ម្សិលមិញ ខ្ញុំខាត់សបែកជើងបាន ៦០ កាក់ នាងដកយកលុយ ២០កាក់ សងខ្ញុំ ថ្លៃអាហារអស់ ៤ កាក់ ដុច្នេះនៅសល់លុយ ៣៦កាក់ »ខ្ញុំទក្បាលនាង ហើយសរសើរថា«ពូកែណាស់»
នាងនៅប្រាប់ទៀតថា « ម្សិលមិញខ្ញុំមិនបានគេងនៅក្រោមស្ពានទេ គឺគេងនៅក្នុងសណ្ខាគារ ដែលជាបន្ទប់រួម ដោយមិនបានបង់លុយទៀតផង »ដោយមានកាសង្ស័យខ្ញុំបានសួរថា ហេតអ្វីមិនបាច់បង់ថ្លៃបន្ទប់ នាងប្រាប់ថា «ខ្ញុំជួយខាត់ស្បែកជើងអោយ ម្ចាស់សណ្ឋាគារ ១០ គូរ ទើបខ្ញុំបានគេងមិនអស់លុយ »
ក្នុងរយៈពេល ៥ថ្ងៃ នាងបានសងលុយខ្ញុំគ្រប់ ពេលដឹងថាខ្ញុំជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនធំមួយ នាងប្រាប់ថា ពេលនាងរៀចប់នាងនឹងទៅរកខ្ញុំនៅទីនោះ ហើយហុចដៃខ្មៅៗរបស់នាងអោយខ្ញុំចាប់ ។
ខ្ញុំធ្វើការក្នុងក្រុមហ៊ុនច្រើនឆ្នាំ ក៏ចេញមកបកក្រុមហ៊ុនដោយខ្លួនឯង ថ្ងៃនេះខ្ញុំរវល់តាំងតែពីព្រលឹមព្រោះ ការបើកក្រុមហ៊ុនថ្មីត្រូវចំណាយលុយច្រើន ខ្ញុំទៅខ្ចីលុយមិត្តភក្ដិ និងធនាគារ តែគ្មានអ្នកណាអាចជួយខ្ញុំបានទេ ។
ពេលកំពុងតែស្មុគស្មាញ លេខាខ្ញុំបានប្រាប់ថា ថ្ងៃត្រង់មានភ្ញៀវដែលជាអ្នកជំនួញមកសុំជួប និងញ៉ាំបាយជាមួយ ខ្ញុំសួរថាម្នាក់នោះជាអ្នកណា លេខាហុចបន្តោងរូបខ្លាឃ្មុំ ខ្ញុំភ្ញាក់ព្រើត ព្រោះវាជាបន្តោងដែលខ្ញុំបានសរសេរថា «ពូកែណាស់» ខ្ញុំចាំបានថាខ្ញុំបានអោយបន្តោងនេះទៅក្មេងខាត់ស្បែកជើង កាលពី ១៥ឆ្នាំមុន ។

