
នាពេលបច្ចុប្បន្ន រឺជាសម័យដែលគេហៅថាសម័យអ៊ីនធឺណែត ការបង្ហោះរឿងផ្ទាល់ខ្លួននៅលើបណ្តញាសង្គមមិនមែនជារឿងចម្លែកទៀតទេ។ មានមនុស្សជាច្រើនដែលចូលចិត្តបង្ហាញពីសុភមង្គលរបស់ពួកគេនៅលើអ៊ីនធឺណែត ដើម្បីអោយអ្នកដទៃបានឃើញពីសេចក្តីសុខរបស់ពួកគេ។ អ្នកដទៃទៀតដែលគ្មានគូរនឹងគេ ពេលខ្លះក៏មានការច្រណែន និងសសើរមិនដាច់ពីមាត់បន្ទាប់ពីឃើញពីសេចក្តីស្នេហារបស់ពួកគេ។




ទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនដែលមានសេចក្តីសុខពិតប្រាកដ តែពួកគេមិនបានបង្ហោះរូបភាព រឺសសេរអត្ថបទវែងៗពីស្នេហារបស់ខ្លួននៅលើអ៊ីនធឺណែតនោះទេ។ ហេតុអ្វីបានជាអញ្ចឹង?
១. អ្នកបង្ហោះរឿងរបស់ខ្លួនគ្រាន់តែចង់អោយគេសរសើរ ព្រោះអ្នករីករាយនឹងពាក្យសរសើរទាំងនោះ នៅក្នុងទំនាក់ទំនងរវាងគ្នានឹងគ្នា មិនមែនគ្រប់ពេលសុទ្ធតែមានសេចក្តីសុខនោះទេ។ ពេលដែលមនុស្សបង្ហោះរឿងស្នេហារបស់ខ្លួននៅលើអ៊ីនធឺណែតដែលបង្ហាញអ្នកដទៃអោយដឹងថាគេមានភាពរីករាយប៉ុណ្ណា ការពិតគឺវាមិនមែនជាសេចក្តីសុខពិតនោះទេ។ ភាពរីករាយរបស់គេអាចនឹងកើតឡើងដោយសារការសសើររបស់អ្នកដទៃ។




២. នៅក្នុងពេលដែលមានសុភមង្គលពិតប្រាកដ ពួកគេមិនបាននឹកឃើញរឿងថតរូបនោះទេ ពេលដែលមនុស្សពីរនាក់ស្ថិតនៅក្នុងដំណាក់កាលរ៉ូមែនទិក ពួកគេតែងតែប្រើពេលនោះនៅជាមួយគ្នា យល់ចិត្តគ្នា ហើយការថតរូបទុកបង្ហោះក្នុងអ៊ីនធឺណែតប្រហែលមិនមែនជារឿងដែលពួកគេត្រូវតែធ្វើនោះទេ។






៣. គូរស្នេហ៍ដែលមិនបង្ហោះរឿងផ្ទាល់ខ្លួនរបស់ខ្លួន គឺជាគូរស្នេហ៍ដែលមានការគិតវែងឆ្ងាយ ដោយសារតែមនុស្សពីរនាក់នៅជាមួយគ្នា ចង់អោយត្រូវរ៉ូវគ្នា និងសប្បាយចិត្តរាល់ថ្ងៃមិនមែនជារឿងងាយស្រួលទេ។ គូរស្នេហ៍ដែលមានគំនិតចាស់ទុំមិនបង្ហោះរឿងដែលខ្លួនឈ្លោះគ្នានៅលើអ៊ីនធឺណែតទេ ព្រោះការធ្វើបែបនេះអាចធ្វើអោយអ្នកដទៃមើលងាយមកនៅលើស្នេហារបស់ពួកគេ។





៤. ការបង្ហាញពីរឿងរបស់ខ្លួនក្នុងអ៊ីនធឺណែត បង្ហាញថាអ្នកចង់បានការចាប់អារម្មណ៍ពីអ្នកដទៃ នៅក្នុងរឿងស្នេហារវាងមនុស្សពីរនាក់ ប្រសិនជាពួកគេពិតជាស្រលាញ់គ្នាមែន គេមិនចាំបាច់បង្ហោះពីរឿងរបស់ពួកគេដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកផ្សេងទៀតឡើយ។ អ្នកដែលពួកគេចង់អោយចាប់អារម្មណ៍នោះគួរតែជាដៃគូរស្នេហារបស់គេ។



៥. អ្នកដែលមានសេចក្តីសុខពិតប្រាកដមិនចាំបាច់អោយអ្នកដទៃដឹងទេ តួអង្គដែលសំខាន់បំផុតនៅក្នុងការស្រលាញ់គ្នាគឺមានតែពីរនាក់ទេ។ មនុស្សម្នាក់មិនត្រូវការបង្ហាញមនុស្សមួយពិភពលោកឃើញពីសេចក្តីសុខរបស់គេ ទើបវាអាចហៅថាសេចក្តីសុខនោះទេ។



៦. អ្នកវិទ្យាសាស្ត្របានបង្ហាញថាមនុស្សដែលចំនាយពេលរបស់ពួកគេនៅលើអ៊ីនធឺណែតតិច រមែងមានសេចក្តីសុខជាងមនុស្សដែលចំនាយពេលច្រើននៅលើអ៊ីនធឺណែត នៅពេលដែលមនុស្សម្នាក់ចូលចិត្តប្រើប្រាស់បង្ហាញសង្គម វាបានធ្វើអោយមនុស្សម្នាក់នៅមិនសូវមានភាពរីករាយដោយសារតែពួកគេចូលចិត្តប្រៀបធៀបខ្លួនពួកគេទៅនឹងសេចក្តីសុខអ្នកដទៃ។ សេចក្តីដែលមនុស្សម្នាក់ៗមាន គួរតែសេចក្តីសុខដែលកើតឡើងរវាងមនុស្សដែលនៅក្បែរខ្លួនពួកគេ មិនមែនជាសេចក្តីសុខដែលទាល់តែមានអ្នកដទៃសរសើរថាអ្នកមានសេចក្តីសុខនោះទេ៕




0 comments:
Post a Comment