
នៅលើវេបសាយបរទេសមួយមានការចែករំលែករូបថតប៉ុន្មានសន្លឹក ដោយធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនទែន។ ដោយសាតែបុរសម្នាក់បានយកធុងហ្គាសធំមួយទៅដាក់ចូលក្នុងចង្រ្កានដែលមានភ្លើងកំពុងតែឆេះខ្លាំង ធ្វើអោយម្នាក់ៗរត់ចែកជើងគ្នាមិនមើលក្រោយ។

តែការពិតបុរសនោះគ្រាន់តែមានបំណងចង់ញ៉ាំសាច់មាន់ដុតតែប៉ុណ្ណោះ ហើយវាក៏ជាជំនាញផ្ទាល់ខ្លួនរបស់គាត់ដែរ។ គាត់បានប្រើធុងហ្គាសធ្វើជាទ្បរដុតដើម្បីដុតសាច់មាន់នេះ។បុរសនោះបានព្យួរមាន់ទាំងមូលនៅក្នុងធុងហ្គាសនោះ។

បន្ទាប់យកវាដាក់មកដុតក្នុងចង្រ្កានកំពុងមានភ្លើងចេះខ្លាំង។ អ្នកភូមិបានឃើញដូច្នេះក៏នាំគ្នារត់ចែកជើងស្មានតែបុរសនោះយកធុងហ្គាស ដែលមានហ្គាសទៅដុតនាំអោយមានការផ្ទុះបង្ករអគ្គីភ័យ។ប៉ុន្តែបានស្រែកប្រាប់អ្នកភូមថាវាគ្រាន់តែជាធុងហ្គាសទទេរ ទេ សូមចូលមកអោយជិតមកខ្ញុំនឹងប្រាប់អ្នកថាខ្ញុំកំពុងតែដុតមាន់ទេ។

ធុងហ្គាសនេះខ្ញុំបានកាត់ផ្តាច់វាយកហ្គាសចេញអស់ហើយ គឺមិនមានឧស្ម័ននៅខាងក្នុងវាទៀតទេ ហើយវាក៏អាចបើក - បិទបានផងដែរ។ សូមថ្លែងអំណរគុណចំពោះការដុតសាច់មាន់បែបថ្មីនេះ! ចំពោះរូបភាពនេះត្រូវបានចែករំលែកយ៉ាងល្បឿនក្នុងរយៈពេលខ្លីមួយ។ ហើយអ្នកលេងអ៊ិនធឺណិតបានបញ្ចេញមតិជាច្រើនថា

"ប៊ីសតែតេទូរស័ព្ទទៅប៉ូលីសបាត់ទៅហើយ!"
"ខ្ញុំគិតថាគាត់នឹងសំលាប់ខ្លួនឯងតាមរបៀបនេះ"
" ពេលក្រោយខ្ញុំនឹងធ្វើសាច់មាន់ដុតតាមរបៀបនេះដែរ "
" បើខ្ញុំទៅដុតសាច់មាន់តាមរបៀបនេះខ្ញុំគិតថា ប្រហែលជាត្រូវដុតខ្ញុំមុនហើយ។
"អូ៎! នេះជាលើកទី 1 ដែលខ្ញុំឃើញបែបនេះមិនរស់ទេខ្ញុំ។" ៕


ជិវិតនិងសង្គម
0 comments:
Post a Comment