
ការចាកចោលគ្រួសារទៅធ្វើការនៅទីកន្លែងដទៃ គឺប្រហែលជាបញ្ហាដែលពិបាកបំផុត ដែលពលករចំណាកស្រុកត្រូវប្រឈម
មុខ ។ ទោះយ៉ាងណា បុរសម្នាក់នេះបានសម្រេចចិត្តថា គ្មានបញ្ហាអ្វីនោះទេ សម្រាប់ទីកន្លែងដែលគាត់ទៅ, គាត់ត្រូវតែស្ថិតនៅជាប់គ្រួសាររបស់គាត់ បើទោះត្រូវដើរទៅកាន់ស្ថានីយ៍រថភ្លើងរៀងរាល់យប់ក៏ដោយ ដើម្បីបានធ្វើរឿងមួយនេះ ។

Ge Yuanzheng ដែលមកពីខេត្ត Henan គឺជាពលករម្នាក់ ក្នុងចំណោមពលកររាប់លាននាក់ នៅក្នុងប្រទេសចិន ។ កាលពីខែតុលា ឆ្នាំមុន គាត់បានផ្លាស់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីប្រកបការងារជាកម្មករសំណង់ ព្រោះចង់ឲ្យគ្រួសាររបស់គាត់មានជីវភាពល្អប្រសើរនឹងគេ ។ គាត់រកលុយបានពី ២០០ យន់ ទៅ ៣០០ យន់ ក្នុង១ថ្ងៃ ។ នៅទីនោះ Ge បានរស់នៅជាមួយអ្នករួមការងារដទៃទៀត ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានមួយ ហើយគាត់គ្រាន់តែចំណាយលុយទៅលើតម្រូវការចាំបាច់ប្រចាំថ្ងៃខ្លួនគាត់ប៉ុណ្ណោះ ។

ជាការពិត បន្ទាប់រយៈពេល ៣ ខែ ធ្វើការនៅទីនោះ (សៀងហៃ) គាត់ពុំដែលបោះជំហានទៅកាន់ទីកន្លែងទេសចរណ៍ល្បីណាមួយសូម្បី១លើកឡើយ ព្រោះបារម្ភថា គាត់នឹងចំណាយប្រាក់ខាតបង់ឥតប្រយោជន៍ ។ គាត់ខំសន្សំសំចៃខ្លាំងណាស់ ដែលសូម្បីរិះថាំ ក្នុងការចំណាយលុយទៅលើសេវាប្រើអ៊ីនធើរណេត ដើម្បីទំនាក់ទំនងខលវីដេអូទៅផ្ទះ ។ Ge និយាយថា៖ «ខ្ញុំមិនចង់ចំណាយលុយ ប៉ុន្តែ ខ្ញុំនឹកផ្ទះ និងចង់និយាយទៅកាន់គ្រួសារ» ។
ដើម្បីដោះស្រាយបញ្ហាទ្វេនេះ គាត់បានសម្រេចចិត្តទាញយកប្រយោជន៍ពីសេវាអ៊ីនធើរណេត «Wi-Fi» ដែលមានសេវាល្អឥតខ្ចោះ នៅឯកន្លែងស្ថានីយ៍រថភ្លើង ។ រៀងរាល់យប់ គាត់បានដើរទៅកាន់ទីនោះ និងអង្គុយតេជជែកជាមួយប្រពន្ធរបស់គាត់ ដើម្បីបញ្ជាក់ឲ្យនាងដឹងថា គាត់ស្រលាញ់ និងគិតពីប្រពន្ធប៉ុណ្ណា! ។
គួរបញ្ជាក់ថា Ge និងប្រពន្ធរបស់គាត់ មានកូនក្នុងបន្ទុក ២ នាក់ ។ កូនរបស់ពួកគេសព្វថ្ងៃ មានការងារធ្វើហើយ ខណៈកូនស្រីវិញ កំពុងសិក្សាផ្នែកគិលានុបដ្ឋាយិកា ។ បើតាមដឹង នោះថ្លៃសិក្សាកូនស្រីរបស់ពួកគេ ត្រូវបង់ប្រហែល ៣០ ពាន់យន់ ក្នុង១ឆ្នាំ ៕

ប្រភព ksn
អានព័ត៌មានថ្មីៗ
រឿងដ៏គួរឲ្យចាប់អារម្មណ៍ទាំង១១ នៃប្រទេសឡាវ ដែលអ្នកគួរដឹង
១. ឡាវ ជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលគ្មានសមុទ្រ។

២. ឡាវ ជាប្រទេសដែលមានការទទួលទានបាយដំណើបច្រើនបំផុតក្នុងពិភពលោក។

៣. ភាសាឡាវ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាសាថៃ ហើយអាចនិយាយយល់គ្នាបាន។

៤. ឡាវ ជាប្រទេសដែលទទួលរងការទម្លាក់គ្រាប់បែកច្រើនបំផុតក្នុងពិភពលោក ប្រមាណជាង ២ពាន់លានតោន ដែលទម្លាក់ដោយអាមេរិក ក្នុងអំឡុងសង្គ្រាមវៀតណាម។ ក្នុងនោះ ៣០% ជាគ្រាប់បែកមិនទាន់ផ្ទុះ។

៥. ឡាវ គឺជាអ្នកប្រើប្រាស់ថាមពលព្រះអាទិត្យដ៏ធំបំផុតលំដាបទី២ បន្ទាប់ពីប្រទេស Luxemborg។

៦. ឡាវ ជាប្រទេសទី៣ នៃអ្នកផលិតអាភៀនដ៏ធំបំផុតក្នុងពិភពលោក។

៧. ឡាវ មានទឹកធ្លាក់ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គឺទឹកធ្លាក់ខនប៉ាក់ផេង (Khone Papeng)។




៨. ឡាវ ស្ថិតក្នុងចំណោមប្រទេសកុម្មុយនីស្តទាំង៥ ក្នុងលោក ដែលមានដូចជា វៀតណាម កូរ៉េខាងជើង ចិន និងគុយបា។

៩. ផលិតផលកសិកម្មសម្រាប់នាំចេញដ៏ធំបំផុតរបស់ឡាវ គឺ កាហ្វេ។



១០. បុណ្យចូលឆ្នាំថ្មីរបស់ឡាវ មានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ១៣ ដល់ ១៥ មេសា ដែលដូចទៅនឹងប្រទេសកម្ពុជា និងថៃផងដែរ។

១១. វៀងចន្ទន៍ ជារដ្ឋធានី និងជាទីក្រុងសេដ្ឋកិច្ចរបស់ឡាវ ចំណែក លួងព្រះបាង ជាទីក្រុងវប្បធម៌៕


0 comments:
Post a Comment