
ថ្មីៗនេះមានការប៉ះទង្គិចពាក្យសម្តីរវាង លោក ផែង វណ្ណៈ និង លោក សុវណ្ណ រិទ្ធី ដោយសារតែពាក្យសម្តី មិនសមគួរ
របស់ លោក សុវណ្ណ រិទ្ធី ដែលគាត់បានតបនៅក្នុងខមិន របស់លោក ផែង វណ្ណៈ។
លោក សុវណ្ណ រិទ្ធី បានតបថា
«សុំទោសលោក តើលោកបានលុយប៉ុន្មានដែរ..? បានប្រឹងកាន់ជើងលោកផ្កាយមួយនឹងខ្លាំងម្លេះ…? ខ្ញុំសុំសួរលោកដូចឆោតបន្តិចចុះ…?? រឿងលោកយកមកផ្សាយកន្លងមកក្នុងអាខោនហ្វេសបុកលោក តើលោកបានលុយប៉ុន្មានដែរបានប្រឹងស្រែកនឹងផ្សាយយ៉ាងហ្នឹង…?? ខ្ញុំជាអ្នកសារព័ត៌មានមានច្បាប់នឹងចុះបញ្ជីរនៅក្រសួងត្រឹមត្រូវ..! ចុះលោកធ្វើការងារអីអោយប្រាកដដែរ…??ប៉ូលីសមិនចំប៉ូលីស…?ឬក៏ជាអ្នកសុីឈ្នួលផ្សាយព័ត៌មានតាមហ្វេសប៊ុក…??»

ខមិនរបស់លោក សុវណ្ណ រិទ្ធី បានធ្វើឲ្យ លោក ផែង វណ្ណៈ មានប្រតិកម្មមកវិញថា
«អញមិនខ្វល់ថាហែងជាអ្នកណា ខ្សែអ្នកណា ថ្លើមដុះមមីសវែងប៉ុនណាទេ ហែងសំដីព្រហើនមើលងាយផ្កាយមួយ ទី ចំរើនកុសល បាន អញអត់ផ្កាយទេ តែអញអាចទះកំភ្លៀងហែងលែងបាន បើសំដីហែងព្រហើន ។ រួចហើយហែងដើរប្ដឹងចុះ ប្ដឹងដល់ណាក៏បានដែរ អញទៅតាមក្រោម ។
អញទៅដល់ខ្មែរវិញតាមរកហែងទាល់តែឃើញ ដើម្បីសួរហែងដោយផ្ទាល់មាត់ចំពោះសំដីហែងដែលនិយាយក្នុងខមមិន តើក្លែងក្លាយឬសំដីពិត បើសំដីពិត អញទះអោយផ្កាប់មុខនៅនិងហើយអោយហែងដើរប្ដឹងចុះ ។»

មិនបានប៉ុន្មានផង លោក សុវណ្ណ រិទ្ធី ក៏បានប្តឹងទៅសមត្ថកិច្ចដើម្បីការពារសុវត្តិភាព

លោក ផែង វណ្ណៈ ក៏បានបន្តរទៅទៀតថា
«អ្នកកាសែតមិនមែនជាព្រះរាជអាជ្ញា ឬ ចៅក្រមទេ ការយកតួនាទី កាសែតដើរលាបពណ៌ចោទប្រកាន់គេតាមអំពើចិត្តពេលគេប្រតិកម្មកុំចោទថាគេគំរាមកំហែង ។ បើឯងមិនប៉ះគេ គេក៏មិនប៉ះឯងដែរ ! ថ្វីត្បិតតែខ្ញុំធ្លាប់បាញ់សម្លាប់មេក្លោងចាប់ជំរឹតឈ្មោះអារ៉ាស្មាច់ក៏ពិតមែន តែខ្ញុំមិនយកសមត្ថភាពខ្ញុំទៅកំទេចមនុស្សសំរាមទេ ។»


នេះគ្រាន់តែជាការរាយការណ៍ទ្រោះៗ តែប៉ុណ្ណោះ។ លោក ផែង វណ្ណៈ នឹងធ្វើការបកស្រាយនៅលើអាខោនហ្វេសប៊ុកគាត់ផ្ទាល់នៅល្ងាចនេះម៉ោង ៥ ដើម្បីធ្វើការស្រាយបំភ្លឺ។ ព័ត៌មានបន្ទាប់ទៅជាយ៉ាងណា យើងខ្ញុំនឹងធ្វើការរាយការណ៍លម្អិតជាបន្ថែម។

0 comment
0 comments:
Post a Comment