
នេះបើយោងតាមសារព័ត៌មាន Tribun បានឱ្យដឹងថា លោក Sulaeman ត្រូវភរិយាស្លាប់ចោលមុនពេលពួកគេទាំងពីរបានជួបគ្នា។ លោកតែងតែមកលេងផ្ទះរបស់កញ្ញា Diana ញឹកញាប់ដើម្បីធ្វើកាំបិត និងផលិតផលលោហៈធាតុជាច្រើនផ្សេងទៀតដែលបង្កើតឡើងដោយឪពុករបស់នាងជាជាងដែក។ គាត់បាននិយាយថា « មិនថាពេលណាខ្ញុំទៅផ្ទះនាងទេ នាងតែងតែឆុងកាហ្វេឱ្យញ៉ាំ។ ខ្ញុំគិតថានាងជាមនុស្សស្រីដែលស្អាត និងចិត្តល្អបំផុត »។

ក្រោយពីឧស្សាហ៍ទៅលេងផ្ទះនាងញឹកញាប់អស់រយៈពេលមួយឆ្នាំមក ស្នេហារបស់គាត់ចំពោះនាងកាន់តែខ្លាំងឡើងដល់ថ្នាក់គាត់សុំនាងរៀបការ។ នាង Diana វ័យក្មេងក៏យល់ព្រម ហើយបាននិយាយថា « នាងខ្ញុំស្រឡាញ់ចរិកលក្ខណៈរបស់គាត់។ ខ្ញុំសង្ឃឹមថា យើងទាំងពីរនាក់នឹងមានជីវិតរៀបការមួយដ៏មានន័យ »។
បើទោះជាបុរសចាស់នេះធ្លាប់មានកូន 5 និងចៅដល់ទៅ 9នាក់ហើយក៏ដោយ តែគាត់អះអាងថាគាត់ចង់មានកូនជាមួយនាង Diana។ ពេលនោះនាងជាភរិយាដ៏ស្រស់ស្អាតក៏បានបញ្ជាក់ផងដែរថា នាងចង់ក្លាយជាប្រពន្ធស្មោះត្រង់ ហើយក៏ចង់មានកូនជាមួយគាត់ដែរ៕


ប្រភព ខ្មែរប្រពៃ
0 comments:
Post a Comment