
កាលពីថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ដែលជាថ្ងៃចំទិវានៃក្តីស្រឡាញ់ ហើយគេក៏បានឃើញក្នុងហ្វេសប៊ុករបស់ជនជាតិថៃម្នាក់ឈ្មោះ วริศรา ป๊อกศรีจันทร์ បានបង្ហោះរូបភាពជាច្រើនសន្លឺក ដែលរូបគាត់បានថតជាមួយប្តីរបស់គាត់ ព្រមជាមួយស្រីស្អាតម្នាក់ផ្សេងទៀត។ ដោយក្នុងនោះគាត់បានសរសេរសារខ្លះៗថា "នេះគឺជាស្វាមីរបស់ខ្ញុំ ហើយគាត់គឺមានប្រពន្ធពីរនាក់ណាចា៎ ពួកយើងទាំងបីនាក់ស្រឡាញ់គ្នាអស់រយៈពេល១០ ឆ្នាំទៅហើយ តែយើងនៅតែរក្សាក្តីស្រឡាញ់មួយនេះនៅដដែលគ្មានការប្រែប្រួលឡើយ បេះដូងរបស់ពួកយើងទាំងបីនាក់ក៏គ្មានអ្វីផ្លាស់ប្តូរឡើយ។ រីករាយថ្ងៃទិវានៃក្តីស្រឡាញ់ចំពោះមិត្តទាំងអស់គ្នា"។

បន្ទាប់ពីឃើញរូបប៉ុន្មានសន្លឹកនេះហើយ បានធ្វើឲ្យសារព័ត៌ក្នុងប្រទេសថៃជាច្រើនបានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត ព្រោះគេភាគច្រើនពិតជាកម្របានឃើញណាស់ចំពោះបុរសម្នាក់មានប្រពន្ធពីរ ហើយធ្វើការបង្ហាញជាសាធារណៈបែបនេះណាស់ ព្រោះធ្លាប់តែដឹងថាបើសិនជានារីណាម្នាក់ដឹងស្វាមីខ្លួនមានស្រីផ្សេងប្រាកដជាប្រចណ្ឌជាក់ជាមិនខាន តែចំឡែកស្ត្រីទាំងពីរនាក់នេះវិញ គឺគាត់អាចរស់នៅជាមួយគ្នារហូតបានរយៈពេល១០ឆ្នាំទៅហើយ។


មួយវិញទៀតអ្វីដែលរឹតតែធ្វើឲ្យគេកាន់តែភ្ញាក់ផ្អើលជាខ្លាំងនោះគឺពួកគេមានកូនរហូតដល់ទៅ៩នាក់ទៅហើយ ដូចនេះសមាជិកក្នុងគ្រួសារនេះមានដល់ទៅ១២នាក់ ដោយមានកូន៩នាក់ ស្វាមី១នាក់ និងប្រពន្ធ២នាក់ផងដែរ៕

































0 comments:
Post a Comment