Saturday, February 17, 2018

ហួសចិត្ត!! ព្រានព្រៃ១ក្រុម ចាប់បានពស់ថ្លាន់យក្ស២ក្បាល ស្មានតែយកទៅលែង មានអីយកទៅធ្វើម្ហូប ចែកគ្នាហូបមួួយភូមិ



កាលពីពេលថ្មីៗនេះ សារព័ត៌មាន Coconuts KL បានចុះផ្សាយថា មានពលរដ្ឋមួយក្រុម បានចូលទៅក្នុងព្រៃ ដើម្បីប្រមាញ់សត្វព្រៃ ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្បែរ ស្ទឹង Songkran ស្ថិតនៅក្នុងខេត្ត Toulouse ភាគខាងជើងកោះ Borneo ក្នុងរដ្ឋ Saramak ប្រទេសម៉ាឡេស៊ី ។ ខណៈពេលដែលកំពុងតែរៀបចំ ដើម្បីលបបាញ់សត្វព្រៃ ពេលនោះស្រាប់តែពួកគេឮសម្លេងចម្លែកម្ចាស់ ចេញពីក្នុងគុម្ពោធព្រៃស្តុកដ៏ក្រាស់មួយ ពេលដែលពួកគេចូលទៅពិនិត្យមើល ស្រាប់តែប្រទះឃើញពស់ថ្លាន់យក្ស ដ៏ធំកំពុងលាក់ខ្លួននៅក្នុងគុម្ពោធព្រៃដ៏ក្រាស់នោះ ។








ខណៈពេលដែលពួកគេរៀបចំនិងត្រៀម ដើម្បីលបបាញ់សត្វព្រៃ ពេលនោះស្រាប់តែពួកគេឮសម្លេងចម្លែកម្យ៉ាង ចេញពីក្នុងគុម្ពោធព្រៃស្តុកដ៏ក្រាស់មួយ ពេលដែលពួកគេចូលទៅពិនិត្យមើល ស្រាប់តែប្រទះឃើញពស់ថ្លាន់យក្ស ដែលកំពុងលាក់ខ្លួននៅក្នុងគុម្ពោធព្រៃដ៏ក្រាស់នោះ ។







បើតាមសម្តីរបស់បុរសម្នាក់ ក្នុងចំណោមក្រុមព្រានព្រៃ ដែលបានចូលក្នុងព្រៃនោះ បានរៀបរាប់ថា ពួកគេទាំងអស់គ្នា សប្បាយចិត្តយ៉ាងខ្លាំង ពេលដែលបានប្រទះឃើញពស់ថ្លាន់យក្សដ៏ធំបែបនេះ ព្រោះវាប្រៀបដូចជាសំណាងរបស់ពួកយើងដូច្នេះដែរ ម្យ៉ាងទៀតពលរដ្ឋនៅក្នុងតំបន់នោះ បានយល់ឃើញថា សាច់ពស់ថ្លាន់ជាអាហារពិសេស និងជាការកំរបំផុត ដែលបានប្រទះឃើញពស់ថ្លាន់យក្ស ដ៏ធំបែបនេះ ។











 



 



ពួកគេបានកាប់ឆ្កាព្រៃនោះចេញ ព្រមទាំងបាញ់កាំភ្លើងដើម្បី គំរាមពស់ ហើយពេលដែលឆ្កាព្រៃបានសម្រេចហើយ ក៏បានប្រទះឃើញពស់ថ្លាន់២ក្បាល មានញីនិងឈ្មោល ដែលពួកវាទាំង២នោះកំពុងតែបន្តពូជជាមួយគ្នា ហើយក្រុមអ្នកភូមិបានប្រើកាំភ្លើង បាញ់សម្លាប់ពួកវាទាំង២ក្បាល ហើយលើកដាក់លើរថយន្ត ដឹកយកទៅក្នុងភូមិយ៉ាងសប្បាយរីករាយ ហើយបានធ្វើការវាស់ទំហំរបស់ពស់នោះមើល ដោយពស់ថ្លាន់ញី មានប្រវែង៥ម៉ែត្រ និងទំងន់១០០គីឡូក្រាមទៀតផង ។



 



បុរសព្រានព្រៃខាងលើ បានរៀបរាប់បន្តទៀតថា ពស់ថ្លាន់ទាំង២ក្បាលនោះ អាចយកទៅចំអិនម្ហូប ដើម្បីឲ្យពស់រដ្ឋនៅក្នុងភូមិ ធ្វើជាអាហារហូបបានមួយភូមិ មិនតែប៉ុណ្ណោះ សាច់ដែលនៅសេសសល់ ពួកគាត់នឹងយកទៅចែកឲ្យកម្មករ ដែលធ្វើការនៅក្នុងចំការក្បែរៗភូមិផងដែរ ៕



 



ប្រភព Coconuts KL

0 comments:

Post a Comment