
លោក Sergey Melnitchenko ដែលជាវិចិត្រករជនជាតិអ៊ុយក្រែន បានផ្លាស់ប្តូរលំនៅទៅរស់នៅ ទីក្រុងចេងឌូប្រទេសចិន នៅក្នុងឆ្នាំ 2015 ដើម្បីធ្វើជាតារាម៉ូដែល និងអ្នករាំ។ មិនយូរប៉ុន្មានគាត់ទទួលបានការងារថ្មីមួយននៅក្លឹបរាត្រីដែលធ្វើជាអ្នកថតរូប ។ លោកបាននិយាយថា "អស់រយៈពេលពីរបីខែដែលខ្ញំុបានធ្វើការនៅទីនោះ ដោយបានសម្រេចចិត្តធ្វើជាតារាចម្រៀង អ្នករបាំនិងជាតួកំប្លែង(ត្លុក)នៅក្លឹបរាត្រី។ទោះបីជាមានការហាមឃាត់ពីរាជរដ្ធាភិបាលរបស់ចិន ក៏អ្នកដែលបានធ្វើការនៅទីនេាះទាំងអស់ត្រូវប្រឈមមុខ នឹងភាពសាហាវយង់ឃ្នង និងបញ្ហាជាច្រើនទៀតពីអតិថិជន។

ក្មេងស្រីទាំងអស់ពាក់របាំងមុខនិងសម្លៀកបំពាក់គ្រាន់តែបាំងបិទចំណុចសំខាន់ប៉ុណ្ណេាះនៅពេលពួកគេត្រៀមខ្លួនដើម្បីធ្វើការនៅក្លឹបនេាះ" ដោយលោកមិនបានបង្ហាញពីឈ្មេាះក្លឹបទេ។
ខាងក្រោមជារូបភាពដែលលោកបានថត ដោយរួមជាមួយពាក្យសម្ដីផងដែរ។

ក្មេងស្រីទាំងអស់ ត្រូវនិយាយជាមួយអតិថិជនដែលបានមកលេងនៅក្លឹប។

ក្មេងស្រីម្នាក់ដែលទើបតែចូលធ្វើការក្នុងក្លឹបត្រូវបានគេរំលោភបំពាន និងបង្កអោយមានការអាម៉ាស់មុខយ៉ាងខ្លាំង ព្រេាះភ្ញៀវទេសចរគ្រប់រូបព្យាយាមធ្វើរឿងមិនល្អទៅលើនាងដោយចាក់ស្រាបៀរទៅលើតំបន់សំខាន់របស់នាង។

ទេាះបីជាមនុស្សដែលពោរពេញទៅដោយវិជ្ជាជីវៈខ្ពស់ ក៏ដោយ នៅពេលពួកគេបានចូលដល់ក្លឹបនេះហើយពួកគេនៅតែធ្វើបាបពួកនាងដដែល។

ស្រីៗទាំងអស់ភាគច្រើនបានប្រើប្រាស់បារី ឬគ្រឿងញៀននៅក្នុងក្លឹប។

មិនមានសម្លៀកបំពាក់សមរម្យទេនៅក្នុងក្លឹប ព្រេាះដើម្បីផ្គាប់ចិត្តអតិថិជន។

ពួកនាងមិនបានសប្បាយចិត្តជាមួយការងារទាំងនេះទេ ព្រាះដើម្បីជីវភាពរស់នៅប៉ុណ្ណេាះ។

អតិថិជនដែលបានចូលក្លឹប ភាគតិចណាស់ដែលអោយតម្លៃលើពួកនាង។

ទេាះបីជាពួកនាងធ្វើការងារបែបនេះពិតមែនតែដើម្បីផ្គត់ផ្គង់គ្រួសារប៉ុណ្ណេាះ។


0 comments:
Post a Comment