
ភ្នំពេញ៖ ជាកាពិតណាស់អ្នកលេងបណ្តាញសង្គមស្ទើរតែទាំងអស់ទៅហើយដែលតែងតែ យកចិត្តទុកដាក់ និងតាមដានរាល់ពត័មានរបស់ លោកជុំទាវ លី យ៉ាណាដែលជាអតីតតារាម៉ូដែល និងពេលបច្ចុប្បន្ន គឺជាភរិយារបស់លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យបុរីពិភពថ្មីដ៏ល្បីល្បាញ។


ចំពោះជីវិតឯកជន របស់លោកជំទាវវ័យក្មេងម្នាក់នេះវិញ ត្រូវបានគ្រប់គ្នា ដឹងយ៉ាងច្បាស់ថា លោកស្រី កំពុងសោយសុខក្នុង ជីវិតដែលពោរពេញ ដោយសុភមង្គល ថែមទាំងទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់មួយរូប ទៀតផង។


ថ្មីៗនេះភរិយា លោកជុំទាវ លី យ៉ាណា បានបង្កការភ្ញាក់ផ្អើលមិនតិចនោះទេ ដោយបង្ហោះរូបភាពឲ្យឃើញពីស្ទីល ឈុតភ្លោះជាមួយកូនស្រី ឡើងស្ទាវ លើគណនី(IG) របស់លោកជំទាវ។
គ្រាន់តែឃើញ រូបទាំងនេះភ្លាម ក៏មានទស្សនិកជន អ្នកគាំទ្រ ជាច្រើន នាំគ្នាលាន់មាត់សរសើរលោកជំទាវ មិនដាច់ពីមាត់តែម្ដង ព្រោះមិនត្រឹមតែ មានរូបសម្រស់ស្រស់ស្អាតទេ អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏ពូកែ រកនឹកស្ទីលតុបតែងខ្លួន ឲ្យកូនស្រី យ៉ាងប៉ិនប្រសព្វដែរ៕

\

សូមមកទស្សនា រូបភាពទាំងអស់គ្នាដូចខាងក្រោម៖





0 comments:
Post a Comment