
បុរសម្នាក់ឈ្មោះ Yu រស់នៅទីក្រុង Changchun (ចិន) ប្រកបរបរអេតចាយ ។ នាពេលមួយគ្រាដែលគាត់កំពុងប្រកបរបរនេះក៏ចោលភ្នែកឃើញ
«គល់ឈើ» មួយ ត្រូវដីលុបពីលើ ។ គាត់ពិនិត្យមើលម៉ត់ចត់ឃើញថា ថ្វីត្បិតតែគល់ឈើនេះមានសំបកក្រៅរឹង តែសាច់ឈើវាបែរជាទន់ និងមានទម្ងន់ប្រមាណ ២៥ គីឡូក្រាម ។

ក្រោយពេលត្រាំទឹក រឿងចម្លែកបន្តកើតឡើង គឺសាច់ខាងក្នុងនៃគល់ឈើនេះ ពុំត្រឹមតែទន់ប៉ុណ្ណោះទេ ថែមទាំងតម្រៀបជាស្រទាប់ៗពណ៌សស្រដៀងនឹងតៅហ៊ូ ។ ដំណឹងពីការរកឃើញ និងភាពចម្លែកនេះ ក៏ចចាអារាមតៗមាត់គ្នា ខ្លះថាវាជាផ្សិត Taiguo Zhou មានសរសេរក្នុងរឿងនិទាន ទុកសំរាប់រាជវង្សប្រើប្រាស់ប៉ុណ្ណោះ ។
ពាក្យចចាមអារាមគួបផ្សំនឹងការងឿងឆ្ងល់ផង លោក Yu និងភរិយា ក៏ចូលស្រាវជ្រាវក្នុងប្រព័ន្ធអ៊ីនធើរណេត រួចក៏រកឃើញឈ្មោះ និងអស័យដ្ឋានរបស់អ្នកជំនាញខាងស្រាវជ្រាវផ្សិត Taiguo Zhou (សាច់ផ្សិតលីងជឺ) ។ គាត់ក៏ទូរស័ព្ទទាក់ទងអ្នកជំនាញនោះភ្លាម ។
មួយថ្ងៃក្រោយ អ្នកស្រាវជ្រាវរូបនេះបានរំលងចម្ងាយផ្លូវ ១០០០ គីឡូម៉ែត្រ ពីប៉េកាំងមក ហើយគាត់សន្និដ្ឋានថា វាជាផ្សិត Taiguo Zhou ពិតប្រាកដមែន ហើយសំណូមពរទិញក្នុងតម្លៃ ៨០០០ ដុល្លារ តែប្តីប្រពន្ធអ្នកអេតចាយ២រូបនេះពុំព្រមលក់ ។

អ្នកវិទ្យាសាស្ត្រឲ្យដឹងថា ផ្សិតនេះវាចាប់កំណើត ហើយរីកលូតលាស់លើផ្ទៃដី ។ ប្រភេទផ្សិតនេះត្រូវបានកកើតដោយសារប្រភេទផ្សិត, មេរោគ និងប្រភេទ polymer ផ្សិត ដ៏កម្រម្យ៉ាងគួបផ្សំគ្នា ។
តាមអ្នកស្រាវជ្រាវនោះ ផ្សិតនេះមានសារៈប្រយោជន៍ដល់ចរាចរឈាម សម្របសម្រលអ័រម៉ូន estrogen រំញោចដល់ការកកើតឡើងនៃកោសិកាការពារសរីរាង្គបានជាអតិបរមា ។
ពិសេស វាសម្បូរដោយ PPQ ដែលជាសារធាតុសម្រួលប្រព័ន្ធការពាររាងកាយ និងរារាំងបណ្តាជំងឺដង្កាត់ថ្លើម ជាលិកាសេរីដែលនាំមកផលអាក្រក់ចំពោះសរីរាង្គ ។ វាក៏មានសមត្ថភាពរារាំង និងបង្ការជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព ។ ហេតុនេះឯង វាមានតម្លៃថ្លៃជាងមាសទៅទៀត ។

បើតាម Soliu កាលពីខែឧសភា ២០១៥ វិទ្យាសា្ថនផ្សិតលីងជឺធម្មជាតិ នៅ Wuhan ខេត្ត Hubei ធ្លាប់បានតាំងពិព័រណ៌ផ្សិតនេះម្តង ។ បុគ្គលិកនៃវិទ្យាស្ថានឲ្យដឹងថា ផ្សិត Taiguo Zhou លើទីផ្សារអន្តរជាតិមានតម្លៃ 39.000 USD/gr ឯណោះ ។ ហេតុនេះ បើតាមទម្ងន់នៃ «គល់ឈើ» របស់លោក Yu គុណនិងតម្លៃខាងលើនេះ វាមានតម្លៃដល់ទៅ ៩៧៥ លានដុល្លារ ឯណោះ ៕

0 comments:
Post a Comment