
លោកស្រី Maria Garcia និងប្ដីរបស់គាត់ Miguel Restrepo បានជួបគ្នានៅផ្លូវ Medellin ប្រទេសកូឡុំប៊ី។ ពួកគេទាំងពីរគឺជាអ្នកញៀនថ្នាំនៅពេលជួបគ្នា ប៉ុន្ដែក្រោយបានរួមរស់ជាមួយគ្នា ពួកគេបានតស៊ូផ្ដាច់គ្រឿងញៀន និងឈប់ញៀនថ្នាំ។
រយៈពេល ២២ ឆ្នាំ ពួកគេនៅតែបន្ដរស់ក្នុងកន្លែងមួយដែលពួកគេបានរកឃើញជាទីជម្រករបស់ពួកគេ។ ខណៈដែលអ្នកគិតថាកន្លែងដែលពួកគេរស់នៅគ្រាន់តែជាលូមួយប៉ុណ្ណោះនោះ ប៉ុន្ដែការពិតគឺលើសពីអ្វីដែលអ្នកគិតទៅទៀត។ នៅពេលអ្នកទាំងពីរជួបគ្នា ការរស់នៅក្នុងលូរបស់ពួកគេមិនដែលជួបបញ្ហានោះឡើយ។
ពួកគេបានច្នៃលូនោះធ្វើជាទីលំនៅ មានទាំងទូរទស្សន៍ ការរៀបចំខាងក្នុង ពូកសម្រាប់ដេក អំពូលភ្លើង ។ល។ ព្រមទាំងសុនខមួយក្បាលសម្រាប់យាមផ្ទះទៀតផង។
ហើយការរស់នៅក្នុងលូរបស់ពួកគេមិនខ្លាចពីគ្រោះធម្មជាតិ ព្យុះ និងការបង់ពន្ធរដ្ឋនោះឡើយ៕














0 comments:
Post a Comment