
នៅថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ គេហទំព័រព័ត៌មាន The Mirror បានចុះផ្សាយឲ្យដឹងថា អ្នកទេសចរបានថតបង្ហោះវីដេអូ ពេលប្រទះឃើញគូស្នេហ៍មួយគូ ដេកអាក្រាតកាយនៅលើឆ្នេរសមុទ្រកណ្តាលវាលតែម្តង កំពុងបង្កការភ្ញាក់ផ្អើល និងល្បីខ្លាំងនៅលើបណ្តាញសង្គម។

គួរឲ្យដឹងថា ស្របពេលអ្នកទេសចរដែលស្ថិតនៅទីតាំងផ្ទាល់បានទាញកាមេរ៉ា ដើម្បីថតយកទេសភាពដ៏ស្រស់ស្អាត នៅក្បែរឆ្នេរសមុទ្រ ស្រាប់តែប្រទះឃើញគូស្នេហ៍មួយគូដោយចៃដន្យ កំពុងដេកស្រាតននោលគោកក្បែរឆ្នេរសមុទ្រ។
បន្ទាប់ពីឃើញបែបនេះ អ្នកទេសចរពិតជាមានអារម្មណ៍ភិតភ័យជាខ្លាំង ដោយនឹកស្មានថាមានមនុស្សស្លាប់នៅកន្លែងនោះ ប៉ុន្តែរឿងរ៉ាវដ៏គួឲ្យតក់ស្លុតទាំងនោះ បានប្រែមកជារឿងគួរឲ្យអស់សំណើចទៅវិញ ក្រោយពីពួកគេដឹងថា គូស្នេហ៍មួយគូនេះ រួមភេទរហូតដល់ថ្នាក់ដេកលក់ទាំងមិនដឹងខ្លួន។
គេឃើញតាមវីដេអូឃ្លីប គូស្នេហ៍ទាំងពីរនៅតែដេកលង់លក់មិនដឹងខ្លូននៅឡើយ បើទោះជាមានមនុស្សអ៊ូអរកំពុងឈរថតពួកគេក៏ដោយ។
ទោះជាយ៉ាងណា គ្មានសេចក្តីរាយការណ៍ណា បង្ហាញពីអត្តសញ្ញាណរបស់ពួកគេថាមកពីប្រទេសណា ឬជនជាតិអ្វីនោះទេ ដោយពួកគេគ្រាន់តែដឹងថា គូស្នេហ៍មួយគូនេះ រួមភេទរហូតដល់ថ្នាក់ ដេកលក់នៅឆ្នេរសមុទ្រតែប៉ុណ្ណោះ៕

ជិវិតនិងសង្គម
0 comments:
Post a Comment