
បុរសម្នាក់បានរៀបការជាមួយសពមិត្តស្រីមានផ្ទៃពោះរបស់គាត់ ដែលបានស្លាប់ជាមួយកូនមិនទាន់កើតរបស់ពួកគេនៅឯពិធីបុណ្យសពមួយ។ នេះបើតាមប្រភព Mirror ។
ដោយមានក្រុមគ្រួសារនិងមិត្តភក្តិចូលរួម លោក Tsai Shang-chen បានប្រគល់ចិញ្ចៀនរៀបការដល់ភរិយារបស់គាត់ ខណៈដែលសង្សារបណ្តូលចិត្តត្រូវបានដាក់នៅក្នុងក្តារមឈូស។

នាង Chen Yi-chi អាយុ ២៣ ឆ្នាំ មានផ្ទៃពោះប្រាំខែនៅពេលដែលនាងបានស្លាប់នៅក្នុងឧបទ្ទវហេតុជិះកង់កាលពីចុងខែសីហា។
លោក Shang-chen ដែលជាអ្នកបើកបរឡានដឹកទំនិញអាយុ ៣០ ឆ្នាំបាននិយាយថា មិត្តស្រីរបស់គាត់និងរូបគាត់បានថតរូបអាពាហ៍ពិពាហ៍នៅមុនថ្ងៃដ៏ធំរបស់ពួកគេ ដែលជាការអនុវត្តជាទូទៅនៅតៃវ៉ាន់។


ពិធីបុណ្យសពបានធ្វើឡើងនៅក្នុងទីក្រុង Yuanlin នៃភាគខាងលិចកោះតៃវ៉ាន់ ហើយទោះបីជាមានសោកនាដកម្មបែបនេះក៏ដោយ ក៏គាត់នៅតែសម្រេចចិត្តបន្តពិធីមង្គលការ ហើយស៊កចិញ្ចៀនមាសអាពាហ៍ពិពាហ៍នៅលើម្រាមដៃរបស់នាងថែមទៀត។

មិត្តភក្តិបាននិយាយថា នាង Chen គឺជាគិលានុបដ្ឋាយិកានៅគ្លីនិកធ្មេញមួយហើយគូស្នេហ៍ទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់។
មានអារម្មណ៍ស្រងូតស្រងាត់នៅឯពិធីបុណ្យសព ជាទីដែលពិធីបុណ្យនោះបានធ្វើឡើងខណៈដែលមិត្តភក្តិនិងក្រុមគ្រួសារបានស្រែកយំ ស្របពេលមានប៉ឺតប៉ោងពណ៌សនិងពណ៌ផ្កាឈូកផងដែរ ដែលគេរៀបចំទុកសម្រាប់ពិធីរៀបការដែលគ្រោងធ្វើនៅខែតុលាខាងមុខ៕



0 comments:
Post a Comment