Sunday, February 18, 2018

T



គ្រាន់តែ​និយាយ​ពី​ឈ្មោះ​ឆាវ​ឆាវ ប្រិយមិត្ត មិត្ត​អ្នកអាន ប្រាកដជា​នឹកឃើញ​ភ្លាម​ទៅដល់​ខ្សែភាពយន្ត​បុរាណ​ចិន​បែប​ប្រវត្តិ សាស្ត្រ Three Kingdoms ដែល​ទស្សនិកជន​ខ្មែរ​ហៅថា សាម​កុក (​នគរ​ទាំងបី​)​។​












​តាមពិតទៅ ដូចដែល​ប្រិយមិត្ត បានដឹងហើយថា រឿង "​សាម​កុក​" ត្រូវបាន​ផលិត​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ ហើយ​សាច់រឿង​ស្ទើរតែ​គ្មាន​កែប្រែ​នោះទេ ខណៈដែល​តួអង្គ​មានការ​ផ្លាស់ប្ដូរ​រហូត​។
អ្វីដែល​យើង ចង់បង្ហាញ​មិត្ត​អ្នកអាន​ថ្ងៃនេះ គឺ​តួអង្គ​ ឆាវ​ឆាវ​ ដែល​ថត​កាលពី​ឆ្នាំ​២០១០ ដែល​ដឹកនាំ​ដោយ​លោក Gao Xixi របស់​ស្ថានីយទូរទស្សន៍​ដ៏​ល្បី​របស់​ចិន​គឺ CCTV​។ ​

មិន​ខុសពី ភាពយន្ត​មុនៗ​នោះទេ តួអង្គ​ ឆាវ​ឆាវ ដែល​ផលិតឡើង​នៅ​ឆ្នាំ​២០១០ នេះត្រូវបាន​គេ​ចាត់ទុកថា តួអង្គ​ចរិត​សម្បូរបែប ពោល ជា​មនុស្ស​ស្លូត កាច សាហាវ ចិត្តល្អ ឆ្លាត​វៃ ពោរពេញ​ដោយ​ល្បិចកល យុទ្ធសាស្ត្រ​សង្គ្រាម និង​ចេះ​ប្រើប្រាស់​មនុស្ស តែ​មិនសូវមាន​គុណធម៌ និង​មិន​ពូកែ​ក្បាច់គុណ​នោះទេ​។​




​តាមរយៈ​សាច់រឿង គេ​នៅ​មិនទាន់​ភ្លេច​ទេ​ថា ក្នុង​រយៈ​ពេលដែល​ទើបនឹង​ចាប់ផ្ដើម​មាន​ចលាចល​នៃ​ការ​ច្បាំង​ដណ្ដើម គ្នា​ធ្វើ​ធំ​ពី​បណ្ដា​មេទ័ព​ជើង​ខ្លាំង​ទាំងឡាយនា​ចុង​សម័យ​រាជវង្ស ហាន​ខាងកើត ឆាវ​ឆាវ មាន​ឋានៈ​តូច​ទាប និង​មាន​ឥទ្ធិពល​ដ៏​តិចតួច​បំផុត​។
ក៏ប៉ុន្តែ ដោយសារតែ​ភាពឈ្លាសវៃ ទីបំផុត​គេ​អាច​បង្ក្រាប​មេទ័ព​ទាំងនោះ​ឱ្យ​ចុះ​ញ៉ម រហូត​បង្រួបបង្រួម​គ្នា​តែមួយ​វិញ​បាន ហើយ​ចុងក្រោយ​គេ​អាច​ក្តាប់បាន​អំណាច​ជា​ឧបរាជ​នៅ​នគរ​ហាន ​អស់​ពេល​ជាច្រើន​ឆ្នាំ​។​












​កំណាព្យ និង​ទ្រឹស្តីមួយចំនួន​ ប្រហែលជា​ទស្សនិកជន​​នៅ​ចងចាំ​មិនទាន់​ភ្លេច​នោះទេ ប្រសិនបើ​បាន​ទស្សនា​ខ្សែភាពយន្ត​នេះ​ពី​វគ្គ​ដំបូង​រហូតដល់​ចប់​។​
ទ្រឹស្តី​មួយ​ដែល​គេ​ចាំ​មិន​ភ្លេច ហើយ​ត្រូវបាន​ទស្សនិកជន​ចាត់ទុកថា ទស្សនៈ​អមនុស្សធម៌​របស់ ​ឆាវ​ឆាវ គឺ​នៅពេល​ ឆាវ​ឆាវ ​ច្រឡំ​សម្លាប់​អ្នកភូមិ​គ្រួសារ​លីង អស់​ជាង ១០​នាក់ និង​ថែមទាំង​បានសម្លាប់​អ៊ំ​ប៉​សឺរ ដែលជា​បងប្អូន​ធម៌ រ​បស់​ឪពុក​ឆាវ​ឆាវ (​ត្រូវជា​អ៊ំ​ប្រុស​ឆាវ​ឆាវ​)​។ ឆាវ​ឆាវ​ បាន​និយាយ​នៅពេលនោះ​ថា ៖

"…​គឺ​ព្រោះតែ​ច្រឡំ ច្រឡំ​សម្លាប់​ទៅហើយ ដូច្នេះ​ត្រូវតែ​ជម្រះ​ស្មៅ​ទាំង​ឫស​តែម្ដង​…"​។​

