
បើយើងនិយាយពីសិល្បះ នៃការតុបតែងខ្លួននោះ មនុស្សគ្រប់ៗគ្នាគេតែងតែមាន Style មួយបែបរបស់គេដែលគេគិតថាស្អាត ហើយអ្នកដទៃគិតថាសម។ តែខាងក្រោមនេះអ្នកប្រហែលជាអាច មានប្រតិកម្មបន្តិចបន្តួច។


លោកអ្នកប្រហែលជាធ្លាប់ទស្សនាអ្នកសម្ដែងការធ្វើទារុណកម្មផ្សេងៗនៅពេលបុណ្យហែរអ្នកតា ហើយមើលទៅតែចំពោះរូបភាព ដែលអ្នកបានឃើញខាងក្រោមនេះគឺមិនមែនជាពិធីបុណ្យហែរអ្នកតានោះទេ។

នេះគឺជាការតុបតែងខ្លួនរបស់មនុស្សមួយចំនួនតូច ដោយកាប្រើទារុណកម្មមកលើខ្លួនឯងយ៉ាងសម្បើមដូចជាមានការចោះទំពក់ ការចោះក្រវិលរាប់រយនៅតាមដងខ្លួនក៏ដូចជាចាក់ម្ជុលជាប់សាច់រាប់សិបដើមជាដើម។

នេះសម្រាប់ពួកគេគឺវាមិនខុសអីពីយុវវ័យដែលលេងម៉ូដសក់នោះឡើយ គ្រាន់តែពួកគេគិតថាវាឡូយសម្រាប់ខ្លួនគេផ្ទាល់ តែសម្រាប់អ្នកដទៃក៏ដូចជាអ្នកដែលកំពុងអានអត្ថបទនេះយើងខ្ញុំមិនហ៊ាននិយាយទេថា គិតយ៉ាងណាចំពោះពួកគេ។

យកផ្លែសន្ទូចទៅចោះថ្ពក់ស្បែកសាច់ខ្នង ដើម្បីបង្ហាញការអស្ចារ្យ

យកម្ជុលមកចាក់ជាប់នឹងសាច់ស្បែកក្បាល

យកម្ជុលចាក់ថ្នាំមកចាក់សាច់ដោត ជានិមិត្តសញ្ញាតាមការគិតឃើញរបស់គាត់

ចោះក្រវិលដាក់ពេញផ្ទៃមុខ មិនមែនរូបអ្នកតាចិនចូលទេ

.

ក្រុមហ៊ុនហោះហើរ VietJet នឹងដាក់នារីៗម៉ូដែលស្លៀកឈុត ប៊ីគឺនី សម្រាប់ឆ្នាំថ្មី

មិនគួរឲ្យជឿ ៖ នៅពេលដែលអ្នកគិតដល់ក្រុមហ៊ុនហោះហើរ VietJet អ្នកប្រាកដជានឹកឃើញដល់ស្រីៗម៉ូដែលស្អាតៗ ក្នុងឈុតប៊ីគីនី ជាមិនខាន។ សម្រាប់ឆ្នាំថ្មី ២០១៨ នេះ ក្រុមហ៊ុនហោះហើរ នឹងដាក់នារីៗម៉ូដែល ក្នុងឈុតប៊ីគីនី ក្រហម និងលឿង។


ប្រធានបទសម្រាប់ឆ្នាំថ្មីនេះគឺ "air cabin catwalk" ដែលមានការចូលរួមពី កញ្ញា Celine Franch អាយុ២០ឆ្នាំ ជាតារាម៉ូដែលសហរដ្ឋអាមេរិក ហើយមានអ្នកគាំទ្រ 950,000 នាក់ ក្នុង Instagram។ មិនតែប៉ុណ្ណោះ បវរកញ្ញាជនជាតិថៃ Kwanlada Rungrojampa និង កញ្ញា Ming Tu Nguyen ដែលជាកំពូលតារាបង្ហាញម៉ូតជនជាតិវៀតណាម ក៏មានវត្តមានផងដែរ។

អ្នកនាំពាក្យក្រុមហ៊ុនហោះហើរ VietJet បាននិយាយថា ពួកគេបានខិតខំធ្វើការស្វែងរកតារាម៉ូដែល មកពីបណ្តាប្រទេសខុសៗគ្នា ដើម្បីមកធ្វើការថតរូប ផ្សព្វផ្សាយពីប្រទេសវៀតណាម។

យោងតាម CEO Thi Phuong Thao របស់ VietJet Air បានលើកឡើងថា បុគ្គលិកក្នុងឈុតប៊ីគីនី គឺ«ជួយលើកកម្ពស់ នៃវប្បធម៌ដ៏អភិរក្សរបស់វៀតណាម»។

នាងបាននិយាយថា៖ «អ្នកមានសិទ្ធក្នុងការស្លៀកសម្លៀកបំពាក់ដែលអ្នកចូលចិត្ត មិនថាប៊ីគីនីឬ សម្លៀកបំពាក់ប្រពៃណី។

Kwanlada បង្ហាញឈុតពិសេស
ពួកយើងមិនប្រកាន់អ្នកទេសចរក្នុងការស្លៀកប៊ីគីនីឡើយ។ ប្រសិនបើការស្លៀកបែបនោះ ធ្វើឲ្យគេសប្បាយចិត្ត ពួកយើងក៏សប្បាយចិត្តដែរ» ។

ការបង្ហាញឈុតប៊ីគីនី នៅលើយន្តហោះ
បើនិយាយពីស្បែកជើងនារី ពិតជាមានម៉ូដច្រើនណាស់ តែខាងក្រោមនេះមិនដឹងជានរណាជាអ្នកចេញម៉ូដនោះទេ តែមើលទៅវាដូចជាប្លែកៗហើយគួរអោយចាប់ អារម្មណ៍ម្យាងដែរ។ យើងសាកក្រលេកទៅមើលបន្តិចទៅមើល៖

ស្បែកជើង ដែលវិចិត្រករ ធ្វើអំពីខ្សាច់
បែបនេះគឺជាស្បែកជើងកែងចោទបែបប្រាសាទខ្សាច់ តែអ្វីដែលគួរអោយអស់សំនើចនោះគឺជើងនោះជាជើងរបស់មនុស្សប្រុស។

នេះគឺសម្រាប់អ្នកដែលចូលចិត្តសុនខ មើលទៅគឺដូចមែនទែន។

ស្បែកជើងកែង របស់ប្រពន្ធ អ្នក IT

ស្បែកជើងសម្រាប់អ្នក ងុបនឹងសួនផ្កា
អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថានេះគឺជាស្បែកជើងកែងចោទរបស់ Lady Gaga គ្មាននរណាហ៊ានស្មានទេថាស្បែកជើងនេះមានន័យយ៉ាង ណាពិតប្រាកដ។

0 comments:
Post a Comment