
នៅថ្ងៃទី 19 ខែមករាឆ្នាំ 2018 កន្លងទៅនេះគេហទំព័រសារព័ត៌មាន Daily Mail បានរាយការណ៍ថាគ្រួសារមួយនៅទ្វីបអាហ្វ្រិក មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការបាត់បង់មនុស្ស២នាក់ក្នុងពេលជាមួយគ្នាបន្ទាប់ពីនាង Samantha អាយុ 35 ឆ្នាំជាស្ត្រីមេផ្ទះម្នាក់ ហើយនាងបានស្លាប់ដោយសារបញ្ហា ការស្ទះដង្ហើម ។

ស្រាប់តែ 10 ថ្ងៃក្រោយមកវាត្រូវបានគេរកឃើញថានាងបានសម្រាលកូននៅក្នុងមឈូស។ សូម្បីតែនាងមិននៅរស់ក៏ដោយក៏អាចសម្រាលបាន។ កាលនៅរស់នាងរស់នៅក្នុងភូមិមួយនៅភាគខាងកើតប្រទេស Cape អាហ្វ្រិកខាងត្បូង។

កាលដំបូងទ្បើយថ្ងៃមួយ នាងមានអារម្មណ៍ថាខ្លួននាងពិបាកដកដង្ហើមណាស់ នាងបានប្រាប់មនុស្សនៅក្នុងផ្ទះអំពីរឿងនេះដែរ ប៉ុន្តែនាងបានស្លាប់រហ័សពេកទើបជួយមិនទាន់។ សាច់ញាតិរបស់នាងកំពុងតែសោកសៅនៅឯទីកន្លែងរក្សាសពនៅ Lindokuhle Funeral Fund គេបានយកសពរបស់ នាងរក្សាទុកនៅទីបញ្ចុះសព រហូតដល់ថ្ងៃបញ្ចុះសពទើបយកចេញ។

ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល 10 ថ្ងៃក្រោយគឺមុនពេលបញ្ចុះសពក្រុមគ្រួសារនាងបានបើកមឈូសមើលសាកសពជាចុងក្រោយ ។តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺស្រាប់តែសាកសពបានសម្រាលកូនក្នុងមឈូសនោះតែម្តងទាំងដែនាងស្លាប់ទៅហើយ បុគ្គលិកនៅក្នុងកន្លែងដាក់សពបានកត់សម្គាល់មើលរាងកាយរបស់ទារកនោះថាមិនមានដង្ហើមទេ ហើយទារកនោះស្ថិតនៅក្នុងចន្លោះជើងនៃសាកសពទៀតផង អ្វីដែលពួកគេឃើញនេះគឺគួរអោយភ្ញាក់ផ្អើលនិងគួរអោយភ័យខ្លាចជាទីបំផុតមិនដែលជួបពីមុនមក។

រឺឯអ្នកខ្លះទៀតមិនហ៊ានមើលទ្បើយព្រោះធ្វើអោយពួកគេភ័យស្ទើរគាំងបេះដូងទៅហើយ។ម្តាយរបស់ Salamander មានអាយុ 76 ឆ្នាំ មានការសោកស្តាយខ្លាំងនៅពេលបានឃើញព័ត៌មានបែបនេះ។ដំបូងគាត់ត្រូវបែកបាក់និងបាត់បង់កូនស្រីរបស់គាត់។ ឥឡូវនេះរឹតតែភ្ញាក់ផ្អើលនៅពេលនាងដឹងថាកូនស្រីរបស់នាងនៅតែមានផ្ទៃពោះ។

ដោយសារតែមានរឿងបែបនេះមនុស្សម្នាជាច្រើនបាននាំគ្នាគិតថាគ្រួសារនេះកប់មនុស្សទាំងរស់ អោយស្លាប់ជាមួយគ្នាមានទាំងម្តាយនឹងកូន។តែគ្រួសារនេះបានច្រានចោលនៅពត៌មានមិនពិតនេះ ៕
បកប្រែ នឹងកែសម្រួលដោយ៖ KLAVET
0 comments:
Post a Comment