
អង់គ្លេស៖ ជារឿងគួរឲ្យអាណិត ដែលបុរសគ្មានផ្ទះសម្បែងម្នាក់ ទ្រាំដេកក្នុងទូទូរស័ព្ទ អស់រយៈពេល៤ ខែមកហើយ ក្រោយពីឪពុកម្តាយបានស្លាប់ចោល។
បុរសដែលគ្មានទីពឹងខាងលើនេះ ត្រូវគេស្គាល់ឈ្មោះថា Stephen Pope មានអាយុ ៤២ឆ្នាំ ធ្លាប់បម្រើការងារជាកម្មករ វាយកំទេចសំណង់អគារ មុនពេលធ្លាក់ខ្លួន គ្មានទី ជម្រក។
ប្រភពបានឲ្យដឹងថា រាល់ពេលល្ងាចឡើង គាត់តែងសម្រាកស្នាក់នៅ ក្នុងទូទូរស័ព្ទដ៏តូចចង្អៀតមួយ នៅក្បែរផ្សារទំនើប ALDI ស្ថិតនៅទីក្រុង Birmingham ដោយមានភួយរុំដណ្តប់ខ្លួន ការពារពីអាកាសធាតុត្រជាក់។

ដោយអាណិតដល់គាត់ពេក អ្នករស់នៅក្នុងតំបន់នោះ តែងតែនាំយកចំណីអាហារ និងភេសជ្ជៈមួយចំនួន ឲ្យគាត់ទទួលទានផងដែរ។
គួរឲ្យដឹងថា Stephen ជាមនុស្សដែលមានការខ្មាសអៀន និងមិនហ៊ានចេញសុំទាន ដូចមនុស្សគ្មានទីពឹងដទៃទៀតឡើយ។ គាត់រស់នៅសព្វថ្ងៃនេះ គឺពឹងផ្អែកទាំងស្រុង លើការផ្តល់ចំណីអាហារដោយផ្ទាល់ ពីសំណាក់ជនដែលមានចិត្តសប្បុរស។
បន្ថែមពីលើនេះ Stephen ក៏មានមិត្តភក្តិ និងបងប្អូនប្រុសម្នាក់ផងដែរ។ ទោះជាយ៉ាងណាក្តី ដោយសារតែ មិនចង់នាំការលំបាក ដល់ពួកគេ គាត់គ្មានជម្រើសអ្វី ក្រៅពីស្នាក់នៅយ៉ាងកណ្តោចកណ្តែង ក្នុងទូទូរស័ព្ទ។

លោក Stephen បានឲ្យដឹងថា៖
«ពេលយប់អាកាសធាតុ អាចចុះត្រជាក់ខ្លាំង ប៉ុន្តែទូទូរស័ព្ទនោះ ការពារខ្ញុំ ពីខ្យល់រងារ និងភ្លៀងធ្លាក់បាន ហើយខ្ញុំអាចទុកដាក់របរខ្លះនៅក្នុងនោះ ដើម្បីកុំឲ្យភ្លៀងទទឹក» ។ពេលដែលមានគេចោទសួរ អំពីអនាគតរបស់គាត់ Stephen បាននិយាយថា គាត់ពិតជាចង់ត្រលប់មករកសភាពដើម របស់គាត់វិញណាស់ ដោយមានទីជម្រកស្នាក់នៅសមរម្យ ក៏ដូចជាមានការងារធ្វើ ដើម្បីផ្គត់ផ្គង់ជីវភាព៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព khmerload
អានព័ត៌មានថ្មីៗ
កំពូលរូបភាពមហាហួសចិត្តជាច្រើនសន្លឹក ដែលបង្ហាញពីភាពស្និតស្នាលដែលហួសព្រំដែន
ភាពស្និតស្នាលគឺជារឿងមួយដែលជៀសមិនផុតសំរាប់មនុស្សពីរនាក់ដែលស្រលាញ់គ្នា ប៉ុន្តែគូស្នេហ៍ទាំងឡាយក៍គួរតែគិតពិចារណាផង ថាតើភាពស្និតស្នាលបែបណាគួរតែបញ្ចេញនូវសំរាប់កន្លែងបែបណា។ សំរាប់ទីសាធារណៈភាពស្និតស្នាល ត្រឹមការចាប់ដៃ រឺ ថើប វាមិនសូវចោទជាបញ្ហានោះទេ។

ប៉ុន្តែការលូកលាន រាងកាយជាពិសេសកន្លែងសំខាន់ រឺ សកម្មភាពអាសអាភាសនានាត្រូវបានចាត់ទុកជាសកម្មភាពអសីលធម័ និង ធ្វើអោយបាត់បង់កិត្តិយស ជាពិសេសមនុស្សស្រី។ ទោះបីជាបែបនេះក្តីយើងក៍សង្កេតឃើញថាមនុស្សមួយចំនួននៅតែប្រព្រឹត្តិដោយមិនខ្វល់ពីអ្នកណាទាំងអស់។ កម្រង់រូបភាពជាច្រើនសន្លឹកដែលបង្ហាញពីភាពស្និតស្នាលដែលហួសព្រំដែនមើលហើយហួសចិត្ត។







0 comments:
Post a Comment