
នំពុម្ពដែលមានរូបរាងដូចលិង្គ កំពុងតែលក់ដាច់ និងពេញនិយមខ្លាំងនៅក្នុងប្រទេសថៃ។ មកទល់នឹងពេលនេះ អាជីវកម្មលក់នំពុម្ពរបស់អ្នកស្រី Ketnita Prasertsomboon មានភាពរលូន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនថាប្រុស ឬស្រីនោះទេ។

អ្នកស្រី Ketnita បានលក់នំពុម្ពនេះ នៅក្នុងហាងរបស់អ្នកស្រី ឈ្មោះ Pho Hai Ma ឬមានន័យជាភាសាអង់គ្លេសថា I Got It From My Dad នៅក្នុងផ្សាររាត្រី Indy Market ភាគខាងលិច ទីក្រុងបាងកក។ វាមានតម្លៃ ១,២០ ដុល្លារ ដោយអតិថិជនអាចញ៉ាំជាមួយនឹងទឹកជ្រលក់ ដូចជា ទឹកប៉េងប៉ោះ និង សូកូឡា ផងដែរ។

ទោះបីជាយ៉ាងណា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្ត នំពុម្ពដែលមានរូបរាងដូចលិង្គ ដោតឈើចង្កាក់នោះឡើយ។អ្នកស្រី Ketnita បាននិយាយថា «មនុស្សមួយចំនួនបានប្រាប់ខ្ញុំថា ខ្ញុំកំពុងធ្វើរឿងដែលអាសគ្រាម និងប្រាស់ចាកពីព្រះពុទ្ធសាសនា។ ខ្ញុំមានភាពតានតឹងបន្តិចបន្តួចដែរ ប៉ុន្តែខ្ញុំមិនតតាំងវិញទេ។

ខ្ញុំគ្រាន់តែចង់ឲ្យពួកគេ មើលឃើញវាជានំប៉ុណ្ណោះ»។ថៅកែហាងនំពុម្ពរូបរាងចម្លែកខុសគេខាងលើ ទទួលបានអតិថិជនកាន់តែច្រើន បន្ទាប់ពីអតិថិជនរបស់នាង បានបង្ហោះវីដេអូញ៉ាំនំពុម្ពនោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែកញ្ញា ហើយទទួលបានចំនួនអ្នកចូលមើល រហូតដល់ទៅ ១៩ លានដងឯណោះ។

ផ្ទុយទៅវិញ តារាស្រីថៃម្នាក់មានឈ្មោះថា Yingsak Chonglertjetsadawong បានបញ្ចេញប្រតិកម្មថា «ខ្ញុំមិនដែលគិតថា ខ្ញុំនឹងជួបប្រទះអាហារដែលមានរូបរាងដូចប្រដាប់បន្តពូជ បែបនេះទេ។ តើអ្នកនឹងទិញវាឲ្យឪពុកម្ដាយរបស់អ្នកទេ? តើអ្នកអាចដាក់វាធ្វើជាចង្ហាន់លោកសង្ឃទេ? ប្រសិនបើក្មេងស្រីអាយុ ៧ ឬ ៨ ឆ្នាំញ៉ាំវានៅតាមផ្លូវ តើវាជាអ្វីដែលអ្នកចង់ឃើញឬទេ?»។

Yingsak បានបន្ថែមទៀតថា «មនុស្សស្រីមួយចំនួន បានថតរូបពួកគេញ៉ាំវា ឬខ្លះថតវីដេអូ បង្ហោះលើអ៊ីនធឺណិតទៀតផង។ វាមិនសមរម្យឡើយ និងជាគំរូអាក្រក់សម្រាប់យុវវ័យ»។ យ៉ាងណាមិញ Yingsak ក្រោយមកក៏បានជំរុញឲ្យអ្នកដទៃឈប់ទិញ និងញ៉ាំនំពុម្ពនោះទៀតផង៕
+ទស្សនារូបភាព និងវីដេអូដូចខាងក្រោម ៖










































0 comments:
Post a Comment