
មួយអ្នកធ្លាប់តែឃើញគេយករូបគាត់មកសើចចំអកមែនទេ? នៅពេលដែលឃើញគាត់រៀបការជាមួយ បុរសដែលស្បែកខ្មៅ ហើយច្បាស់ជាម្នាក់ៗគិត Dirtry Mind មកលើរូបគាត់ហើយមែនទេ? នាងមានឈ្មោះថា Madam Bowie ប្រហែលជាមនុស្សជាច្រើនណាស់ដែលមិនបានស្គាល់ពីឈ្មោះរបស់នាង។






តើលោកអ្នកដឹងថានារីនេះជាអ្នកណាទេ? នាងគឺជាម្ចាស់ផលិតមួយឈ្មោះថា Madam Bovy Natural Span។ ហើយផលិតផលរបស់នាងកំពុងតែមានការលក់ចេញទៅក្រៅប្រទេសយ៉ាងច្រើនផងដែរ។ មុននឹងនាងមានថ្ងៃនេះនាងធ្លាប់កើតជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរព្រោះកាលពីក្មេងនាងត្រូវបានជាប់គុកដោយសារគ្រឿងញៀនហើយពេលនោះគឺនាងកំពុងមានគភ៍ផងដែរ។





ហើយនាងមិនបានបន្ទោសអ្នកណាទាំងអស់អំពីរឿងនេះនាងតែងតែបន្ទោសខ្លួនឯងគ្រប់ពេល ពេលនឹកឃើ្ញញរឿងនេះដែលធ្វើឲ្យនាងមានមានវិប្បដិសារីដែលធ្វើខុសចពោះគ្រួសាររបស់យ៉ាងខ្លាំង។ នៅពេលដែលនាងនៅក្នុងគុកនាងតែងតែគិតថា ពេលចេញទៅវិញថ្ងៃណាមួយនាងនឹងកែប្រែប្រវត្តិសាស្រ្តរបស់នាង នឹងក្លាយជាមនុស្សដ៏ល្អម្នាក់ នឹងតបស្នងនៅអ្វីគ្រប់យ៉ាងដែលនាងបានធ្វើ នឹងបាត់បង់ពីមុន។




នៅពេលដែលនាងចេញមកវិញនាងធ្វើជាអ្នកលក់បាយតាមរទេះនៅពេលព្រឹកហើយមួយថ្ងៃនាងរកបានត្រឹមតែ 250បាតតែប៉ុណ្ណោះដែលតម្រូវឲ្យឈរសឹុង24ម៉ោងដែលគ្មានកៅអីនឹងអង្គុយ។ នាងដឹងថាវាមិនមែនជារឿងងាយស្រួលសម្រាប់នាងទេ តែនាងត្រូវតែតស៊ូដើម្បីលុយនឹងជីវភាពរបស់នាង។ ហើយនាងតែងប្រាថ្នាសន្សំលុយ នឹងបើហាងមួយដែលនាងពេញចិត្ត។





នាងខ្ចីលុយអ្នកភូមិរបស់នាងដើម្បីចាយ រស់នៅបន្ទប់តូចមួយពេលខ្លះស្បែកជើងរបស់នាងដាច់គ្មានអ្វីពាក់ទៅធ្វើការហើយបាយមួយពេលនាងចំណាយអស់តែ10បាតប៉ុណ្ណោះ ពេលខ្លះទៀតក៏ត្រូវដាច់បាយផងដែរ។ ជីវិតរបស់នាងគឺមិនធម្មតាដូចនារីដទៃទេគឺនាងតស៊ូគ្រប់ឧបសគ្គ។ ហើយវាអាចជាមេរៀនយ៉ាងល្អមួយសម្រាប់មនុស្សដទៃទៀតគឺត្រូវតស៊ូដល់ទីបញ្ជប់។ រហូតដល់ព្រះបានប្រទានបុរសសញ្ចាតិនីហ្សេរីយ៉ាឲ្យនាង នេះគឺជារង្វាន់ធំក្នុងឆាងជិវិតរបស់នាង ចាប់តាំងពីនាងស្គាល់គាត់ នាងដូចជាព្រះនាងCinderrela អញ្ចឹង។





នាងបានជួបបុរសអ្នកមានវ័យក្មេងម្នាក់នេះនៅBTS. ពេលនោះភ្លើងស្នេហ៏បានចាប់ផ្តើម ពេលស្គាល់គាត់ដំបូងពិតជាពិបាកក្នុងការនិយាយសារសងគ្នាណាស់ពីព្រោះនាងមិនចេះភាសាអង់គ្លេស ហើយយើងតែងតែត្រូវការអ្នកបកប្រែឲ្យយើងជានិច្ចបូករួមជាមួយនឹងវប្បធម៍ នឹងការរស់នៅខុសគ្នាផងដែរវាពិតជាធ្វើឲ្យមានការពិបាកណាស់ ប៉ុន្តែមិនជាអ្វីនាងនៅតែតស៊ូដើម្បីក្តីស្រលាញ់មួយនេះ។
រយះពេល3ឆ្នាំមកហើយដែលពួកយើងបានស្រលាញ់គ្នានឹងខ្ញុំពិតជាមានមោទណភាពខ្លាំងណាស់ដែលបានបុរសវ័យក្មេងអ្នកមានម្នាក់នេះធ្វើជាប្តី។ ទទួលបានប្តីល្អ នឹងរឿងអាពិពាហ៏ដ៏ហឹកហាក់មួយវាជាសុបន្តិរបស់កញ្ញាតាំងតែពីនៅក្មេងមកម្ល៉េះ។




ប្តីរបស់ហាក់ដូចជាព្រះដែលធ្វើឲ្យជីវិតរបស់នាងរស់ឡើងវិញអញ្ចឹង នឹងដូចជាការចាប់កំណើតជាលើកទីពីរផងដែរ។ យើងរស់នៅជាមួយយគ្នាដោយមានក្តីសុខ សុខទាំងថ្ងៃនឹងទាំងយប់។ ហើយគាត់បានផ្តល់ប្រាក់ឲ្យនាងមួយចំនួនដើម្បីឲ្យនាងបើកការរកសីុ នឹងបង្រៀននាងពីវីធីសាស្រ្តជាច្រើនទៀត។ ពីជីវិតយ៉ាងទោកយ៉ាកមួយក្លាយទៅជាជីវិតដែលប្រសើរដូចជាព្រះនាងអញ្ចឹង។




ពីគ្មានអ្វីទាល់តែសោះអាចក្លាយជាសេដ្ឋី មានផ្ទះរស់នៅធំស្កឹមស្កៃ មានឡានទំនើបៗជិះ ពីមនុស្សដែលគេមិនសូវស្គាល់ មិនចង់រាប់អានក្លាយទៅជាមនុស្សល្បីហើយសព្វថ្ងៃនេះនៅបណ្តាយសង្គមFacebookរបស់នាងកំពុងមានអ្នកFollowរហូតទៅដល់60,000នាក់។ នេះក៏ជាមេរៀនល្អដ៏ល្អមួយសម្រាប់អ្នកផ្សេងៗទៀតដើម្បីឲ្យមានការតស៊ូរក្នុងជីវិត។

























0 comments:
Post a Comment