
នារីជាជនជាតិថៃម្នាក់បានស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ ធ្វើអោយមានការភ្ញាក់ផ្អើល ហេតុការបានកើតឡើងនៅថ្ងៃ ២៣ សីហា ២០១៧ កនុងខេត្តសមុតសាខន។ នារីជាអ្នកស្លាប់មានឈ្មោះថា វរណ្យ អាយុ ២៣ឆ្នាំ ដេកផ្ងារកន្ធេកដៃជើង មានឈាមហូរពីអវយវៈភេទ ករមានស្នាមដូចជាត្រូវគេច្របាច់ករ។



មេការរបស់ផ្ទះសំណាក់ បានរាយការប្រាប់ប៉ូលីសថា មានប្រុសម្នាក់មានរូបរាងស្គម សំបុរសណ្ដែកបាយ អាយុប្រហែល ៣០ឆ្នាំបាននាំនារីរងគ្រោះមកបើកបន្ទប់ ក្នុងតំលៃ ១៨០បាត។ ពេលដែលចូលទៅ ៣០នាទី ប្រុសរូបនោះក៏ចេញមកហើយជិះម៉ូតូទៅយ៉ាងលឿន។ មេការផ្ទះសំណាកស្មានថា គេចេញទៅទិញអីនឹងត្រលប់មកវិញ ក៏គ្មានអ្នកណាចាបអារម្មណ៍ ទាល់តែដល់ម៉ោងពួកគេត្រូវចេញ ទើបមានអ្នកទៅគោះទ្វារ តែគ្មានអ្នកឆ្លើយ ដោយបន្ទប់មិនបានចាក់សោរ និងមានប្រហោងពេលបង្ហើបមើលឃើញនារីខាងលើស្លាប់បាត់ទៅហើយ។





ក្នុងករណីនេះ ប៉ូលីសមានារសន្និដ្ឋានថាអាចមកពីការប្រច័ណ្ឌ ឬការគុំគួន ប៉ុន្តែរហូតម៉ោង ១៣.២០នាទី ថ្ងៃ២៣ នាយសររាម ផៅអឿមជីន បានមកប្រគល់ខ្លួន និងសារភាពជាមួយប៉ូលីស។
គេបានប្រាប់លំអិតទៅប៉ូលីសថា ខ្លួននិងនារីរងគ្រោះក្នុងខណៈកំពុងតែរួមរ័ក្សនាងក៏នាងក៏មានអាការៈមិនស្រួល ខ្លួនក៏ឈប់ក្នុងពេលនោះតែម្ដង ក្រោយមកឈាមក៏ហូរមកមនឈប់ ធ្វើអោយខ្លួនគេភិតភ័យ ក៏ទាញអាវពាក់ចេញមកតែម្ដង។




គេបានបន្តថា ពួកគេបានស្គាល់គ្នាតែ ១ថ្ងៃតែប៉ុន្នោះ តាមរយៈហ្វេសប៊ុគ ក៏បានណាត់ជួបគ្នាអង្គុយនិយាយគ្នាលេង ក្នុងពេលជួននាងទៅផ្ទះ ខ្លួនក៏ឈាងចូលផ្ទះសំណាក់។ ដំបូងនាងប្រកែកថា ចូលធ្វើអី ខ្លួនបានលួងនាងរហូតនាងព្រមចូលទៅ តែពេលទៅដល់ នាងទារទៅផ្ទះលុះនិយាយគ្នាបានបន្តិចខ្លួនក៏បានសុំនាងមានអីៗជាមួយគ្នា ចុងក្រោយនាងព្រមដោយគេមិនបានបង្ខិតបង្ខំនោះទេ។គេបាននិយាយថា ខ្លួនគេមិនបានធ្វើបាបរាងកាយនាង ឬច្របាច់ករទេ តែគេតក់ស្លុតពេក ពេលដែលនាងមានអាការៈមិនស្រួល ភ្នែកស្លឺរ ក្នុងពេលកំពុងតែរួមរ័ក្ស ឈាមក៏ចេះតែហូរ ក៏ប្រញ៉ាប់ពាក់ខោអាវអោយនាង និងខ្លួនឯងគេចខ្លួនបាត់។ ក្រោយមកប៉ូលីសតាមចាប់បុរសនោះ មកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។ សូមទស្សនាវីដេអូដូចខាងក្រោម៖



0 comments:
Post a Comment