
តារាកូនជ្រូកបារាំងម្នាក់បានបង្ហើបឱ្យដឹងពីដំណាលរឿងដ៏រន្ធត់របស់នាង ពីការទទួលបាននូវសារបញ្ជាក់យ៉ាងច្បាស់ពីក្មេងប្រុសវ័យខ្ទង់ ១២ឆ្នាំ។
នាង Nikita Bellucci វ័យ ២៨ឆ្នាំ មកពីប្រទេសបារាំង បានប្រើប្រាស់បណ្តាញសង្គម Twitter ដើម្បីចែកចាយនូវសារដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួនដែលបានបញ្ជូនមកនាង ដោយទម្លាក់កំហុសទៅលើឪពុកម្តាយរបស់ពួកគេសម្រាប់ "កង្វះការប្រៀនប្រដៅទាំងស្រុង" ពេលដែលនិយាយទាក់ទងទៅនឹងការអប់រំផ្លូវភេទ។

នាងបានប្រាប់ទៅអ្នក Follow ចំនួន ១៦០.០០០នាក់របស់នាងថា នាងពិតជា "នឿយហត់នឹងអប់រំក្មេងៗអំពីបញ្ហាផ្លូវភេទ" ហើយបញ្ជាក់ថា ឪពុកម្តាយរបស់ពួកគេគឺមិនបានដាក់វិធានការបង្ការឱ្យបានគ្រប់គ្រាន់នោះឡើយ ដើម្បីទប់ស្កាត់កូនៗរបស់ពួកគេឱ្យជៀសឆ្ងាយពីរឿងសិចនៅលើបណ្តាញអ៊ីនធឺណេត។
សារ Twitter របស់ Nikita ដែលមានអ្នកចុច Like ច្រើនជាង ១៤.០០០ដង មានសន្ទុះជាខ្លាំងជាមួយនឹងអ្នកសាទរទៅដល់តារាស្រីរូបនេះសម្រាប់ការចេញមុខនិយាយអំពីអ្នករកស៊ីផ្លូវភេទ ដែលរងកំហុសរហូតជុំវិញកង្វះខាតការអប់រំផ្លូវភេទរបស់ឪពុកម្តាយដល់កូនៗពួកគេ៕







0 comments:
Post a Comment