
លោកអ្នកគ្រប់គ្នាប្រាកដជាធ្លាប់បានដឹង និងធ្លាប់បានស្គាល់ហើយថា លោកJack Ma គឺជាបុគ្គលម្នាក់ដែលជោគជ័យខ្លាំង និងជាមហាសេដ្ឋីនៅប្រទេសចិនផងដែរ ប៉ុន្ដែនៅពីក្រោយការជោគជ័យមួយនេះមិនមែនជាសំណាងនោះទេ គឺសុទ្ធតែបានមកពីការប្រឹងប្រែងរបស់លោក ដើម្បីឲ្យកាន់ដឹងច្បាស់តោះមកមើលទាំងអស់គ្នាតើគាត់មានការតស៊ូយ៉ាងណាខ្លះទម្រាំមានភាពជោគជ័យដូចថ្ងៃនេះ។
លោក Jack Ma លោកគឺជាស្ថាបនិកក្រុមហ៊ុន(អ្នកបង្កើតក្រុមហ៊ុន) Alibaba មានដើមកំណើតក្នុងខេត្ត Zhejiang ប្រទេសចិន បច្ចុប្បន្នមានវ័យ ៥៣ ឆ្នាំ។ ធ្លាប់ឆ្លងកាត់រឿងឈឺចាប់និងបទពិសោធន៍បរាជ័យរាប់មិនអស់ មុនអាចបង្កើតក្រុមហ៊ុនលក់ទំនិញ Online ខ្នាតធំមួយ ដែលមានគេទទួលស្គាល់ជុំវិញពិភពលោក។
ថ្ងៃនេះយើងនឹងរៀបរាប់ពីដើមចមនៃសេដ្ឋីមានប្រាក់ជាង ៥០ ប៊ីលានដុល្លាររូបនេះ ដែលមានឱកាសបង្កើត
Alibaba Group
ឲ្យជោគជ័យទល់សព្វថ្ងៃ ទាំងដែលពីមុនខ្លួនត្រឹមជាគ្រូបង្រៀនភាសាអង់គ្លេសមានប្រាក់ខែ ១២ ដុល្លារ។
ដំណើរចាប់ផ្តើមជីវិតរបស់ Jack Ma
រឿងរ៉ាវរបស់សេដ្ឋីរូបនេះ កើតមានឡើងក្នុងទីក្រុង Hangzhou ដែលមានប្រជាជនជាង ២.៤ លាននាក់ ស្ថិតក្នុងត្រកូលគ្រួសារក្រខ្សត់ដោយមានឪពុកម្ដាយជាអ្នកមានជំនាញសិល្បៈ Ping Tan។ ដើម្បីជម្នះក្នុងស្ថានភាពសិក្សាជាមួយមិត្តរួមថ្នាក់
Ma
ត្រូវបង្ខំចិត្តទៅសណ្ឋាគារក្នុងស្រុករាល់ថ្ងៃ ដើម្បីមានឱកាសជួបជាមួយនឹងជនបរទេសក្នុងគោលបំណងដើម្បីអភិវឌ្ឍនូវការនិយាយភាសាអង់គ្លេសរបស់គាត់ ហើយបានយកថវិកាទិញវិទ្យុតូចមួយដែលអាចស្តាប់ការសិក្សាភាសាសន្ទនាប្រចាំថ្ងៃ។
ថ្វីបើមានជំនាញលើភាសាអង់គ្លេស ប៉ុន្តែលោកខ្សោយខាងគណិតវិទ្យា រហូតត្រូវធ្លាក់ការប្រលងបញ្ចប់វិទ្យាល័យដល់ទៅ ២ លើកជាប់គ្នា។ ការព្យាយាមលើកទី ៣ ទើបទទួលបានជោគជ័យ និងបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានគ្រូបង្រៀនក្នុងទីក្រុង
Hangzhou
នាឆ្នាំ ១៩៨៨
។ គ្រានោះលោកក៏ត្រូវបានគេបដិសេធសំណើសុំធ្វើការងាររាប់មិនអស់ មិនថាតែហាងលក់មាន់បំពង KFC ។យ៉ាងណាមិញ Jack Ma