ដល់ពេលដែលណាត់ខ្ញុំ នៅក្នុងសណ្ឋាគារមួយ ចូលទោដល់តុអាហាររៀបទុកជាស្រេច នារីស្អាតម្នាក់តែខ្លួនរៀបរយអោនគោរពខ្ញុំ ដោយទឹកមុខញញឹមទន់ភ្លន់ ធ្វើអោយខ្ញុំនឹកឃើញដល់ក្មេងស្រី កាលពី ១៥ឆ្នាំមុន ។
ក្រោយពីញ៉ាំអាហារ និងនិយាយគ្នាយ៉ាងសប្បាយចិត្តរួច នារីរូបនោះបានហុចសែកលុយសុទ្ធអោយខ្ញុំ ដែលមានទឹកប្រាក់ចំនួន ៨ លាន និងនិយាយថា « ខ្ញុំនឹងរួមហ៊ុនជាមួយពូ ក្នុងរយៈពេល ៥ឆ្នាំពុត្រូវសង់លុយនេះមកខ្ញុំវិញ »
លុយ ៨លាន ធ្វើអោយខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ វាអាចជួយក្រុមហ៊ុនរបស់ខ្ញុំតាំងមូលបាន នាងក៏និយាយបន្តថា «កាលបី ១៥ឆ្នាំមុន ពូធ្លាប់បង្រៀនអោយខ្ញុំចេះជួយខ្លួនឯង ខ្ញុំបានតស៊ូកសាងក្រុមហ៊ុនផ្ទាល់ខ្លួន សំរាប់លុយ ៨លាន ខ្ញុំអោយពូខ្ញុំយការប្រាក់»ខ្ញុំសួរថា «ក្មួយយកការប៉ុន្មាន?»
«១កាក់ចា !» ខ្ញុំលឺហើយ និយាយមិនចេញតែត្រេកអរក្នុងចិត្តណាស់ ១០០កាក់ដែលខ្ញុំចូលហ៊ុនជាមួយក្មេង ១៥ឆ្នាំ តែបានទទួលត្រលប់មកវិញ ៨លានជាការតបស្នង។
ប្រភព ខ្មែរញ៉ូវ
អានព័ត៌មានថ្មីៗ
ប្រវត្តិហែលកាត់ព្យុះភ្លៀងរបស់ Jack Ma មុនបង្កើតក្រុមហ៊ុន Alibaba Group ត្រូវបានលាតត្រដាង
លោកអ្នកគ្រប់គ្នាប្រាកដជាធ្លាប់បានដឹង និងធ្លាប់បានស្គាល់ហើយថា លោកJack Ma គឺជាបុគ្គលម្នាក់ដែលជោគជ័យខ្លាំង និងជាមហាសេដ្ឋីនៅប្រទេសចិនផងដែរ ប៉ុន្ដែនៅពីក្រោយការជោគជ័យមួយនេះមិនមែនជាសំណាងនោះទេ គឺសុទ្ធតែបានមកពីការប្រឹងប្រែងរបស់លោក ដើម្បីឲ្យកាន់ដឹងច្បាស់តោះមកមើលទាំងអស់គ្នាតើគាត់មានការតស៊ូយ៉ាងណាខ្លះទម្រាំមានភាពជោគជ័យដូចថ្ងៃនេះ។
លោក Jack Ma លោកគឺជាស្ថាបនិកក្រុមហ៊ុន(អ្នកបង្កើតក្រុមហ៊ុន) Alibaba មានដើមកំណើតក្នុងខេត្ត Zhejiang ប្រទេសចិន បច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំ។ ធ្លាប់ឆ្លងកាត់រឿងឈឺចាប់និងបទពិសោធន៍បរាជ័យរាប់មិនអស់ មុនអាចបង្កើតក្រុមហ៊ុនលក់ទំនិញ Online ខ្នាតធំមួយ ដែលមានគេទទួលស្គាល់ជុំវិញពិភពលោក។
ថ្ងៃនេះយើងនឹងរៀបរាប់ពីដើមចមនៃសេដ្ឋីមានប្រាក់ជាង ៥០ ប៊ីលានដុល្លាររូបនេះ ដែលមានឱកាសបង្កើត
Alibaba Group
ឲ្យជោគជ័យទល់សព្វថ្ងៃ ទាំងដែលពីមុនខ្លួនត្រឹមជាគ្រូបង្រៀនភាសាអង់គ្លេសមានប្រាក់ខែ ១២ ដុល្លារ។
ដំណើរចាប់ផ្តើមជីវិតរបស់ Jack Ma
រឿងរ៉ាវរបស់សេដ្ឋីរូបនេះ កើតមានឡើងក្នុងទីក្រុង Hangzhou ដែលមានប្រជាជនជាង ២.៤ លាននាក់ ស្ថិតក្នុងត្រកូលគ្រួសារក្រខ្សត់ដោយមានឪពុកម្ដាយជាអ្នកមានជំនាញសិល្បៈ Ping Tan។ ដើម្បីជម្នះក្នុងស្ថានភាពសិក្សាជាមួយមិត្តរួមថ្នាក់
Ma
ត្រូវបង្ខំចិត្តទៅសណ្ឋាគារក្នុងស្រុករាល់ថ្ងៃ ដើម្បីមានឱកាសជួបជាមួយនឹងជនបរទេសក្នុងគោលបំណងដើម្បីអភិវឌ្ឍនូវការនិយាយភាសាអង់គ្លេសរបស់គាត់ ហើយបានយកថវិកាទិញវិទ្យុតូចមួយដែលអាចស្តាប់ការសិក្សាភាសាសន្ទនាប្រចាំថ្ងៃ។
ថ្វីបើមានជំនាញលើភាសាអង់គ្លេស ប៉ុន្តែលោកខ្សោយខាងគណិតវិទ្យា រហូតត្រូវធ្លាក់ការប្រលងបញ្ចប់វិទ្យាល័យដល់ទៅ ២ លើកជាប់គ្នា។ ការព្យាយាមលើកទី ៣ ទើបទទួលបានជោគជ័យ និងបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានគ្រូបង្រៀនក្នុងទីក្រុង
Hangzhou
នាឆ្នាំ ១៩៨៨
។ គ្រានោះលោកក៏ត្រូវបានគេបដិសេធសំណើសុំធ្វើការងាររាប់មិនអស់ មិនថាតែហាងលក់មាន់បំពង KFC ។យ៉ាងណាមិញ Jack Ma

