
កាលពេលថ្មីៗនេះ មានករណីដ៏ហួសចិត្តមួយ ដោយសមត្ថកិច្ចបានចាប់ខ្លួន ព្រះសង្ឃមួយអង្គបន្ទាប់ពីប៉ុនប៉ងធ្វើពិធីបញ្ចុះមន្តអាគមរកស៊ីមានបានដល់នារីម្នាក់ ដោយប្រើវិធីរ័មរ័ករយៈពេល ៥ដងជាមុនសិន ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ Kaew អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ ហើយដោយសារលក់ដូរមិនសូវដាច់ នាងក៏មាននិមន្តព្រះសង្ឃកំហូចខាងលើឱ្យមកប្រោសព្រំដើម្បីឱ្យលក់ដាច់ ប៉ុន្តែព្រះសង្ឃអង្គនោះបានបង្គាប់ឱ្យនារីរងគ្រោះថ្វាយខ្លួនឱ្យរួមរ័កមុនធ្វើពិធីចំនួន ៥ដងសិន ។

ក្រោយពីបានស្ដាប់បង្គាប់ព្រះសង្ឃអង្គនោះនាង Kaew មានអារម្មណ៍មិនស្រួលសោះ ទើបទៅប្ដឹងសមត្ថកិច្ចពីដំណើររឿង ហើយសមត្ថកិច្ចក៏បានបង្កប់អន្ទាក់ដោយឱ្យនារីរងគ្រោះធ្វើល្បិចហៅទៅសណ្ឋាគារតែម្ដង ។


ក្រោយមកនារីរងគ្រោះក៏បានហៅសង្ឃអង្គនោះទៅសណ្ឋាគារ ហើយបន្ទាប់ពីទៅដល់នាង ក៏បានហៅសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង ។
ក្រោយចាប់ខ្លួន សមត្ថកិច្ចសាកសួរបានឱ្យដឹងថា ព្រះសង្ឃខាងលើនេះមានអាយុ ៥២ឆ្នាំ គង់នៅវត្តក្នុងទីរួមខេត្ត Ang Thong ហើយក៏បានចាប់ផ្សឹកដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់ ៕




0 comments:
Post a Comment