Saturday, February 10, 2018

 ទុកផ្ទះចោលអស់បីឆ្នាំ!!​​ ស្រាប់តែអ្នកជិតខាងថតជាប់ក្មេងស្រីមុខ.ស ដូចខ្មោច ក្រោយប៉ូលីសចុះស៊ើបអង្កេតទើបដឹងថា…



បរទេស៖ ផ្ទះមួយកន្លែងនៅសហរដ្ឋអាមេរិកក្រោយពីមានរឿងរាវឃាតកម្មត្រូវបានគេទុកចោលជាច្រើនឆ្នាំ ដោយពុំមាននរណាហ៊ានចូលទៅមើលឡើយ ប៉ុន្តែពេលថ្មីនេះប៉ូលីសម្នាក់ឈ្មោះ Holsteមកពិនិត្យក្តីហាក់ឃើញស្រមោលក្មេងស្រីម្នាក់មុខ.ស ដូចខ្មោចនៅទីនោះ តែលោកក៏មិនប្រាកដដែលដោយសារតែងងឹតខ្លាំង និងស្រមោលនោះហាក់ដូចភ្នែកបន្ទោលអញ្ចឹងគ្រាន់តែឃើញភ្លាមគឺបាត់ភ្លាម។




 



ក្រោយមកប៉ូលីសនោះហាក់ព្រឺក្បាលខ្លាច តែមិនអស់ចិត្តក៏ទៅសួរអ្នកជិតខាងថា តើផ្ទះដែលគេទុកចោលជាច្រើនឆ្នាំនេះ តើមានមនុស្សរស់នៅដែរឬទេ? អ្នកជិតខាងក្រោយបន្តថា គឺពុំមានមនុស្សមករស់នៅទេ ប៉ុន្តែពួកគាត់តែងលឺសម្លេងល្វើយៗចេញពីផ្ទះនោះនៅពេលយប់ជ្រៅ ប៉ុន្តែពួកគាត់មិនដែលចាប់អារម្មណ៏ទល់តែសោះ។



 



តាមប្រភពបានបន្តទៀតថា ក្រោយមកក៏មានប៉ូលីសមួយក្រុមចុះមករុករកនៅក្នុងផ្ទះនៅក្រោយចូលមកឆែកឆេរឃើញផ្ទះនេះពោរពេញដោយសម្រាម រញ៉េរញ៉ៃយ៉ាងខ្លាំង ប៉ុន្តែគាត់ហាក់មានអារម្មណ៏ថាមានមនុស្សរស់នៅទីនេះ ទើបបន្តចុះទៅបន្ទប់ក្រោមដី ក៏ឃើញក្មេងស្រីនោះមែនដោយក្នុងសភាពគួរអោយខ្លាចបំផុតដូចជាមនុស្សព្រៃ ឬខូចសតិ និយាយអ្វីក៏មិនចេញ។ ទីបំផុតប៉ូលីសបាននាំខ្លួននាងទៅមណ្ឌលក្មេងកំព្រាដើម្បីព្យាបាល និងសាកសួររឿងរ៉ាវដែលបានកើតមកលើនាង។



ហើយក្រុមគ្រូពេទ្យក៏បានពិនិត្យនិងវិនិច្ឆ័យថា នាងប្រហែលជាត្រូវសំពាធ ឬការគម្រាមគំហែងខ្លាំងពីជនណាម្នាក់ ទើបណ្តាលអោយផ្លូវចិត្តនាងមានបញ្ហាមិនប្រក្រតីបែបនេះ ហើយនាងមានសភាពខ្លាចពន្លឺ និងមនុស្សនៅខាងក្រៅទើបនាងសំងំខ្លួនរហូតមក។



 



 



0 comments:

Post a Comment