
អ្នកនេសាទ១ក្រុមនៅក្នុងប្រទេសម៉ាឡេស៊ី បាននាំគ្នាស្លុតរន្ធត់ជាខ្លាំង ខណៈពេលរកឃើញនៅក្នុងអួនរបស់ពួកគេពុំមែនជាត្រីធំ ឬ បរិមាណត្រីដ៏សន្ធឹកសន្ធាប់នោះ ។


ផ្ទុយទៅវិញ វាបែរជាប់សាកសពបុរសម្នាក់គួរឲ្យខ្លាច! ដែលជាប់ដោយជាមួយត្រីតូចជាច្រើនផងដែរ ។ ទោះយ៉ាងណា ហេតុការណ៍នេះបានរីករាលដាលមកទល់ថ្ងៃនេះ ត្រូវបានគេជឿថា វាបានកើតឡើងកាលពីឆ្នាំមុន ។

សាកសពបុរសនោះត្រូវបានគេស្គាល់មានឈ្មោះថា Zhe Liu អាយុ ៣១ ឆ្នាំ ជាជនជាតិចិន ដែលបានមកលេងកោះ Pulau Perhentian Besar ជាមួយគ្រួសាររបស់គាត់ ។ ដែលសាកសពត្រូវបានកំណត់អត្តសញ្ញាណ តាមរយៈស្នាមសាក់នៅលើទ្រូងរបស់គាត់ ។

ការស៊ើបអង្កេតជំហានដំបូងបានបង្ហាញថា ក្រុមទេសចរនោះកំពុងស្នាក់នៅរមណីយដ្ឋាន Awana Resort នៅលើកោះនេះ។ មុនហេតុការណ៍នេះកើតឡើង លោក Zhe Liu បានចុះទៅមុជទឹកតែម្នាក់ឯង ខណៈពេលដែលមិត្តភក្តិ និងប្រពន្ធរបស់គាត់ បានចូលរួមសកម្មភាពមុជទឹកនៅទីតាំងមួយផ្សេងទៀត ។ នេះបើតាមការលើកឡើងរបស់មេប៉ូលីសស្រុក Besut លោក Supt Mohd Zamri Mohd Rowi ៕



0 comments:
Post a Comment