
វាជារឿងមួយដែលគួរឱ្យចែករំលែកសម្រាប់មនុស្សគ្រប់រូបដើម្បីបង្ហាញថា នារីខ្មែរ ឬ ជនជាតិខ្មែរពិតជាមានទឹកចិត្ត និង មេត្តាធម៌ណាស់។ តាំងពីបានជួបពួកនាងមក ខ្ញុំចាប់ផ្ដើមជឿថា មនុស្សល្អដោយស្មោះពិតជាមាន ឯអ្នកធ្វើល្អគង់នឹងបានទទួលផលល្អ។
ម៉ោង ១ រសៀលកាលពីបួនឆ្នាំមុន ខ្ញុំរៀបនឹងជិះម៉ូតូទៅធ្វើការ ជិះហួសផ្ទះខ្ញុំបន្តិច មានផ្ទះសំណាក់មួយ ខ្ញុំបានឃើញជនបរទេសម្នាក់អង្គុយលើសាក់កាដូ ក្បែររបងផ្ទះសំណាក់នោះ។ ដៃជើងគេស្លេកស្លាំង អង្គុយជ្រប់មុខចុះដូចជាមនុស្សអស់សង្ឃឹមក្នុងជីវិត។

ខ្ញុំក៏បានចុះពីម៉ូតូហើយសួរនាំគេ គេប្រាប់ថាគេជាជនជាតិអាមេរិក គេមានប្រពន្ធខ្មែរ និងមានកូនជាមួយគ្នា កូនគេអាយុពីរខែហើយ តែប្រពន្ធរបស់គេក្បត់ចិត្តគេ ហើយដេញគេចេញពីផ្ទះ និង យកទ្រព្យសម្បត្តិដែលគេខំរកទាំងប៉ុន្មានពីគេអស់។ គេមានប្រាក់បន្តិចបន្តួចជាប់ខ្លួន ហើយបានទៅស្នាក់នៅផ្ទះសំណាក់ដែលនៅជិតផ្ទះខ្ញុំ។
មូលហេតុដែលគេអង្គុយយ៉ាងកម្សត់កៀករបងផ្ទះដូច្នេះ ព្រោះតែគេអស់លុយសម្រាប់បន្តការស្នាក់នៅទៀតហើយ។ ខ្ញុំក៏បានចូលទៅសួរអ្នកមើលការខុសត្រូវ ផ្ទះសំណាក់នោះហើយគេប្រាប់ថា បុរសនេះគ្មាន លិខិតឆ្លងដែនទេ គេឱ្យស្នាក់នៅបីថ្ងៃចាត់ទុកថា សំណាងហើយ តែឥឡូវគេអស់លុយ គ្មានអ្នកណាឱ្យគេស្នាក់នៅបន្តទេ។
ខ្ញុំក៏ចេញទៅសួរបុរសនោះវិញគេប្រាប់ថា ប្រពន្ធគេគំរាមសម្លាប់ គេរត់ចេញមកជាមួយតែកាតាបខោអាវ ហើយអត់បាយ៣ថ្ងៃមកហើយ។ គេនិយាយផងយំផង និង ទន្ទេញថា គេចង់សម្លាប់ខ្លួន។

ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ ណាមួយដល់ម៉ោងធ្វើការផង ណាមួយភាសាអង់គ្លេសខ្ញុំមិនសូវពូកែផង ខ្ញុំបានត្រឹមតែនិយាយលួងលោមគេនូវពាក្យដែលខ្ញុំចេះប៉ុណ្ណោះ ឯផ្លូវក៏ស្ងាត់គ្មានអ្នកដំណើរណាឆ្លងកាត់ទេ ព្រោះជាផ្លូវលំក្នុងភូមិ។
