
នារីម្នាក់ឈ្មោះ Nikki Calalang បានចែករំលែកនូវរឿងដ៏គួរឱ្យអស់សំណើចមួយអំពីការធ្វើដំណើរថ្មីៗនេះទៅកាន់ផ្សារទំនើបក្នុងតំបន់របស់ម្តាយរបស់នាង ក្នុងទីក្រុង San Fernando ខេត្ត Pampanga ប្រទេសហ្វីលីពីន។

រឿងរ៉ាវទាំងស្រុងបានចាប់ផ្តើម ពេលដែលម្តាយរបស់នាងបានទិញនូវការ៉េមមួយប្រអប់នៅឯហាងទំនិញ Walter Mart ។
ទោះជាយ៉ាងណាក្តី ជំនួសមកវិញនូវការទទួលបានការ៉េម Almond Brownie Fudge ដែលបានសរសេរនៅលើប្រអប់ការ៉េម សមាជិកគ្រួសារមួយនេះបានប្រទះឃើញនូវអ្វីដែលជាក់ស្តែងគឺជាម៉ីស្ប៉ាហ្គិតទីកកនៅក្នុងនោះទៅវិញ។
នៅក្នុងរូបភាពបង្ហោះលើ Facebook ដែលមានភាពល្បីល្បាញជាខ្លាំងនោះ នាង Calalang ក៏បានសម្តែងនូវភាពភ្ញាក់ផ្អើលមិនរំពឹងទុករបស់នាងផងដែរ ដោយនិយាយថា "ម្តាយខ្ញុំទិញការ៉េមនៅផ្សារ Walter Mart San Fernando។ នៅពេលយើងបើកមើលវា ស្រាប់តែផ្ទុកមីស្ប៉ាហ្គិតទីទៅវិញ។ ពិតជាអស់សំណើចមែន ខ្ញុំនិយាយពិតមែន"។
បន្ទាប់មកបាននាំយកផលិតផលដ៏ពិសេសមួយនេះត្រឡប់ទៅហាងទំនិញដើមវិញ ដើម្បីទទួលនូវសំណងត្រឡប់មកវិញ៕







ប្រភព facebook
0 comments:
Post a Comment