
មនុស្សភាគច្រើនមានការលំបាកក្នុងការស្វែងរកស្នេហាពិត។ អ្នកខ្លះងាយនឹងរកណាស់ ហើយខ្លះទៀតប្រឹងធ្វើការដើម្បីតែស្នេហា។ ប៉ុន្ដែនៅពេលគេលេងល្បិចដើម្បីឈ្នះចិត្តរបស់អ្នក លទ្ធផលគឺអាណោចអាធ៌មណាស់។

កាលពីពេលថ្មីៗនេះ បុរសចិនម្នាក់ ដែលបើកបររថយន្តម៉ាក Porsche Cayenne ទាក់បាននារីដែលគាត់ស្រឡាញ់បានសម្រេចនៅក្នុងពិធីជប់លៀងមួយ ដោយយករថយន្តជាអន្ទាក់ រហូតនាងសុខចិត្តដេកជាមួយគាត់។ យោងតាមវេបសាយ ET Today នាងបានរួមភេទជាមួយគាត់ ១៧ ដង បន្ទាប់ពីណាត់គ្នាបាន ២ សប្ដាហ៍។ ស្ដ្រីនោះបានថតរថយន្តមិត្តប្រុសរបស់នាងអួតទៅមិត្តរបស់នាង ប៉ុន្ដែក្រោយមកទើបដឹងថារថយន្តគឺជារថយន្តចិនម៉ាក Zoyte។ មិត្តរបស់នាងបានប្រាប់នាងថារថយន្តនោះតម្លៃតែ ១៥ ម៉ឺនយ័ន (២៤.០០០ដុល្លារ) ទេ ខណៈដែលរថយន្តពិតប្រាកដតម្លៃរហូតដល់ទៅ ១៥ លានយ័ន (២,៤ លានដុល្លារ) ឯណោះ។

ក្រោយដឹងការពិតបែបនេះហើយ នាងក៏បានទៅឈ្លោះប្រកែកជាមួយមិត្តប្រុស ថែមទាំងជេរម្រាយខាងប្រុស ហើយសុំបែកគ្នាដោយឥតស្តាយស្រណោះអនុស្សាវរីយ៍ពីរខែជាមួយគ្នាឡើយ។

ហើយស្ដ្រីមិនបង្ហាញអត្តសញ្ញាណរូបនោះក៏បានចែករំលែកបទពិសោធន៍របស់នាង ទៅស្ដ្រីផ្សេងទៀតកុំឱ្យចាញ់បោកពួកអ្នកជិះរថយន្ត "Porsche" ក្លែងក្លាយដូចនាងឱ្យសោះ៕




ប្រភព Khmeread
0 comments:
Post a Comment