រំពេចនោះ មាននារីពីរនាក់ទំនងជាកម្មការិនីរោងចក្រ ព្រោះមានពាក់កាតនិងកន្សែង ជិះម៉ូតូមកឈប់ក្បែរខ្ញុំ ហើយសួរនាំខ្ញុំថាមានរឿងអី ខ្ញុំក៏ប្រាប់តាមដំណើររឿង។ ពួកនាងនិយាយមកកាន់ខ្ញុំថា «បង! បងឯងសួរគាត់មើលថាគាត់ចង់ហូបអី ចាំខ្ញុំទិញឱ្យ!»។ ខ្ញុំក៏តបថា « អីក៏បានដែរទៅទិញឱ្យគាត់ឱ្យលឿនម៉ោ!»។ បានដូចចិត្ត! នារីពីរនាក់នោះឡើងម៉ូតូទៅវឹង ប្រាំនាទីក្រោយក៏ត្រឡប់មកវិញជាមួយនឹងបាយមួយប្រអប់ ទឹកសុទ្ធមួយដប និងកូកាមួយកំប៉ុង។
បុរសជនជាតិអាមេរិកនោះ ទទួលយកវាមកហូប ដោយត្រេកអរពន់ពេក។ បន្ទាប់ពីបរិភោគហើយ នារីពីរនាក់នោះក៏សួរមកខ្ញុំទៀត «បង! ធ្វើម៉េចទើបជួយគាត់បាន?»។ ភ្លាមៗខ្ញុំក៏នឹកមិនឃើញដែរ តែបន្តិចក្រោយមកក៏នឹកឃើញដល់ទូតអាមេរិក បើនាំគេទៅទីនោះ គេនឹងរួចផុតទុក្ខ ព្រោះខាងស្ថានទូតមិនឱ្យជនជាតិរបស់គេរងទុក្ខនោះទេ។
វាជារឿងមួយដែលគួរឱ្យចែករំលែកសម្រាប់មនុស្សគ្រប់រូបដើម្បីបង្ហាញថា នារីខ្មែរ ឬ ជនជាតិខ្មែរពិតជាមានទឹកចិត្ត និង មេត្តាធម៌ណាស់។ តាំងពីបានជួបពួកនាងមក ខ្ញុំចាប់ផ្ដើមជឿថា មនុស្សល្អដោយស្មោះពិតជាមាន ឯអ្នកធ្វើល្អគង់នឹងបានទទួលផលល្អ។
ម៉ោង ១ រសៀលកាលពីបួនឆ្នាំមុន ខ្ញុំរៀបនឹងជិះម៉ូតូទៅធ្វើការ ជិះហួសផ្ទះខ្ញុំបន្តិច មានផ្ទះសំណាក់មួយ ខ្ញុំបានឃើញជនបរទេសម្នាក់អង្គុយលើសាក់កាដូ ក្បែររបងផ្ទះសំណាក់នោះ។ ដៃជើងគេស្លេកស្លាំង អង្គុយជ្រប់មុខចុះដូចជាមនុស្សអស់សង្ឃឹមក្នុងជីវិត។
ខ្ញុំក៏បានចុះពីម៉ូតូហើយសួរនាំគេ គេប្រាប់ថាគេជាជនជាតិអាមេរិក គេមានប្រពន្ធខ្មែរ និងមានកូនជាមួយគ្នា កូនគេអាយុពីរខែហើយ តែប្រពន្ធរបស់គេក្បត់ចិត្តគេ ហើយដេញគេចេញពីផ្ទះ និង យកទ្រព្យសម្បត្តិដែលគេខំរកទាំងប៉ុន្មានពីគេអស់។ គេមានប្រាក់បន្តិចបន្តួចជាប់ខ្លួន ហើយបានទៅស្នាក់នៅផ្ទះសំណាក់ដែលនៅជិតផ្ទះខ្ញុំ។

មូលហេតុដែលគេអង្គុយយ៉ាងកម្សត់កៀករបងផ្ទះដូច្នេះ ព្រោះតែគេអស់លុយសម្រាប់បន្តការស្នាក់នៅទៀតហើយ។ ខ្ញុំក៏បានចូលទៅសួរអ្នកមើលការខុសត្រូវ ផ្ទះសំណាក់នោះហើយគេប្រាប់ថា បុរសនេះគ្មាន លិខិតឆ្លងដែនទេ គេឱ្យស្នាក់នៅបីថ្ងៃចាត់ទុកថាសំណាងហើយ តែឥឡូវគេអស់លុយ គ្មានអ្នកណាឱ្យគេស្នាក់នៅបន្តទេ។