ឆាវ​ឆាវ ថែមទាំង​បាន​ពោល​ទៀតថា​៖

"​ខ្ញុំ​សុខចិត្ត​ក្បត់​មនុស្ស​នៅក្នុង​លោក តែ​មនុស្ស​នៅក្នុង​លោក​មិនអាច​ក្បត់​ខ្ញុំ​បានទេ​"
















ស៊េរី​ភាពយន្ត "​សាម​កុក​" ផលិត​ក្នុង​ឆ្នាំ​២០១០ ឆាវ​ឆាវ​ សម្ដែង​ដោយ Chen Jianbin បច្ចុប្បន្ន​មាន​វ័យ ៤៣​ឆ្នាំ ជា​តួ​សម្ដែង អ្នកដឹកនាំ​រឿង និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ភាពយន្ត​។
លោក​បាន​សិក្សា​ផ្នែក​ភាពយន្ត​ ពី​សាលា​បណ្ឌិតសភា ​ភាពយន្ត​មជ្ឈិម ចិន (Central Academy of Drama) ដោយបាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​នេះ​នៅ​ឆ្នាំ​១៩៩៤ និង​ថ្នាក់អនុបណ្ឌិត​ពី​សាលា​ដដែល ​នៅ​ឆ្នាំ​១៩៩៨​។

លោក​បាន​បំពេញ​តួនាទី​ជាតា​រា​សម្ដែង​ផង ជា​សាស្ត្រា​ផ្នែក​ភាពយន្ត​ផង និង​ជា​អ្នកដឹកនាំ​រឿង​ផង​។​




 



 
 

លោក​ទើបនឹង​ដឹកនាំ​រឿង​បាន​មួយ​រឿង​ប៉ុណ្ណោះ គឺ "Ni Shi Wo Ai Ren" (You Are My Love(r)) ឱ្យ​ស្ថានីយទូរទស្សន៍ Hunan TV កាលពី​ឆ្នាំទៅ​មិញ​។ ក្នុង​ភាពយន្ត​នេះ​លោក​បាន​ដឹកនាំ​ការសម្ដែង​ផង និង​ដើរតួ​សម្ដែង​ផង​។​

​និយាយ​ពី​អាជីព​សម្ដែង តួអង្គ​ឆាវ​ឆាវ​ម្នាក់នេះ បាន​សម្ដែង​ពី​ឆ្នាំ​១៩៩៧ គឺ​រយៈពេល​មួយឆ្នាំ​មុន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ ផ្នែក​ភាពយន្ត​ពី សាលា​បណ្ឌិតសភា​ ភាពយន្ត​មជ្ឈិម​ចិន (Central Academy of Drama)​។ ភាពយន្ត​ដំបូង​ដែល​លោក​បាន​សម្ដែង គឺ Jing Gang Ai Qing Xian (京港爱情线) ជម្រៅ​ស្នេហ៍​ជី​ង​កាន​។​

 




​ក្នុងចំណោម​ភាពយន្ត​ដែល​លោក​បាន​សម្ដែង ជាង ១០ រឿង ក្នុងនោះរឿង "​សាម​កុក​" បានធ្វើឱ្យ​តារា​សម្ដែង​ម្នាក់នេះ​ មានឈ្មោះ​បោះ​សំឡេង​យ៉ាង ខ្លាំង ពោលគឺ​មិន​ត្រឹមតែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ នៅ​ចិន កូរ៉េ និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ក៏​ចាប់ផ្ដើម​ស្គាល់​តួអង្គ ​ឆាវ​ឆាវ សម័យ​ទំនើប​នេះដែរ​។











រឿងនេះ លោក​បាន​ទទួលពាន​តួ​សម្ដែង​សម​បំផុត (Best Actor Award) នៅ​ឆ្នាំ​២០១១ ពី​កម្មវិធី​ប្រគល់​ពាន​អន្តរជាតិ Seoul International Drama Awards រៀបចំ​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​
 

​ចំណែក​នៅ ប្រទេស​ចិន​វិញ រឿង "​សាម​កុក​" នេះដែរ ក៏បាន​ធ្វើឱ្យ​តារា​សម្ដែង​ម្នាក់នេះ ទទួលបាន​ពាន Person of the Year ពី  TV Drama Awards Made in China រៀបចំឡើង​ដោយ​ទូរទស្សន៍ Anhui Television ដែរ​។​












​កាលពី​ឆ្នាំ ​២០០៦ Chen Jianbin ក៏​ទទួលបាន​ពាន​មួយ​ដែរ គឺ​តារា​សម្ដែង​ប្រជាប្រិយ​បំផុត (Most Popular Actor) ដែលមាន​ឈ្មោះ Golden Eagle Television Awards លើក​ទី ២៣ តាមរយៈ​ខ្សែភាពយន្ត Qiao Jia Da Yuan របស់​ស្ថានីយទូរទស្សន៍ CCTV​។ ក្រៅ​ពានរង្វាន់​ទាំងនេះ នៅមាន​ពាន​ជាច្រើន​ទៀត​។​
Chen Jianbin បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ Jiang Qinqin នៅ​ឆ្នាំ​២០០៦ និង​ទទួលបាន​កូនប្រុស​ម្នាក់​នៅ​ឆ្នាំ​២០០៧​។​

 




 











0 comments:

Post a Comment