ដំណើរដើមទងដែលធ្វើឲ្យមានការបង្កើត Alibaba
ឡើង
បន្ទាប់ពីបញ្ចប់អាជីពជាគ្រូបង្រៀន ក្នុងឆ្នាំ ១៩៩៥ លោក Jack Ma មានឱកាសទៅទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង ហើយត្រូវបានគេនាំឲ្យស្គាល់ពីអ្វីទៅជាអ៊ីនធឺណិត។ លុះវិលមកដល់ស្រុកកំណើត លោកក៏បានបង្កើតអាជីវកម្មលើអ៊ីនធឺណិតឈ្មោះឲ្យ
China Pages
ប៉ុន្តែរងសម្ពាធនៃការទាមទារឲ្យបណ្ដាក់ទុនជាមួយ China Telecom រហូតធ្វើក្រុមហ៊ុនទាំងមូលបាត់បង់តុល្យភាព និងត្រូវបរាជ័យ។ នេះបើយោងតាមសារព័ត៌មាន The New York Times បានចុះផ្សាយ។

ភាពអត់ធ្មត់នៅជាប់ក្នុងចិត្តជានិច្ចជំរុញឲ្យ Ma ក្រោកឈរម្តងទៀតនាឆ្នាំ ១៩៩៩ ហើយបានហៅមិត្ត ១៧ នាក់ មកពិភាក្សាក្នុងបន្ទប់ជួលមួយ ដើម្បីបង្កើតអាជីវកម្មលក់ទំនិញលើ Online។ គ្រានេះហើយដែល
Alibaba.com
បានលេចវត្តមាន ដែលអនុញ្ញាតឲ្យបណ្តាអ្នកលក់អាចធ្វើការបង្ហោះចេញនូវទំនិញរបស់ខ្លួន ហើយអតិថិជនអ្នកទិញមានសិទ្ធធ្វើការស្វែងរកយ៉ាងធំទូលាយ។ សំណាងល្អក្នុងខែតុលា ឆ្នាំ ១៩៩៩ ក្រុមហ៊ុនក៏ទទួលបានការវិនិយោគ ៥ លានដុល្លារពីក្រុមហ៊ុន
Goldman Sachs
និង ២០ លានដុល្លារពីធនាគារ
SoftBank
ដែលមានគោលដៅចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យា។

ភាពជោគជ័យត្រូវបានបង្ហាញទៅកាន់ពិភពលោក ហើយធ្វើឲ្យក្រុមហ៊ុនមួយនេះចាប់ផ្តើមពង្រីកសាខាទៅជាគេហទំព័រ
Taobao
មួយបន្ថែមទៀត ដើម្បីប្រជែងជាមួយក្រុមហ៊ុនបរទេស eBay ដែលព្យាយាមវាយលុកទីផ្សារប្រទេសចិន។ រហូតដល់ពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ សម្ព័ន្ធរបស់ Alibaba ក៏ផ្តួល eBay បានសម្រេច ហើយមកទល់បច្ចុប្បន្នក៏ក្លាយជាគេហទំព័រមួយក្នុងចំណោម ២០ ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងពិភពលោក រួមបញ្ចូលទាំង Alibaba, Tmall ផងនោះ
ប៉ុន្តែដល់ឆ្នាំ ២០១៣ លោក Jack Ma បានដើរចេញពីតំណែង CEO ហើយឲ្យលោក
Johnathan Lu
ឡើងជំនួស គ្រានោះគាត់បញ្ជាក់ថា "វាងាយស្រួលទេសម្រាប់ខ្ញុំក្នុងការលាឈប់ពី CEO ប៉ុន្តែក្នុងការក្លាយជាប្រធានធំដ៏ល្អម្នាក់ ពេលខ្លះយើងក៏សំបូររឿងរវល់ជាង CEO ទៅទៀត"។គូសបញ្ជាក់ថា Alibaba Group កាលពីឆ្នាំទៅរកចំណូលបាន ២៣.៨២ ប៊ីលានដុល្លារ ហើយមានបុគ្គលិកសរុបប្រមាណ ៥០ ០៩២ នាក់ ដោយចែកជាសម្ព័ន្ធដៃគូប្រហែល ១០ ក្រុមហ៊ុនជុំវិញពិភពលោក។ ពាក្យស្លោកមួយរបស់ក្រុមហ៊ុនបានកំណត់ថា "
ដើម្បីទទួលបានភាពងាយស្រួល គឺជាការធ្វើអាជីវកម្មគ្រប់ទីកន្លែង
"៕





0 comments:
Post a Comment