ខ្ញុំក៏ចេញទៅសួរបុរសនោះវិញ គេប្រាប់ថា ប្រពន្ធគេគំរាមសម្លាប់ គេរត់ចេញមកជាមួយតែកាតាបខោអាវ ហើយអត់បាយ៣ថ្ងៃមកហើយ។ គេនិយាយផងយំផង និង ទន្ទេញថា គេចង់សម្លាប់ខ្លួន។
បន្ទាប់មកខ្ញុំក៏ ហៅរ៉ឺម៉កកង់បី ឱ្យជូនបុរសនោះ ទៅទូតអាមេរិក ឯនារីពីរនាក់នោះក៏យកម៉ូតូទៅផ្ញើផ្ទះជាងកាត់ដេរម្នាក់ រួចឡើងកង់បីជាមួយបុរសនោះ ដោយធានាថានឹងជួយគេឱ្យចប់ចុងចប់ដើម ហើយពួកនាងប្រាប់ឱ្យខ្ញុំទៅធ្វើការចុះ។ ដោយមើលទៅនារីរោងចក្រទាំងពីរ មាននិស្ស័យល្អគួរឱ្យទុកចិត្តបាន ខ្ញុំក៏យល់ព្រមហើយទៅធ្វើការ ដោយក្នុងចិត្តគិតពីរឿងនេះមិនព្រមឈប់។
ល្ងាចឡើងពេលត្រឡប់មកពីធ្វើការវិញខ្ញុំក៏បានទៅផ្ទះជាងកាត់ដេរ ដែលនារីពីរនាក់នោះផ្ញើម៉ូតូ និង បានសួរនាំថាតើគេមកពីទូតវិញថ្មើរណា? បើតាមសម្ដីបងស្រីដែលជាជាងកាត់ដេរ ខ្ញុំបានដឹងថានារីពីរនាក់នោះជាបងប្អូននឹងគ្នា ហើយត្រឡប់ពីទូតអាមេរិកវិញ នៅម៉ោងបី។ ពេលទៅដល់ទូតអាមេរិក ខាងទូតក៏បានទាក់ទងទៅគ្រួសារបុរសនោះនៅឯទឹកដីអាមេរិក។ ហើយសាច់ញាតិបុរសនោះបានប្រាប់ទៅខាងទូតថា ឱ្យយកប្រាក់ ៥០០ ដុល្លារឱ្យនារីពីរនាក់បងប្អូននោះ ជាសគុណដែលនាងបានជួយកូនប្រុសរបស់គេ។

ខ្ញុំដឹងហើយពិតជារំភើប កុំថាឡើយតែសាច់ញាតិរបស់បុរសនោះ សូម្បីតែខ្ញុំដែលជាអ្នកដទៃក៏អត់នឹងរំភើបនូវទឹកចិត្តដ៏ល្អរបស់នារីពីរនាក់បងប្អូននោះមិនបានដែរ។ ពួកនាងក្រ ធ្វើការមួយខែមិនដឹងចាយគ្រាន់ឬអត់ តែស្ទុះស្ទាទៅទិញបាយឱ្យបុរសនោះ ហ៊ានចេញលុយថ្លៃកង់បី ដឹកសាសន៍គេទៅដល់ស្ថានទូត ទាំងខ្លួនឯងអត់ចេះអង់គ្លេសអីមួយម៉ាត់។
នេះជាការចងចាំដ៏ល្អ ហើយមានតម្លៃមួយ។ វាជាអំពើល្អរបស់នារីខ្មែរពីរនាក់បងប្អូន មានចំពោះអ្នកដទៃដោយមិនរើសអើងជាតិសាសន៍ ហើយវាក៏ជាគំរូសម្រាប់ខ្ញុំដែរ។ រាល់ពេលដែលខ្ញុំបានធ្វើអំពើល្អចំពោះអ្នកណាម្នាក់ ខ្ញុំតែងតែនឹកឃើញដល់នារីពីរនាក់បងប្អូននោះជានិច្ច៕ នេះជារឿងពិតរបស់បងប្អូនខ្មែរយើងម្នាក់ ដែលបានចែកចាយរឿងរ៉ាវធ្លាប់ជួបប្រទះចែកជូនប្រិយមិត្តអ្នកអានទុកជាការពិចារណា។
0 comments:
Post a Comment