
ឪពុកម្តាយជាច្រើនតែងតែប្រាថ្នាចង់បានកូនកើតមកមានសម្រស់ស្រស់ស្អាតគួរជាទីស្នេហា ហើយថ្ងៃនេះយើងនឹងបង្ហាញមុខមាត់ក្មេងស្រីម្នាក់ដែលមានមុខមាត់ស្រស់ស្អាតប្រៀបបានទៅនឹងទេពអប្សរម្នាក់អីចឹង!

ក្មេងស្រីនេះ នាងគឺជាមនុស្សដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក ដោយសារតែសម្រស់ដ៏សែនស្រស់ស្អាតរបស់ក្មេងស្រីនេះបានធ្វើអោយកក្រើកពិភពបណ្តាញសង្គម បន្ទាប់មកត្រូវបានអ្នកលែងតាមបណ្ដាញសង្គមបាននាំគ្នាហៅក្មេងស្រីនោះថា «ក្មេងស្រីដែលស្អាតជាងគេលើលោក»!

ក្មេងស្រីនេះត្រូវបានគេដាក់ឈ្មោះជាភាសាអ៊ីរ៉ង់ថា Mahdis ទោះបីជានាងមានអាយុត្រឹមតែ 8 ឆ្នាំក៏ដោយក៏នាងត្រូវបានគេកោតសរសើរដោយមនុស្សនៅជុំវិញពិភពលោកថាស្រស់ស្អាតគ្មាន២ទ្បើយ។ ហើយនាងពិតជាសាកសមជាកូនស្រីស្អាតបំផុតនៅក្នុងពិភពលោក។

មុខរបស់នាងគួរឱ្យស្រលាញ់ប្រៀបបីដូចតុក្កតាអីចឹង ឯភ្នែកគឺស្រស់ស្អាតខ្លាំង បានទាក់យកបេះដូងមនុស្សជាច្រើនអោយស្រឡាញ់ខ្នក់ខ្នាញ់នាងនៅពេលឃើញដំបូង និងអ្នកគាំទ្រជាច្រើនបានដើរតាមនាងព្រោងព្រាត។

Mahdis បានក្លាយជាតារាវ័យក្មេងនៅក្នុងប្រទេសអ៊ីរ៉ង់ មានអ្នកគាំទ្រនៅឯសាលានាងរៀនជាច្រើន និងនាងបានទទួលផ្កានិងអំណោយពីអ្នកគាំទ្រជាច្រើន។បើទោះបីជានេះ, ឪពុកម្តាយរបស់ Mahdie មានការព្រួយបារម្ភ ចំពោះកូនជាទីស្រឡាញ់របស់ពួកគេ ព្រោះប្រហែលជាត្រូវគេគំរាមកំហែងដោយការរិះគន់ដែលគួរឱ្យស្អប់ខ្ពើមមួយចំនួន។

ដើម្បីសុវត្ថិភាពកុមារនេះ ឪពុកម្តាយរបស់ Mahdis បានសម្រេចចិត្តធ្វើជាអ្នកបើកបរនិងជាអង្គរក្សសម្រាប់កូនស្រីរបស់ពួកគេផ្ទាល់តែម្តង មិនថាទៅសាលារៀនឬចេញទៅក្រៅទេ ពួកគេនឹងតាមមើលកូនស្រីគ្រប់ពេលវាលា។ ពួកគេមិនចង់ចាកចេញពីកូនស្រីរបស់ពួកគេទេ ណាមួយពួកគេចង់ផ្ដល់ក្ដីស្រលាញ់ដល់កូនស្រីខ្លួនដែរ។

ឪពុកម្តាយរបស់ Mahdis មានភាពសប្បាយរីករាយនៅពេលកូនស្រីពួកគេមានសុវត្ថិភាព។ ពួកគេព្យាយាមមិនចង់និយាយហើយក៏មិនចង់បានមនុស្សឯមកសួរដេញដោយកូនស្រីសំណប់ខ្លួនដែរ។ ហើយពួកគេក៏សរសើរសម្រស់របស់កូនស្រីពួកគេផងដែរ ភាពស្រស់ស្អាតនៃ Mahdis គឺថាមនុស្សគ្រប់គ្នាអាចមើលឃើញនៅកែវភ្នែកដ៏មានមន្តស្នេហ៏របស់នាងតូចនោះ។

វាមិនមែនជារឿងចម្លែកទេដែលឪពុកម្តាយបារម្ភថាអាចមានមនុស្សដែលមិនដែលស្គាល់អាចនឹងធ្វើបាបនាង។ ឪពុកម្តាយនាងត្រូវតាមពីក្រោយនាងជាប់ ដោយសារតែពួកគែស្រឡាញ់នាងខ្លាំងណាស់ហើយកូនស្រីពួកគេក៏ស្រឡាញ់នាងតូចខ្លាំងណាស់ដែរ។

ជឿថាឪពុកម្តាយជាច្រើនមើលឃើញរូបថតរបស់ម៉ាឌីស(Mahdis )ហើយ បន្ទាប់មកប្រាកដជាចង់ឱ្យកូនស្រីមើលទៅដូចស្អាតនាងទេពអប្សរតូចនេះណាស់ នាងតូចនេះស្អាតណាស់ប្រាកដជាមានអ្នកច្រណែននឹងភាពស្រស់ស្អាតនិងសម្រស់របស់នាងតូចនេះមិនខាន!

បកប្រែ នឹងកែសម្រួលដោយ៖ KLAVET
ជិវិតនិងសង្គម
0 comments:
Post a Comment