
ពិតប្រាកដណាស់ថានេះមិនមែនជាករណីលើកទីមួយទេដែល មនុស្សជាច្រើនបាននាំគ្នាបិទរបាំងមុខខ្មៅដើម្បីបកក្បាលមុនតូចៗនៅលើមុខរបស់ពួកគេ ។ប៉ុន្តែមនុស្សខ្លះបែរជាមិនសូវយល់ពីការប្រើប្រាស់ផលិតផលទាំងនោះច្បាស់ទេ អ្នកខ្លះបែបជាលាបរបាំងមុខខ្មៅបកមុននោះទ្បើងពេញផ្ទៃមុខរបស់ពួកគេ នេះជាមូលហេតុមួយដែលធ្វើអោយពួកគេមានការឈឺចាប់ខ្លាំងពេលដែលបកវាចេញពីមុខរបស់ពួកគេ។

ហើយរឿងមួយនេះវាបានកើតទ្បើងចំពោះក្មេងស្រីម្នាក់មកពីប្រទេសហ្វីលីភីន ខណៈពេលដែលក្មេងស្រីនេះបានសាកល្បងបិទរបាំងមុខខ្មៅនេះទ្បើងពាសពេញផ្ទៃមុខគឺទុកតែចន្លោះមាត់ នឹងភ្នែក។ យើងដឹងហើយថាការប្រើផលិតផលដែលសមរម្យសម្រាប់ស្បែករបស់យើង វាចាំបាច់ណាស់ តែតួរជាយ៉ាងណាក្នុងការបកមុននេះគួតែជៀសវាងតំបន់នៃរោមចិញ្ចើមរបស់យើង សូមកុំលាបវាត្រង់ចិញ្ចើមបើមិនដូច្នោះទេវាអាចបណ្តាលឱ្យមានលទ្ធផលហួសពីការគិតជាមិនខាន។

ដូចជាក្មេងស្រីនេះនាងបានធ្វើការសាកល្បងបិតរបាំងមុខបកមុនជាដំបូង ប៉ុន្តែនាងមិនបានអានសេចក្តីណែនាំការប្រើប្រាស់របស់គេ ហើយក្មេងស្រីនោះក៏បានជួបរឿងនឹកស្មានមិនដល់នាំអោយនាងបាត់បង់ចឹញ្ចើមនាងទាំងស្រុង។

នេះបើយោងតាមរបាយការណ៍ពីវេបសាយ Mirror បានបង្ហាញពីវីដេអូឃ្លីបរបស់បងប្រុសរបស់នាង Joanna Paparazzi ដែលមានអាយុ 22 ឆ្នាំបានថតវិដេអូប្អូនស្រីរបស់គាត់ ដែរកុំពុងតែព្យាយាមបករបាំងមុខបកមុនចេញពីមុនរបស់នាង។ ប៉ុន្តែវាហាក់ដូចជាថាស្អិតខ្លាំងនឹងធ្វើឱ្យវាពិបាកសម្រាប់នាង។

ក្នុងឃ្លីបវីដេអូនោះក្មេងស្រីម្នាក់នេះបានស្រែកយំនៅក្នុងការឈឺចាប់នៅពេលនាងព្យាយាមបកក្រដាសខ្មៅនោះ។ នៅក្នុងបរិវេនផ្សេងទៀតដូចជាថ្ងាសឬថ្ពាល់វាមិនមានការរងទុក្ខការឈឺចាប់ច្រើនទេ ប៉ុន្តែចំនុចចិញ្ចើមរបស់នាងត្រូវបានរងការឈឺចាប់យ៉ាងខ្លាំងដោយរោមចិញ្ចើមនាងបានរបកតាមម៉ាស់បកមុនខ្មៅនេះទាំងអស់។

នាងពិតជារងការឈឺចាប់ណាស់ នាងត្រូវព្យាយាមទាញវាទាំងទឹកភ្នែក។ ទីបំផុតរបាំងបិតខ្មៅបិតមុខត្រូវបានទាញចេញហើយចិញ្ចើមរបស់នាងក៏ត្រូវបានទាញចេញទ្បើងអស់ចិញ្ចើមដែរ! ហើយក្នុងឃ្លីបវីដេអូនេះមានមនុស្សជាច្រើនបានចូលមើលមិនតិចជាង 23 លានដងទេ បន្ទាប់ពីវីដេអូនេះបានក្លាយជាវីដេអូល្បី។

ជាអកុសលក្មេងស្រីជនជាតិហ្វីលីពីននេះបើកចំហរ ថារឿងរ៉ាវនះគឺនាងបានទទួលម៉ាសបកមុននេះពីមិត្តភក្តិ។ មិត្តម្នាក់បានប្រាប់ខ្ញុំថាវានឹងបកក្បាលមុនចេញពីមុខ គ្រាន់តែលឺភ្លាមនាងស្រាប់តែចង់សាកល្បងវាភ្លាមៗ ដោយនាងមិនមើលការណែនាំពីផលិតផលនោះ។

ដោយសារតែនាងចង់កម្ចាត់ក្បាលខ្មៅចេញពីមុខនាងអោយបានឆាប់រហ័ស នាងបានលាបម៉ាសបកមុននោះលើមុខដោយមិនបានទុកអោយចិញ្ចើមនៅទំនេរទេគឺលាបទាំងអស់ហើយទុកចោលរយៈពេល 15 នាទីដើម្បីអោយស្ងួត។

តែលទ្ធផលគឺដូចបានឃើញនៅក្នុង clip ខាងក្រោមនេះអញ្ចឹង គឺចិញ្ចើមរបស់នាងត្រូវបានដកចេញស្ទើរតែទាំងស្រុងដោយម៉ាស់បកមុននោះ។ឥទ្បូវនេះនាងកំពុងរង់ចាំចិញ្ចើមថ្មីដុះមកវិញ។"វាគួរឱ្យអស់សំណើចណាស់និងសោកស្តាយខ្លាំងណាស់ ហើយវាក៏ឆ្លុះបញ្ចាំងពីភាពឆោតល្ងង់របស់នាង។

នាងគួរអានសេចក្តីណែនាំមុនពេលប្រើវា វាជាការសំខាន់ណាស់ដែលត្រូវដឹងថាមុនពេលប្រើផលិតផលសម្ផស្សណាមួយយើងគួរតែពិនិត្យនិងសិក្សាព័ត៌មានជាមុនសិន៕

បកប្រែ នឹងកែសម្រួលដោយ ៖ KLAVET
0 comments:
Post a Comment