
បរទេស៖ បុរសម្នាក់ ដែលអះអាងថា បានធ្វើដំណើរត្រឡប់មកពីឆ្នាំ ២០៣០ កាលពីពេលថ្មីៗនេះ ត្រូវបានគេធ្វើតេស្តសួរចម្លើយ ជាមួយនឹងឧបករណ៍ «Lie Detector» ដើម្បីចង់ដឹងថា រូបគេបាននិយាយការពិត ឬជាការកុហក។ ឧបករណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចនិយមប្រើប្រាស់ ក្នុងការសួរចម្លើយពីពួកជនល្មើស។ ខណៈដែលជនល្មើស មានការដកដង្ហើមញាប់ ឬឡើងសម្ពាធឈាមជាដើម ឧបករណ៍នេះ នឹងចង្អុលប្រាប់ថា រូបគេកំពុងនិយាយកុហក ម៉ាស៊ីនមួយនេះគឺមានតម្លៃថ្លៃណាស់ ភាគច្រើនគឺនៅក្នុងប្រទេសអភិវឌ្ឍ ឬប្រទេសអ្នកមាន ។

គូររំលឹកផងដែរថា បុរសម្នាក់ ដែលត្រូវបានគេស្គាល់ត្រឹមឈ្មោះ Noah បានអះអាងថា រូបគេបានធ្វើដំណើរឆ្លងភព និងត្រលប់មកពីឆ្នាំ ២០៣០ ទាំងប្រថុយប្រថាន ដើម្បីឲ្យដំណឹងដល់មនុស្សលោក អំពីរឿងរ៉ាវ ដែលនឹងកើតមាននៅពេលអនាគត។

ប្រភពដដែលបានឲ្យដឹងថា ហេតុតែចង់ឲ្យមនុស្សមួយចំនួន ជឿលើសម្តីរបស់គេ Noah បានសម្រេចចិត្ត ឲ្យឧបករណ៍ «Lie Detector» ធ្វើតេស្ត ក្រោមការរៀបចំពីឆាណែលយូធូបឈ្មោះ ApexTV ដែលមានអ្នកចុចតាមដាន ឬ Subscribe ប្រមាណជាង ៣សែននាក់ ។

ក្រោយពីបានធ្វើតេស្តរួច អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ម៉ាស៊ីនបានលោតនូវសញ្ញា «True» ដែលមានន័យថា Noah ពុំបាននិយាយកុហកឡើយ។ សូមបញ្ជាក់ថា លោក Noah បានអះអាងអំពីហេតុការណ៍មួយចំនួន ដែលនឹងកើតមានឡើង នាពេលអនាគត រួមមាន៖

– លោកប្រធានាធិបតី Donald Trump នឹងជាប់ឆ្នោតម្តងទៀតក្នុងឆ្នាំ២០២០
– ប្រព័ន្ធ AI (Artificial Intelligence) នឹងរីកលូតលាស់កាន់ តែខ្លាំង នឹងត្រូវបានប្រើប្រាស់យ៉ាងច្រើននៅក្នុងឆ្នាំ២០២១
– នៅឆ្នាំ ២០២១ មនុស្សយើងអាចផលិតវែនតាម៉្យាង ដែលមានមុខងារប្រហាក់ប្រហែលនឹងកំព្យូទ័រនាពេលបច្ចុប្បន្ន
– ឡានដើរដោយប្រព័ន្ធអគ្គីសនីដែលអាចធ្វើដំណើរបានចំងាយ 600mph
– មនុស្សនឹងធ្វើដំណើរទៅភពសុក្រក្នុងឆ្នាំ២០២៨
– ការធ្វើដំណើរឆ្លងពេលវេលានឹងបើកឱ្យប្រើប្រាស់ជាសាធារណៈក្នុងឆ្នាំ២០២៨

ជាការពិតណាស់ Noah ហាក់ដូចជាមានការភ័យខ្លាច និងមានអារម្មណ៍តក់ស្លុត ដែលគាត់អះអាងថានេះគឺជាអាការៈនៅពេលដែលមនុស្សធ្វើដំណើរឆ្លងកាត់ពេលវេលា។ គាត់បានអះអាងថាគាត់មានអាយុ៥០ឆ្នាំហើយ ប៉ុន្តែគាត់បានលួចប្រើប្រាស់ថ្នាំសំងាត់មួយដែលអាចឱ្យគាត់ត្រលប់មកកាន់យុវវ័យរបស់គាត់វិញ ដូចនេះឥលូវគាត់មានអាយុតែ២៥ឆ្នាំប៉ុណ្ណោះ៕












0 comments:
Post a Comment