
នេះប្រហែលជាករណីដែលអ្នកមិនធ្លាប់ឮពីមុនមកនោះតេ ដែលអ្នកសុំទានស្រីម្នាក់ត្រូវបានគេប្រទះឃើញនៅទីក្រុង Kuala Lumpur កាលពីពាក់កណ្ដាលឆ្នាំមុន ហើយនាងល្បីដោយសារតែនាងជាកំពូលអ្នកសុំទានដែលមានសម្រស់ស្រស់ស្អាតសឹងតែដូចតារាម៉ូដែល បន្ទាប់ពីមានអ្នកផុសរូបនាងនៅលើបណ្ដាញសង្គម។

នៅក្នុងរូបភាពនោះ អ្នកសុំទានដ៏មានសម្រស់ស្អាតរូបនេះ មើលទៅអាយុខ្ទង់ ២០ ឆ្នាំ ហើយបានត្រូវបានគេដាក់ឈ្មោះជាអ្នកទានស្អាតបំផុតក្នុងរដ្ឋធានីនេះ។

ខណៈដែលអ្នកលេងបណ្ដាញអិនធឺណេតជាច្រើនកំពុងបង្ហាញការអាណិតអាសូរដល់អ្នកសុំទានមហាសម្រស់នេះ ដែលសុំទាននៅចំណតរថយន្តក្រុងដើម្បីចិញ្ចឹមក្រពះ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងនៅ ៦ ខែក្រោយ។ តែការពិតទៅ អ្នកសុំទានមហាសម្រស់នោះ គឺជាតារាសម្ដែងស្រីឈ្មោះ Anzalna Nasir វ័យ ៣០។

នាងបានដើរតួសម្ដែងធ្វើជាអ្នកសុំទាន ដើម្បីទទួលបានពិសោធន៍នៅក្នុងសង្គម ក្នុងការបង្កើនការយល់ដឹងសម្រាប់អ្នកគ្មានទីលំនៅ និងភាពក្រីក្រ ប៉ុន្ដែអ្នកគាំទ្រនៅតែមានការភ្ញាក់ផ្អើលដោយសារពួកគេមើលមិនដឹងថានាងជាតួសម្ដែង។ ដោយឡែកតារាស្រីរូបនេះក៏រៀបការរួចកាលពីឆ្នាំ២០១៦ ជាមួយនឹងកូនកំលោះឈ្មោះ Anzalna ផងដែរ៕









ប្រភព khmeread
0 comments:
Post a Comment