
ឆ្ងល់ណាស់មែនទេ ថាតើអ្នកគួរតែមានរយៈពេលប៉ុន្មានទើបល្អ នៅពេលអ្នកឡើងគ្រែ? ខាងក្រោមនេះ យើងសូមប្រាប់ពីពេលវេលាល្អបំផុតសម្រាប់ការរួមភេទ។ការរួមភេទ គឺពិតជាគួរឱ្យរំភើបខ្លាំងណាស់ សម្រាប់ការកំសាន្ត និងសម្រាករាងកាយរបស់អ្នក នៅពេលអ្នកចាប់ផ្ដើមធ្វើទង្វើរក្ដៅសាច់យ៉ាងស្និទ្ធស្នាល។

ទោះជាយ៉ាងណា អ្នកគួរតែចំណាយពេលវេលានៅទង្វើរល្អបែបនេះ ឱ្យបានយូរជាងមុន។ ដើម្បីផ្ដល់ឱ្យការរួមភេទកាន់តែពុះកញ្ជ្រោល អ្នកគួរតែចំណាយពេលវេលាឱ្យយូរនៅលើរឿងលើគ្រែ ជួយឱ្យលិង្គបះឡើងរឹងបានល្អប្រសើរ ពន្យាពេលឈានដល់ចំណុចកំពូល នេះទើបអាចបំពេញតម្រូវរបស់នាងបាន។

បើយោងតាមការអង្កេតទៅលើការរួមភេទបានឱ្យដឹងថា ពេលវេលាល្អប្រសើរបំផុតសម្រាប់ការរួមភេទ ត្រូវមានរយៈពេលចន្លោះពី ៣ ទៅ ១៣នាទី និងការឈានដល់ចំណុចកំពូលល្អមានរយៈពេលចន្លោះពី ១០ ទៅ ១៥ វិនាទី។
ខាងក្រោមនេះ ជាគន្លឹះមួយចំនួន ដើម្បីជួយឱ្យអ្នកពន្យាពេលរួមភេទឱ្យបានយូរជាងមុន!

1.កុំផ្ចង់អារម្មណ៍ខ្លាំងពេក
នៅពេលរួមភេទ ការដាក់អារម្មណ៍ជារឿងសំខាន់បំផុត ដែលអាចជួយឱ្យអ្នកឆាប់មានអារម្មណ៍ពុះកញ្ជ្រោលនៅពេលចាប់ផ្ដើម ប៉ុន្តែពេលជិតដល់ពាក់កណ្ដាលផ្លូវ និងជិតឈានដល់ចំណុចកំពូល អ្នកមិនត្រូវដាក់អារម្មណ៍ខ្លាំងទៅលើការសម្រុកចូលខ្លាំងពេកទេ ព្រោះវាអាចធ្វើឱ្យអ្នកឆាប់បាញ់ទឹកកាម។ ដូច្នេះហើយ ពេលជិតដល់ចំណុចកំពូល អ្នកគួរតែចេះបង្វែរអារម្មណ៍គិតទៅលើការថើប និង ស្ទាបអង្អែលខ្លះវិញ ទើបអាចជួយឱ្យអ្នកពន្យាពេលការរួមភេទឱ្យបានយូរ។

2.ឱ្យមនុស្សស្រីនៅពីលើ
នៅពេលមនុស្សស្រីនៅពីលើ អាអូនតូចរបស់អ្នកគឺមានអំរែកស្រាលៗ។ ដូច្នេះ អ្នកត្រូវសុំឱ្យនាងធ្វើចលនាយឺតៗ កុំប្រញាប់សម្រុកខ្លាំងពេក បើមិនដូច្នេះទេ វាអាចធ្វើឱ្យអ្នកមានការឈឺចាប់។ អ្នកក៏អាចប្រើដៃជំនួស ២ ទៅ ៣នាទីដើម្បីឱ្យអាអូនតូចមានពេលសម្រាក និងមានកម្លាំងបន្តដំណើរទៅមុខទៀត។

3.ជិតដល់ចំណុចកំពូល ចាប់ផ្តើមបញ្ឈប់
នៅពេលជិតដល់ចំណុចកំពូល អ្នកត្រូវចាប់ផ្ដើមបញ្ឈប់ការសម្រុកភ្លាម ព្រោះទង្វើរបែបនេះ អ្នកអាចផ្ដល់ឱ្យអាអូនតូចបានឈប់សម្រាក ដើម្បីកាត់បន្ថយអារម្មណ៍កំពុងពុះកញ្ជ្រោលខ្លាំង។ អ្នកត្រូវសម្រាកឱ្យបាន ១៥ នាទីសិន ចាំបន្តសង្គ្រាមក្ដៅសាច់ទៅមុខទៀត អនុវត្តដូចនេះ ជួយឱ្យអ្នកអាចពន្យាពេលរួមភេទបានយូរជាងមុន ២ ទៅ ៣ដង។

4.ដកដង្ហើមចេញពីពោះរបស់អ្នក
នេះក៏ជាទិចនិចល្អមួយដែរ ទាក់ទងទៅនឹងការដកដង្ហើមចេញពីពោះរបស់អ្នក។ អ្នកត្រូវធ្វើការដកដង្ហើមយឺតៗ ហើយឱ្យបានជ្រៅៗ នេះជាបច្ចេកទេសបែបយូហ្គាអាចកាត់បន្ថយការថប់អារម្មណ៍ ជួយឱ្យអ្នកអាចបន្លាយពេលកុំឱ្យឆាប់បាញ់ទឹកកាមលឿនពេក៕

0 comments:
Post a Comment