
Peter Wang វ័យ ១៥ឆ្នាំជាសិស្សកាយារិទ្ធម្នាក់ ត្រូវបានបាញ់ស្លាប់នៅក្នុងការបាញ់ប្រហារដ៏រង្គាលកាលពីសប្តាហ៍មុនក្នុងវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ យោងតាមសម្តីរបស់មិត្តគាត់ឱ្យដឹងថា គាត់ត្រូវបានបាញ់ត្រូវជាច្រើនគ្រាប់ ខណៈកំពុងបើកទ្វារមួយកន្លែងដើម្បីអនុញ្ញាតឱ្យមនុស្សដទៃទៀតអាចរត់គេចខ្លួនបាន។


មិត្តរបស់គាត់ម្នាក់ឈ្មោះ Kelsey Friend បានប្រាប់អ្នកសារព័ត៌មាន CNN ថា "គាត់បានស្លាប់ក្នុងនាមជាសុភាពបុរសម្នាក់កំពុងកាន់ទ្វារឱ្យសិស្សដទៃទៀត"។
នៅថ្ងៃអង្គារនេះ Wang នឹងសម្រាកក្នុងឋានសុគិភព ហើយមនុស្សរាប់ម៉ឺននាក់បានចុះហត្ថលេខាលើញត្តិទៅសេតវិមាន ដោយស្នើសុំឱ្យគាត់ត្រូវបានបញ្ចុះជាមួយនឹងកិត្តិយសដូចយោធា។

អត្ថន័យក្នុងញត្តិបានសរសេរថា "ភាពមិនអាត្មានិយម និងសកម្មភាពវីរភាពរបស់គាត់ បាននាំឱ្យមនុស្សជាច្រើនរស់រានមានជីវិតក្នុងតំបន់កើតហេតុ។ Wang បានស្លាប់ក្នុងជាវីរបុរសមួយរូប ហើយសមនឹងត្រូវចាត់ទុកបែបនេះ និងស័ក្តិសមនឹងទទួលបានការបញ្ចុះសពដូចយោធាដ៏មានកិត្តយសពេញលេញ"។ នាល្ងាចថ្ងៃចន្ទម្សិលមិញក្នុងសហរដ្ឋអាមរិក ញត្តិនេះទទួលបានហត្ថលេខាលើសពី ២៥.០០០ដងហើយ៕











0 comments:
Post a Comment