
កាលពីយប់មិញនេះ តារាចម្រៀងប្រុសដែលកំពុងតែ លេចធ្លោនៅក្នុងស្រទាប់យុវវ័យ និងជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហ្សងមាស លោក ឆន សុវណ្ណរាជ នៅតែធ្វើរឿងមួយសម្រាប់អ្នកគាំទ្រ ទាំងកណ្តាលឆាក ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត និងរំភើបខ្លាំងមែនទែន។

ក្នុងនោះដែរ ដោយផ្អែកលើហ្វេសប៊ុកផេក របស់កំពូលតារាចម្រៀងរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ដោយភ្ជាប់ជាមួយ Caption ថា៖ "ភ្លៀងមិនមែនជាឧបសគ្គក្នុងការជួបគ្នារបស់យើងឡើយ បងប្អូននៅកំពង់សោមទាំងអស់គ្នាសម្រាប់យប់នេះ អរគុណណាស់សម្រាប់ទឹកចិត្តស្រលាញ់គាំទ្រដែលនៅឈរទស្សនាការសម្តែងរបស់ខ្ញុំទាំងកណ្តាលភ្លៀងយ៉ាងខ្លាំង ស្រលាញ់បងប្អូនទាំងអស់គ្នា"។

យ៉ាងណាមិញ កាលពីយប់មិញ បើទោះជាមានភ្លៀងខ្លាំងទាំងដែលលោក សម្តែងក៏ដោយ ប៉ុន្តែលោក ឆន សុវណ្ណរាជ នៅតែប្រឹងច្រៀងរាំជាមួយ អ្នកគាំទ្រខ្លួន ដែលឈរចាំមើលនៅមុខឆាករហូតដល់ចប់ផងដែរ ហើយទង្វើនេះពិតជាធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តមិនអាចបំភ្លេចបាននោះទេ៕

អានបន្ត ៖ បន្ទប់គេង អេនឌី ទាក់ទាញអ្វីម្ល៉េះទេ ធំទូលាយ និងCuteខ្លាំង
តារាសម្តែងប្រុស អេនឌី កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈ ជាមួយនឹងការចេញ បទចម្រៀងប៉ុន្មានបទរបស់លោក។ មិនតែប៉ុណ្ណោះ បទទាំងនេះ សុទ្ធសឹងតែ បង្ហាញពីភាពស្រើបស្រាល ស៊ិចស៊ី ទាំងអស់។

កាលពីថ្មីៗនេះដែរ តារាប្រុសរូបនេះ បានបង្ហាញពីការតុបតែងលម្អ បន្ទប់គេងរបស់លោក យ៉ាងស្រស់ស្អាត គួរឲ្យចង់រស់នៅ។ ជាពិសេស បើទោះបីជាលោក ជាមនុស្សប្រុសក៏ដោយ ក៏លោក ចូលចិត្តរៀបចំ ផ្ទះរបស់ខ្លួន ពោរពេញទៅដោយ តុក្កតាផងដែរ។

ក្រោយពីលោក បានបញ្ចេញនូវបន្ទប់គេងរបស់លោក រួចមក គេសង្កេតឃើញថា មានគេចូលComment ច្រើន ហើយក៏មានតារាជាច្រើន បានសរសើរ ពីស្ទីលរៀបចំ បន្ទប់គេងរបស់លោកផងដែរ៕



ជិវិតនិងសង្គម
0 comments:
Post a Comment