
បុគ្គល ៤ រូបត្រូវបានលេចឮដំណឹង និងជាប់ឈ្មោះជាម៉ែយ៉ែម ដោយបានបញ្ចុះបញ្ចូល និងនាំខ្លួនតារាស្រីៗយកទៅជូនតាតា ឬអ្នកមានអំណាច។
១/ ថ្មីៗនេះពិធីការិនីចាស់វស្សា
ឌួង ហ្សូរីដា
បានបែកធ្លាយព័ត៌មានថា នាងគឺជាអ្នកដឹកញីប្រស៊ីឈ្មោល ឬ ហៅថា ម៉ែយ៉ែម យកតារាស្រីៗវ័យក្មេងទៅឲ្យតាតា និងអ្នកមានអំណាច ដើម្បីទទួលបានប្រាក់កុំមីស្យុងរាប់ពាន់ដុល្លារ។ រឿងរ៉ាវនេះត្រូវបាននាងចេញមុខបដិសេធថា គឺជាការលាបពណ៌ក្នុងគោលបំណងចង់បង្ខូចកេរ្តិ៍ឈ្មោះនាងតែប៉ុណ្ណោះ។

២/ អ្នកស្រី ផាន់
សម្ផស្ស
ម្តាយតារាសម្តែង សារ៉ាយ សក្កណា ត្រូវបានប្រភពមួយចំនួនទម្លាយកាលពីខែ សីហា ឆ្នាំ ២០១៦ ថាអ្នកស្រី គឺជាម៉ែយ៉ែម។ ជុំវិញរឿងរ៉ាវនេះត្រូវបាន សារ៉ាយ សក្កណា ចេញមុខបញ្ជាក់នៅលើហ្វេសប៊ុកនាងថា៖"អំពើល្អដែលខ្ញុំ និងម៉ាក់ខ្ញុំបានសាង សូមជួយថែរក្សាក្រុមគ្រួសារខ្ញុំ ហើយអ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំសូមឲ្យអ្នកទទួលបាននូវអ្វីដែលអ្នកបានធ្វើចុះ ទេវតាមានភ្នែក។ សូមអរគុណអ្នកទាំងអស់គ្នា ដែលបានជឿជាក់ និងផ្ដល់កម្លាំងចិត្តសូមឲ្យទេវតាតាមថែរក្សាអ្នកទាំងអស់គ្នា"។

៣/
ចែមុំ
ថៅកែហាងកែសម្ផស្សមីកាហ្សា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១២ ពាក់ព័ន្ធករណីថៅកែស្រីរូបនេះដឹកញីប្រស៊ីឈ្មោលនារីវ័យក្មេង និងតារាមួយចំនួនទៅឲ្យតាតា ដោយតុលាការចេញសាលក្រមឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ និង៦ ខែ អំឡុងខែមីនា ឆ្នាំ ២០១៣។ ការសម្រេចនេះធ្វើឲ្យ ចែមុំ បង្ហូរទឹកភ្នែក និយាយទាំងអួលដើមកទៅកាន់មេធាវីថា ការកាត់ក្ដីនេះពិតជាអយុត្តិធម៌ចំពោះអ្នកស្រីខ្លាំងណាស់ ព្រោះខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ ថ្មីៗនេះ ចែមុំ បានបង្ហាញវត្តមានជាមួយមិត្តភក្តិបន្ទាប់ពីមានសេរីភាពឡើងវិញ។

៣/ តារាចម្រៀងរដឺន
អូ រស្មី
ត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកំបាំងមុខ កាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ដោយសម្រេចដាក់ពន្ធនាគារ ៧ ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្ត ២០ ម៉ឺនរៀលទៅជនរងគ្រោះ ពីបទ នាំក្មេងស្រីវ័យ ១៤ ឆ្នាំម្នាក់ទៅរួមភេទជាមួយអាណិកជនខ្មែរ។ ការសម្រេចនេះត្រូវបានតារាចម្រៀងរូបនេះ និងមេធាវី លើកឡើងថា ពិតជាអយុត្តិធម៌ខ្លាំងណាស់ ព្រោះកូនក្ដីខ្លួនមិនមានទោសដូចការចោទប្រកាន់ឡើយ៕

ប្រភព sabay
0 comments:
Post a Comment