
ឥណ្ឌូណេស៊ី៖ ប៉ូលិសបានចាប់ខ្លួនស្ត្រីម្នាក់ និងបុរសផ្សំគំនិតម្នាក់ទៀត ក្នុងការសម្លាប់បុរសម្នាក់ទម្លាក់ក្នុងអណ្តូងទឹក កាលពីអំឡុងជាង 4ខែមុន ដែលទើបតែរកសាកសពឃើញ ដោយប្រជាជនក្នុងភូមិ។
ជនរងគ្រោះមានឈ្មោះ Andri Tristan (អាយុ 30ឆ្នាំ) ត្រូវបានសំលាប់ដោយស្ត្រីម្នាក់ ព្រោះតែខឹងបុរស (ជនរងគ្រោះ) នោះមិនព្រមរួមភេទជាមួយខ្លួន។

រឿងដែលគួរឲ្យហួសចិត្តនេះបានកើតឡើងនៅភូមិ Semboro, ស្រុក Semboro ប្រទេសឥណ្ឌូណេស៊ី។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី 25 កញ្ញា 2017 កន្លងទៅ។
រឿងហេតុដែលឈានដល់ថ្នាក់ ស្ត្រីហ៊ានសម្លាប់បុរសជាមិត្តនេះ ដោយសារតែលោក Andri (ជនរងគ្រោះ) និង F.A (ស្ត្រីដៃដល់) ត្រូវបានស្គាល់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ដំបូងលោក Andri បានគិតថា FA ជាស្រីស្អាត ព្រោះរូបថតដែលបានតាំងនៅលើគណនី Facebook មើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ណាស់។


ពួកគេក៏បានយល់ព្រមណាត់ជួបគ្នា ខណ: FA បានអញ្ជើញលោក Andri មកជួបគ្នានៅផ្ទះជួលរបស់នាង ដែលបានបើកជាហាងតូចមួយ (ធ្វើសក់-ផាត់មុខ) នៅ Dusun Semboro Lor, ភូមិ Semboro, Jember Regency, កាលពីពាក់កណ្តាល ខែឧសភាកន្លងទៅ។
លោក Andri បានភ្ញាក់ផ្អើលជាខ្លាំង ព្រោះការជួបមិនមែនជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលគាត់បានឃើញនៅលើ facebook នោះទេ គាត់ថា ស្ត្រីនេះបានរំលោភបំពានលើសេក្តីទុកចិត្តរបស់គាត់ (កុហក-បោកប្រាស់)។
នៅពេលដែលអ្នកទាំងពីរបានជួបមុខគ្នានោះ FA បានលួងលោមឲ្យលោក Andri ព្រមស្រឡាញ់គាត់ និងនៅដេករួមភេទជាមួយគាត់ តែលោក Andri បានបដិសេធក្នុងការរួមភេទនេះ។

ប៉ុន្តែគាត់មិនបានទៅផ្ទះវិញភ្លាមៗនោះទេ "ជនរងគ្រោះនៅតែគោរពម្ចាស់ផ្ទះ (ដែលឃាត់រូបលោក) បន្ទាប់មកជនរងគ្រោះត្រូវបាននាងអញ្ជើញឱ្យផឹកស្រាខណៈដែលក្នុងស្រានោះបានដាក់ថ្នាំគីប៉ូ (ថ្នាំសណ្ដំ)។
បន្ទាប់ពីផឹកស្រាថ្នាំពុលរួចមកលោក Andri ត្រូវបានបាត់បង់ស្មារតី ពេលនោះស្ត្រីជនសង្ស័យបានភ័យស្លន់ស្លោ និងស្ទុះទៅយកខ្នើយមក ខ្ទប់មុខច្រមុះជនរងគ្រោះរហូតដល់ស្លាប់។


ទើបឲ្យលោក Kusworo ជាជនសង្ស័យទី2 ភេទប្រុសយកសាកសពចងដុំថ្មទម្លាក់ក្នុងអណ្ដូង (លូទឹក) តែម្ដង។ បន្ទាប់ពីការសម្លាប់លោក Andri រួចហើយ នាង FA បានឲ្យ Kusworo យកម៉ូតូ Andri ទៅលក់ក្នុងតម្លៃ 1,5 លានរូពី។


ប៉ូលីសបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងចាប់ខ្លួន FA ដោយប្រាប់ព័ត៌មានថាអាចនឹងត្រូវផ្តន្ទាទោស 15 ឆ្នាំក្នុងពន្ធនាគារ នេះបើយោងតាមច្បាប់នៃមាត្រា 340 ក្រមព្រហ្មទណ្ឌជាមួយនឹងអ្នកផ្សំគំនិត៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
0 comments:
Post a Comment