
ម៉ិចស៊ីកូ៖ បើយោងតាមព័ត៌មានពី The Guardian នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ិចស៊ីកូ និងអភិបាលរដ្ឋរងគ្រោះរញ្ជួយដីជិះនោះ បានធ្លាក់ចំលើទីកន្លែងដែលមានប្រជាជនឈរត្រៀបត្រា បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ និង១៥នាក់រងរបួស ប៉ុន្តែមន្ត្រីជាន់ខ្ពស់ទាំងពីររូប គឺមានសុវត្ថិភាពជាធម្មតា។ មន្ត្រីប្រចាំរដ្ឋ Oaxaca បានអះអាងថា ស្ត្រី០៥នាក់, បុរស០៤នាក់ និងក្មេងៗ០៣នាក់ គឺស្ថិតនៅក្នុងចំណោមអ្នកបាត់បង់ជីវិត ខណៈមនុស្សម្នាក់ទៀតបានស្លាប់ពេលបញ្ជូលទៅដល់មន្ទីរពេទ្យ។ អ្នកស្លាប់ទាំងអស់ គឺជាប្រជាជនដែលនៅលើដី ហើយដោយឡែកអ្នកនៅលើឧទ្ធម្ភាគចក្រទាំងអស់ គឺមិនមាននរណាបាត់បង់ជីវិតឡើយ។





គួរបញ្ជាក់ឡើងវិញផងដែរថា ឧទ្ធម្ភាគចក្រមួយគ្រឿងខាងលើនេះ បានដឹកមន្ត្រីជាន់ខ្ពស់ទាំងពីររូប គឺរដ្ឋមន្ត្រីមហាផ្ទៃ លោក Alfonso Navarrete និង អភិបាលរដ្ឋ Oaxaca លោក Alejandro Murat បានធ្លាក់ ប៉ុន្តែអ្នកទាំងពីរអាចរួចរស់ជីវិត ហើយភ្លាមៗសារព័ត៌មានបានផ្សាយថា មានតែមនុស្សពីរនាក់ប៉ុណ្ណោះបានស្លាប់។ មន្ត្រីជាន់ទាំងពីររូប បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដើម្បីពិនិត្យមើលការខូចខាតនានា ក្រោយគ្រោះរញ្ជួយដ៏កក្រើក នៅតំបន់ភាគខាងត្បូងប្រទេស កម្រិតរហូតដល់៧.២រ៉ិចទ័រ៕







Coffins with bodies of the victims are pictured inside a home after a military helicopter, carrying Mexico's interior minister and the governor of the southern state of Oaxaca, crashed on top of two vans in an open field while trying to land in Santiago Jamiltepec, Mexico February 17, 2018. REUTERS/Jorge Luis Plata









0 comments:
Post a Comment