Thursday, February 22, 2018

កូនយកដេកឆូតឡានឪពុកឃើញខឹងនិងវាយកូនយ៉ាងខ្លាំងពេលទៅមើលកន្លែងឆូតនោះស្រាប់តែឪពុកយំបោកខ្លួនព្រោះតែ



នៅថ្ងៃ The Father's Day គឺជាថ្ងៃដែលកូនៗគ្រប់រូបជូនកាដូទៅអោយឪពុករបស់ខ្លួនដើម្បីបង្ហាញក្ដីស្រលាញ់ចំពោះគាត់។ តែមានរឿងរ៉ាវមួយដែលបានធ្វើឲ្យមនុស្សគ្រប់គ្នារំជួលចិត្តស្រក់ទឹកភ្នែកគ្រប់គ្នា ដោយបុរសម្នាក់ ឈ្មោះ Joseph Martinez គាត់បានផុសរឿងរ៉ាវរបស់គាត់ ដែលគាត់មានអារម្មណ៍ថាខុសខ្លាំងចំពោះកូនប្រុសរបស់គាត់ គឺនៅថ្ងៃមួយ ថ្ងៃ The Father's Day ដោយសារតែគាត់រវល់ការងារពេកមិនសូវមានពេលគ្រប់គ្រាន់ផ្ដល់អោយគ្រួសារទេ។ នៅពេលស្លៀកពាក់រៀបចំទៅធ្វើការ គាត់បានទទួលបានរូបភាពមួយពីកូនស្រីរបស់គាត់ ដែលរូបនោះឃើញ កូនស្រីរបស់គាត់កាន់ទួលល្វីស និងឃើញឡានដ៏ថ្លៃរបស់គាត់ ត្រូវបានគូសឆូត ឡាននេះគឺជាឡានដែលគាត់ស្រលាញ់បំផុត គាត់ខំថែទាំវាខ្លាំងណាស់ មិនហ៊ានធ្វើអោយវារបកថ្នាំសូម្បីតែបន្តិច តែពេលនេះកូនប្រុសរបស់គាត់យកទុលល្វីសមកគូសឆូតលើវា ធ្វើអោយគាត់ទ្រាំមិនបាន ក៏ស្ទុះទៅរកកូនប្រុសរបស់ខ្លួន ហើយបានវៃទៅលើកូនប្រុសយ៉ាងខ្លាំង ហើយក៏បានស្ដីឲ្យថាថា "អត់កន្លែងលេងមែនហាស! បានទៅយកអីគូសឡានលេងនឹង!"។កូនប្រុសរបស់គាត់បានស្រែកយំទាំងឈឺចាប់ ប្រពន្ធរបស់គាត់បានឃាត់គាត់ ដោយនិយាយថា "បានហើយវ៉ៃកូន ប៉ុន្នឹងហើយ កូនយើងនៅតូចណាស់!" ។




គាត់ក៏ដើរចេញទៅ មើលឡានដែលគូសឆូត ឃើញថា វាមិនខូចខាតអ្វីទាល់តែសោះ ដោយកូនប្រុសរបស់គាត់បានយកដីសយកទៅសរសេរលើឡាន ថា "I love my dad" ន័យខ្មែរ "ខ្ញុំស្រលាញ់លោកប៉ារបស់ខ្ញុំ" ។ គាត់ឃើញហើយស្រក់ទឹកភ្នែក គាត់យល់ច្រឡំស្មានតែកូនប្រុសរបស់គាត់ យកទួលល្វីសទៅគុសឆូត គាត់មានអារម្មណ៍ថាខុស និងស្ដាយក្រោយដែលបានវាយយ៉ាងខ្លាំងទៅលើកូនប្រុសរបស់គាត់ គាត់បានរត់ទៅរកកូនស្រីហើយអោបនាង ដោយនិយាយថា "អោយប៉ាសុំទោសដែលវ៉ៃកូន ប៉ាខុសហើយលើកលែងទោសអោយប៉ាផង!"។
ចាប់តាំងពីពេលនោះមក គាត់បានទំលាក់ការងារមួយចំនួនចុះ ហើយចំណាយពេលមួយចំនួនជាមួយគ្រួសារដោយសេចក្ដីរីករាយ។គាត់គិតថា គ្រួសារដ៏រីករាយ និងមានសុភមង្គល មិនមានមាសប្រាក់ លុយកាក់ច្រើននោះទេ គឺជាគ្រួសារមួយដែលមានពេលវេលានៅជាមួយគ្នា។ គ្មានរបរអ្វីមានតម្លៃជាងប្រពន្ធ និងកូនរបស់ខ្លួនឡើើយ។




 
អានព័ត៌មានថ្មីៗ

0 comments:

Post a Comment