
ឧបទ្ទវហេតុនេះបានកើតឡើងក្នុងឆ្នាំ 2017 ដែលក្មេងស្រីជនជាតិចិនម្នាក់បានធ្វើពុតជាសង្សារបស់ក្មេងប្រុសម្នាក់នោះ ដែលគាត់ព្យាយាមលោតចូលស្ពានធ្វើអត្តឃាត។ នាងសង្ឃឹមថានឹងអាចចូលកាន់តែជិតក្មេងប្រុសនោះ ហើយនាងចាប់ក្មេងប្រុសនោះថើប។ ហើយនាងក៏បានជួយក្មេងប្រុសនោះបានមែន...

រឿងនេះបានក្លាយទៅជារឿងល្បីល្បាញក្នុងបណ្តសញសង្គមចិន។ ក្មេងស្រីជនជាតិចិនម្នាក់ឈ្មោះ Liu Wen នាងមានអាយុ 19 ឆ្នាំ។ បានដើរលើស្ពានមួយនៅក្រុង Shenzhen ខេត្តក្វាងទុង ហើយភ្លាមនោះនាងបានឃើញក្មេងប្រុសដែលរកសម្លាប់ខ្លួននោះ ហើយក៏មានមនុស្សជាច្រើនបានឃើញក្មេងប្រុសអាយុ 16 ឆ្នាំនោះកាន់កាំបិតមួយនៅក្នុងដៃរបស់គាត់ដែលរៀបនឹងសម្លាប់ខ្លួន។

នាង Liu បាននិយាយថា "ខ្ញុំបានឃើញគាត់ហើយស្ថានភាពគឺមានការព្រួយបារម្ភជាខ្លាំងព្រោះក្មេងប្រុសនោះអាចលោតចុះគ្រប់ពេល។ ប៉ុន្តែមនុស្សជាច្រើននៅតែឈរមើលហើយគ្មាននរណាចូលជួយទេ។ បុរសវ័យក្មេងនេះនឹងបញ្ចប់ជីវិតរបស់គាត់ឆាប់ៗបើជួយមិនទាន់។ ប៉ុន្តែមនុស្សគ្រប់គ្នាបែរជាឈរថតរូបនឹងឃ្លីបទៅវិញ។

"ក្មេងប្រុសនោះត្រៀមខ្លួនរួចរាល់ហើយដើម្បីលោតនៅគ្រប់ពេលវេលា ដូច្នេះខ្ញុំត្រូវតែត្រូវតែជួយក្មេងប្រុសនោះ «ដោយសារតែខ្ញុំធ្លាប់មានបទពិសោធនេះពីមុនខ្ញុំដឹងថាវាយ៉ាងម៉េច»។ Liu បានបង្ហាញថាគាត់បានប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដងដែរ។ ខ្ញុំព្យាយាមអារកដៃរបស់ខ្ញុំដើម្បីសម្លាប់ខ្លួន អ្នកដឹងទេវាជាអារម្មណ៏លំបាកណាស់។ ដូច្នេះខ្ញុំត្រូវជួយបុរសវ័យក្មេងនេះ។ តែដោយសារគាត់គាត់នៅខាងក្រៅស្ពាន ដើម្បីចូលបានកាន់តែខិតជិត នាងត្រូវនិយាយកុហកទៅប៉ូលីសថានាងជាសង្សារក្មេងប្រុសនោះ។

ទីបំផុតនាងអាចចូលទៅជិតគេ នាងបានសួរគេថាហេតុអីធ្វើបេពនេះ? ក្មេងប្រុសនោះបានប្រាប់ថា ៖ ម្តាយរបស់គេបានស្លាប់ ហើយឪពុកគេយកម្ដាយចុងមួយទៀតហើយម្តាយនោះគឺមិនល្អជាមួយខ្ញុំទេ។ បន្ទាប់មកជីវិតរបស់ខ្ញុំជាមួយឪពុកគឺគាត់ពិបាកណាស់។ Young បាននិយាយទៅកាន់ Liu ។ ឥឡូវនេះខ្ញុំគ្មានផ្ទះទេ។ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំទ្បើយ ហើយគ្មាននរណាទុកចិត្តខ្ញុំទេ។

កំពុងតែរៀបរាប់ប្រាប់នាងទាំងយំ នាងមិនខ្ជះខ្ជាយពេលវេលាដើម្បីជួយសង្គ្រោះជីវិតរបស់ក្មេងប្រុសនោះ Liu បានទឹកភ្នែកហូរដោយមិននិយាយអ្វីទាំងអស់ ហើយនាងបានបង្ហាញកដៃរបស់នាងដែលបានប៉ុនប៉ងធ្វើអត្តឃាតដែរ។ Liu បាននិយាយថា ៖ «អ្នកដឹងទេថារឿងវាបានកន្លងផុតទៅហើយ»។

មួយសន្ទុះស្ថានភាពនេះតានតឹងខ្លាំងណាស់ជាងមុន។ វាក្លាយជាឈុតឆាកស្នេហាដែលគ្មាននរណារំពឹង។ Liu ទាញក្មេងប្រុសនោះហើយឱបបន្ទាប់មកថើបបបូរមាត់របស់ក្មេងប្រុសនោះ។ មិនចាំយូរប៉ូលីសបានចាប់កាំបិតហើយទាញពីក្មេងប្រុសនោះ នឹងយកគេចូលក្នុងស្ពានវិញដោយជោគជ័យ។

នាង Liu បាននិយាយថា «នៅពេលដែលខ្ញុំបានទាញរាងកាយរបស់គាត់ទៅថើប យើងទាំងពីរបានយំ។ ប៉ុន្តែខ្ញុំមានអារម្មណ៍រីករាយដែលខ្ញុំបានសង្គ្រោះជីវិតរបស់ក្មេងប្រុសនោះ» ៕

សូមទស្សនាវីដេអូខាងក្រោម៖
បកប្រែ នឹងកែសម្រួលដោយ៖ KLAVET
0 comments:
Post a Comment