
ស្ត្រីជនជាតិហ្ស៊ីមបាបវេ បានប្រសូតកូនមក មានរាងដូចកង្កែប តែបន្ទាប់ពីនោះមក ទារកនោះក៏បានស្លាប់ មេភូមិ និង អ្នកស្រុកក៏បានបញ្ជាឱ្យយកសពទារកនោះ
មកដុតនៅចំពោះមុខអ្នកភូមិ ស្របពេលដែលគ្រូពេទ្យ គ្មានពាក្យអ្វីនឹងថ្លាថ្លែង ។
គេហទំព័រដេលីម៉េល បានផ្សាយរឿងរ៉ាវដ៏ចម្លែកថា ស្ត្រីម្នាក់ឈ្មោះ ហ្វ្រីឈៀស ណាយ៉ាធី អាយុ ៣៦ ឆ្នាំ រស់នៅក្នុងភូមិកកវ៉េ ភាគខាងជើងប្រទេសហ្ស៊ីមបាបវេ បានផ្តល់កំណើតទារកម្នាក់ មានលក្ខណៈប្រហាក់ប្រហែលដូចសត្វកង្កែប ពិសេសជើងតែម្តង ដែលការពរពោះរបស់ស្ត្រីនោះបានត្រឹម ៨ ខែប៉ុណ្ណោះ ។

សពទារកដែលគេយកដាក់លើក្រដាស
លោក ណូម៉រ ជាប្តីនិយាយថា «ពេលខ្ញុំបានដំណឹងថា ប្រពន្ធខ្ញុំកើតកូន ក៏រត់ទៅមើល ប៉ុន្តែស្រាប់តែភ្ញាក់ព្រើត ពេលឃើញកូនរាងដូចកង្កែប…» ។
ទោះយ៉ាងណា ក្រោមការថែទាំរបស់គ្រូពេទ្យ ទីបំផុតទារកនោះក៏បានស្លាប់ទៅ ក្រោមការអស់សង្ឃឹមរបស់ប្តីប្រពន្ធមយយគូនេះ ទើបនាំសពកូនទារកនេះត្រឡប់មកផ្ទះ និង ទៅសុំការណែនាំពីមេភូមិ តែមេភូមិបានបញ្ជាឱ្យប្ត្រីប្រពន្ធនេះ យកសពទារកទៅដុត នៅចំពោះមុខអ្នកភូមិទៅវិញ ។

នាង ណាយ៉ាធី
នាង ណាយ៉ាធី ស្ត្រីជួបវាសនាអាក្រក់ បាននិយាយប្រាប់កាសែតក្នុងស្រុកថា «ខ្ញុំតាំងគភ៌ប្រាថ្នាចង់បានកូន តែមិនសមប្រកបតាមបំណង វាជាមេរៀនដែល ធ្វើឱ្យខ្ញុំចងចាំមិនភ្លេច» ។

ប្តីនាង ណាយ៉ាធីអ្នកនាំពាក្យមន្ទីពេទ្យ បានលើកឡើងថា នាង ណាយ៉ាធី ជាស្ត្រីម្នាក់ដែលបានមក ពិនិត្យពោះតាមតារាងកំណត់ ដូចស្ត្រីពរពោះដទៃទៀតដែរ តែមិនដែលជួបសោះឡើយ ហើយក្រុមគ្រូពេទ្យគ្មានពាក្យអ្វីអធិប្បាយឡើយ!!!
0 comments:
Post a Comment