Thursday, February 22, 2018

ឃើញហើយស្រក់ទឹកភ្នែកធុញនឹងម្តាយខលមកសួរតែពាក្យដដែលៗខ្ចិលទទួលលុះដល់ព្រឹកឡើងមីងខលមកប្រាប់ថាម្តាយនាង



ប្រទេសថៃ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ដែលត្រូវជាថ្ងៃនៃសេក្តីស្រលាញ់របស់ម៉ែកូនៗទាំងអស់មិនថានៅជិតឬនៅឆ្ងាយតែងតែធ្វើការនឹករលឹកអំពីភាពកត្តញូជូនម្តាយ ដូចជាធ្វើម្ហូបឆ្ងាញ់ៗជូនគាត់ និងយកលុយកាក់ជូនជាដើម។ តែកូនខ្លះមិនបានសងគុណហើយថែមទាំងធ្វើអោយគាត់ពិបាកចិត្តទៀត នាំរឿងមិនល្អទៅជូនអោយអ្នកដែលបានផ្តល់កំណើត ដូចហេតុការណ៏នេះជាដើមធ្វើអោយកូនស្រីម្នាក់នេះមានវិប្បដិសារីអស់មួយជីវិត នាងបានសរសេរសារមួស្តីអំពីរឿងរបស់នាងដាស់តឿនដល់កូនៗទាំងឡាយថា៖




ខ្ញុំឈ្មោះ ណាម ខ្ញុំរស់នៅពីរនាក់ម៉ាក់របស់ខ្ញុំ ហើយប៉ារបស់ណាមបានស្លាប់តាំងតែពីណាមនៅក្មេងៗ ហើយម៉ាក់ខិតខំចិញ្ចឹមបីបាច់ រហូតដល់បានបញ្ជូនណាមអោយទៅរៀនពីថ្នាក់មួយដល់ថ្នាក់មួយរហូតគាត់បញ្ចូនខ្ញុំទៅរៀនមហាវិទ្យាល័យនៅឯក្រុងបាំងកក ខ្ញុំរៀនផងធ្វើការផង ជារៀងរាល់ថ្ងៃម៉ាក់តែងតែខលមកសួរសុខទុក្ខខ្ញុំបាននៅ? កំពុងធ្វើអី? ថែខ្លួនផង! ម៉ាក់នឹកកូន ខ្ញុំស្តាប់ពាក្យគាត់ដដែលៗឡើងធុញតែគាត់មិនដែលធុញសោះឡើយ ថ្ងៃមួយខ្ញុំបានស្រលាញ់គ្នាជាមួយបុរសម្នាក់ ខ្ញុំប្រើពេលស្ទើរតែទាំងអស់ជាមួយទូរស័ព្ទជាមួយសង្សាររបស់ខ្ញុំក៏ឮសម្លេងខលមួយដែលម៉ាក់ខលមក ខ្ញុំគិតថាម៉ាក់ប្រហែលជាខលមករំខាននិយាយតែពាក្យដដែលៗទៀតហើយ ខ្ចិលលើកណាស់និយាយជាមួយសង្សារវិញ គាត់ខលមករាប់សិបដងតែខ្ញុំមិនលើក ចឹងក៏ស្ងាត់ ពេលខ្ញុំនិយាយជាមួយសង្សារចប់ក៏ងងុយគេងហើយគេងបាត់ភ្លេចគិតម្តាយដែលខលមក។



 
ពេលព្រឹកឡើងក៏ឮសម្លេងមីងខ្ញុំខលមកប្រាប់ថាម្តាយខ្ញុំស្លាប់ហើយ ដោយសារយប់មិញចោរចូលផ្ទះហើយចាក់គាត់ជាច្រើនកាំបិតត្រង់ពោះ ខ្ញុំឮភ្លាមស្លុតចិត្តនិយាយមិនចេញ ហើយពេលទៅដល់ឃើញដៃគាត់បានកាន់ទូរស័ព្ទមើលសារខលចេញគាត់ទៅលេខខ្ញុំរាប់សិបដងគឺចង់ស្តាប់សម្លេងកូនជាលើកចុងក្រោយមុនពេលដាច់ដង្ហើម ខ្ញុំយំឡើងហើយភ្នែក អាណិតអ្នកម៉ាក់ដែលមិនបានទាន់ដង្ហើមចុងក្រោយរបស់ម៉ាក់។

 




ពេលចូលក្នងពិធីបុណ្យសព សង្សារខ្ញុំនិងខ្ញុំបានទៅអុជធូប ភ្លាមៗនោះក៏ដាច់ភ្លើងងងឹតស្លប់តែម្តងគ្រប់គ្នាស្រវ៉ារកភ្លើងពិល ខ្ញុំមិនខ្វល់ពីអ្វីទាំងអស់គិតតែអុជធូបត រហូតដល់ចប់ពិធី។ ហើយភ្លើងមកវិញភ្លាមនោះសង្សារខ្ញុំប្រាប់ថាពេលភ្លើងដាច់គេបានបើកភ្លើងទូរស័ព្ទក៏ឃើញជើងមនុស្សម្នាក់នៅនឹងមុខហើយស្រក់ទឹកភ្នែកមក បើស្តាប់ដូចជាគួរអោយខ្លាចតែខ្ញុំមិនខ្វល់ទាំងអស់ លើសពីនេះកាន់តែធ្វើអោយខ្ញុំក្តុកក្តួលក្នុងចិត្តហើយ គិតថាសង្ស័យគាត់មក គាត់យំអាលោះអាល័យខ្ញុំហើយ ចាប់ពីថ្ងៃនេះទៅខ្ញុំលេងមានអ្នកខលមករំខាននឹងខលមកសួរពាក្យដដែលៗទៀតហើយ (សុំផ្តាំទៅអ្នកទាំងអស់គ្នាថាទាន់ម្តាយនៅរស់ខំមើលថែគាត់អោយល្អប្រយ័ត្នពេលគាត់ទៅបាត់យំស្តាយក្រោយដូចខ្ញុំមនុស្សស្លាប់ហើយមិនអាចងើបមកវិញបានទេ។
អានព័ត៌មានថ្មីៗ 

0 comments:

Post a Comment