ដំណើរដើមទងដែលធ្វើឲ្យមានការបង្កើត Alibaba
ឡើង
បន្ទាប់ពីបញ្ចប់អាជីពជាគ្រូបង្រៀន ក្នុងឆ្នាំ ១៩៩៥ លោក Jack Ma មានឱកាសទៅទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង ហើយត្រូវបានគេនាំឲ្យស្គាល់ពីអ្វីទៅជាអ៊ីនធឺណិត។ លុះវិលមកដល់ស្រុកកំណើត លោកក៏បានបង្កើតអាជីវកម្មលើអ៊ីនធឺណិតឈ្មោះឲ្យ
China Pages
ប៉ុន្តែរងសម្ពាធនៃការទាមទារឲ្យបណ្ដាក់ទុនជាមួយ China Telecom រហូតធ្វើក្រុមហ៊ុនទាំងមូលបាត់បង់តុល្យភាព និងត្រូវបរាជ័យ។ នេះបើយោងតាមសារព័ត៌មាន The New York Times បានចុះផ្សាយ។

ភាពអត់ធ្មត់នៅជាប់ក្នុងចិត្តជានិច្ចជំរុញឲ្យ Ma ក្រោកឈរម្តងទៀតនាឆ្នាំ ១៩៩៩ ហើយបានហៅមិត្ត ១៧ នាក់ មកពិភាក្សាក្នុងបន្ទប់ជួលមួយ ដើម្បីបង្កើតអាជីវកម្មលក់ទំនិញលើ Online។ គ្រានេះហើយដែល
Alibaba.com
បានលេចវត្តមាន ដែលអនុញ្ញាតឲ្យបណ្តាអ្នកលក់អាចធ្វើការបង្ហោះចេញនូវទំនិញរបស់ខ្លួន ហើយអតិថិជនអ្នកទិញមានសិទ្ធធ្វើការស្វែងរកយ៉ាងធំទូលាយ។ សំណាងល្អក្នុងខែតុលា ឆ្នាំ ១៩៩៩ ក្រុមហ៊ុនក៏ទទួលបានការវិនិយោគ ៥ លានដុល្លារពីក្រុមហ៊ុន
Goldman Sachs
និង ២០ លានដុល្លារពីធនាគារ
SoftBank
ដែលមានគោលដៅចូលរួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យា។

ភាពជោគជ័យត្រូវបានបង្ហាញទៅកាន់ពិភពលោក ហើយធ្វើឲ្យក្រុមហ៊ុនមួយនេះចាប់ផ្តើមពង្រីកសាខាទៅជាគេហទំព័រ
Taobao
មួយបន្ថែមទៀត ដើម្បីប្រជែងជាមួយក្រុមហ៊ុនបរទេស eBay ដែលព្យាយាមវាយលុកទីផ្សារប្រទេសចិន។ រហូតដល់ពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ សម្ព័ន្ធរបស់ Alibaba ក៏ផ្តួល eBay បានសម្រេច ហើយមកទល់បច្ចុប្បន្នក៏ក្លាយជាគេហទំព័រមួយក្នុងចំណោម ២០ ដែលមានអ្នកចូលមើលច្រើនជាងគេក្នុងពិភពលោក រួមបញ្ចូលទាំង Alibaba, Tmall ផងនោះ
ប៉ុន្តែដល់ឆ្នាំ ២០១៣ លោក Jack Ma បានដើរចេញពីតំណែង CEO ហើយឲ្យលោក
Johnathan Lu
ឡើងជំនួស គ្រានោះគាត់បញ្ជាក់ថា "វាងាយស្រួលទេសម្រាប់ខ្ញុំក្នុងការលាឈប់ពី CEO ប៉ុន្តែក្នុងការក្លាយជាប្រធានធំដ៏ល្អម្នាក់ ពេលខ្លះយើងក៏សំបូររឿងរវល់ជាង CEO ទៅទៀត"។គូសបញ្ជាក់ថា Alibaba Group កាលពីឆ្នាំទៅរកចំណូលបាន ២៣.៨២ ប៊ីលានដុល្លារ ហើយមានបុគ្គលិកសរុបប្រមាណ ៥០ ០៩២ នាក់ ដោយចែកជាសម្ព័ន្ធដៃគូប្រហែល ១០ ក្រុមហ៊ុនជុំវិញពិភពលោក។ ពាក្យស្លោកមួយរបស់ក្រុមហ៊ុនបានកំណត់ថា "
ដើម្បីទទួលបានភាពងាយស្រួល គឺជាការធ្វើអាជីវកម្មគ្រប់ទីកន្លែង
"៕





0 comments:
Post a Comment